អាហារ ៩ ប្រភេទ ដែល​ធ្វើ​ឲ្យ​ទល់លាមក ឆ្អល់ពោះ និង ហើយ​ពោះ​

6 Videos


​ពេលដែល​ទល់​លាម​កម្ដ​ងៗ គិតថា​ចង់​ធ្វើ​អ្វី​ក៏​វា​ពិបាក​ដែរ បើ​លោកអ្នក​ចង់​ឲ្យ​រាងកាយ​មាន​សុខ​ភាពល្អ​និង​មិន​ធ្វើ​ឲ្យ​ទល់លាមក គួរ​ជាសវៀង​ពី​ប្រភេទ​អាហារ​មួយចំនួន​ដូចខាងក្រោម​នេះ ។​

១ នំ​បុ័ង

M88


​​នំ​បុ័ង​គ្រប់​ប្រភេទ មាន​លាយ​ពណ៍ លាយ​មេ​(​ដើម្បី​ឲ្យ​នំ​ឡើង​ធំ​) Baking soda ស្ករស ផ្ដល់​ថាមពល​ខ្លាំង​តែ​ផ្ដល់​សរសៃ​វៃ​ប័​រ​ទាប ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ពិបាក​រំលាយ ដែរ​ជា​កត្តា​ធ្វើ​ឲ្យ​ទល់លាមក ។​

២ ចេក​ខ្ចី
​​យើង​ដឹង​ហើយ​ថា​ចេកទុំ​អាចជួយ​ឲ្យ​យើង​បទ​ជើង​មក​ធូរ ប៉ុន្ដែ​ចេក​ខ្ចី​វិញ​គឺ​វា​ធ្វើ​ឲ្យ​ទល់លាមក​បាន​យ៉ាង​ងាយ ដោយសារតែ​សា​ធាតុ​ចត់​របស់​វា​បាន​បឹ​ត​យកជាតិ​ទឹក​ពី​ពោះវៀន ថាបើ​អ្នក​ញ៉ាំ​ទឹក​តិច​ទៀត​នោះ ច្បាស់​ណាស់​អ្នក​និង​បាត់បង់​ជាតិ​ទឹក​នៅក្នុង​ខ្លួន គ្មាន​កំលាំង កំហែង​នៅក្នុង​ខ្លួន ។​

៣ អាហារសំរន់
​​គឺ​ទទួលស្គាល់ថា​មាន​រសជាតិ​ឆ្ងាញ់ តែ​វា​ជា​ពពួក​អាហារ​ដែលមាន​សា​ធាតុ​ផ្សុំ​គីមី​ច្រើនយ៉ាង​ដូចជា អំបិល ប្រេងសណ្ដែក ស្ករ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​ច្រើន​ខុសពី​ធម្មតា​ពេល​ដែរ​ក្រ​ពោះវៀន​រំលាយ​អាហារ​មិន​អស់​ដែល​ហេតុ​ធ្វើ​ឲ្យ​ទល់លាមក ។

៤ កាហ្វេ
​​ពេលដែល​យើង​ពិសា​កាហ្វេ​បាន​ពេល​តែ​បន្ដិច​ក៏​និង​ឃើញ​ទៅ​បន្ទប់ទឹក​បាត់ទៅហើយ តែ​នេះ​គ្រាន់តែ​ជា​ប្រយោជន៍​តូច​មួយ​ទេ ក្រោយពី​ការ​រាងកាយ​បាន​បញ្ចេញ​ទឹក​ច្រើនពេក ពោះវៀន​នៅសល់តែ​កាក​អាហារ​រឹងៗ បើ​ថា​ផឹក​ជា​ញ៉យៗ​និង​ធ្វើ​ឲ្យ​ទល់លាមក ហើមពោះ ។​

៥ សូកូឡា​
​​នៅក្នុង​នំ​សូកូឡា​គឺ​សំបូរ​ទៅដោយ​ជាតិ​ខ្លាញ់ ដែល​វា​ចូលទៅក្នុង​ពោះវៀន ក្រពះ ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​កើតរោគ​ពោះវៀន និង​ធ្វើ​ឲ្យ​ពោះវៀន​មានការ​ប្រែប្រួល​ច្រើន​បង្ក​ឲ្យ​ទល់លាមក​ជា​ញឹក​ញ៉ាប់ ។​

៦ សាច់​ក្រហម​
​ពេលនេះ​អ្នក​គួរតែ​កាត់បន្ថយ​ការ​​ញ៉ាំ​សាច់​ក្រហម (​សាច់សត្វ​) ព្រោះ​នៅក្នុង​សាច់​ក្រហម​មាន​សា​ធាតុគីមី ប្រសិនបើ​លោកអ្នក​បរិភោគ ញឹកញាប់ ក៏​អាចធ្វើ​ឲ្យ​អ្នក​កើត​ជំងឺមហារីក​បាន អ្វីដែល​សំខាន់​នោះ​នៅក្នុង​សាច់​ក្រហម​មាន​ប្រូតេអ៊ីន​មួយ​ប្រភេទ​ដែរ​ពិបាក​រំលាយ ប្រសិនបើ​អ្នក​មិន​ញ៉ាំ​បន្លែ ផ្លែឈើ​ជំនួយ​ទេ និង​ធ្វើ​ឲ្យ​អ្នក​ទល់​លាម និង​ហើមពោះ​បាន ។​

៧ បង្អែម
​ស្ករ​គឺជា​សារធាតុ​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​បញ្ចេញ​ចោល​ធ្វើ​ការខុស​ប្រក្រតី អ្នក​សាក​សង្កេតមើល​នៅពេលដែល​អ្នក​ញ៉ាំរបស់​ផ្អែម​ឬ​បង្អែម​ច្រើនពេក អាការ​ដែល​កើត​មុនគេ​នោះ​គឹ ទល់លាមក ឆ្អល់ពោះ និង​ហើមពោះ​ជាដើម ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចាំ​ថា​យក​ចំណុចកណ្ដាល​ជា​គោល មិន​ថា ហូប គិត ធ្វើ​ការងារ ( ហូប​តិចពេក​ក៏​មិនល្អ ហូប​ច្រើនពេក​ក៏​មិនល្អ​ដូចគ្នា ចំណុចកណ្ដាល​គឺ​ល្មម​ល្អ​) ។

៨ ផលិតផល​ទឺ​ក​គោ​
​​នៅក្នុង​ពោះ​វៀង​របស់​មនុស្សពេញវ័យ​ភាគច្រើន​សម័យនេះ​ធ្វើការ​ច្រើន ដែលជា​កត្តា​ពេលដែល​គាត់​ញ៉ាំ​ទឹកដោះគោ​ច្រើន​ទៅ ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ចុះខ្សោយ អ្នកខ្លះ​ក៏​ឆ្អល់ពោះ អ្នកខ្លះ​ក៏​រាគ រឿង​ដែល​ល្អ​គឺ​ញ៉ាំ​ក្នុង​បរិមាណ​តិច​ល្មម ល្អ​សម្រាប់​សុខភាព​ពោះ ។​

៩ អាហារ​ដែលមាន​ជាតិ​ដែក​ខ្ពស់​
​​ដូចជា ខ្យង​ទឹកប្រៃ ខ្យង​ទឹកសាប រួមទាំង​អាហារ​បំប៉ន់ ដែល​សំបូរ​ទៅ​ដោយសារ​ធាតុដែក ដែលជា​ដើមហេតុ​ធ្វើ​ឲ្យ​ទល់​លាម​និង​ហើមពោះ ឬ ​អ្នក​ខ្លះទៀត​រាគ អាហារ​ប្រភេទ​នេះ​គួរ​ញ៉ាំល្មម​បាន​ហើយ កុំ​ញ៉ាំ​ច្រើនពេក​វា​មិនល្អ​សម្រាប់​សុខភាព​ទេ ៕