ទម្លាប់ ៧ យ៉ាង​ធ្វើ​ឲ្យ​ស្បែ​កមាន​ស្នាម​ជ្រួញ​

6 Videos


​ស្នាម​ជ្រួញ​ជា​ផ្នែក​មួយ​បង្ហាញ​ពី​អាយុ និង ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក ។ នៅពេល​កើតមាន​ស្នាម​ជ្រីវជ្រួញ​លើ​ផ្ទៃមុខ​មនុស្ស​មួយ​ភាគ​ធំ​យល់ថា វា​ជា​រឿង​ធម្មជាតិ ហើយ​ដល់​វ័យ​តែង​នឹងមាន​ស្នាម​ជ្រួញ​បែបនេះ ក៏ប៉ុន្តែ​ពួកគេ​មិនបាន​ដឹងថា ទម្លាប់​ប្រចាំថ្ងៃ​បានធ្វើឱ្យ​ស្នាម​ជ្រួញ​កើតមានឡើង​ច្រើនជាង​មុន និង ច្បាស់​ជាង​មុន​នោះទេ ។ សូម​ឈ្វេងយល់​ពី​ទម្លាប់​អាក្រក់​ខាងក្រោម​ដែលនាំឱ្យ​ផ្ទៃមុខ​របស់ អ្នកមាន​ស្នាម​ជ្រីវជ្រួញ ដើម្បី​កាត់បន្ថយ ឬ បង់​បោះចោល​កាន់តែ​ឆាប់​កាន់តែ​ល្អ ។​

ទម្លាប់ ៧ យ៉ាង​ធ្វើ​ឲ្យ​ស្បែ​កមាន​ស្នាម​ជ្រួញ​

M88


-​របប​អាហារ ៖ ប្រសិនបើ​ចង់​រក្សា​ស្បែក​របស់​អ្នក​ឱ្យនៅ​មាន​សុខ​ភាពល្អ និង មាន​សភាព ស្រស់ស្អាត អ្នក​ត្រូវ​យកចិត្តទុកដាក់​លើរ​បប​អាហារ​ប្រចាំថ្ងៃ ។ ការទទួល​ទាន​អាហារ​ដែលមាន​ជាតិ ស្ករ​ច្រើន​មិន​ត្រឹមតែ​ជះឥទ្ធិពល​អាក្រក់​ដល់​ទម្ងន់​រាងកាយ​នោះទេ ប៉ុន្តែ​វា​ក៏​បណ្តាលឱ្យ​ស្បែក​របស់ អ្នក​មើលទៅ​ចាស់​ជាង​វ័យ​ផងដែរ ។ វេជ្ជបណ្ឌិត រ៉ូ​ស៊ីន រ៉ា​ចា​ប៉ាក​សា (Roshini Rajapaksa) ជំនាញ ក្រពះ ពោះវៀន និង ជា​សហ​ស្ថាបនិក​របស់ Tula និយាយថា​«​តាមរយៈ​ដំណើរ​ការដែល​ហៅថា Glycation ម៉ូលេគុល​របស់​ជាតិ​ស្ករ​ត​ភ្ជាប់​នឹង​ប្រូតេអ៊ីន​ក្នុង​ក្រពះ​ធ្វើឱ្យ​ពួកវា​មាន​សភាព​កាន់តែ​រឹង និង ប្តូរផ្លាស់ ហើយ​នៅពេល​សមាសធាតុ​នេះ​ចូល​ទៅដល់​ឈាម វា​នឹង​បណ្តាលឱ្យ​ស្បែក​បាត់បង់​ភាព​តឹង​ណែន និង មាន​ស្នាម​ជ្រួញ ។ ជាតិ​ស្ករ និង កាបូ​អ៊ី​ដ្រា​ត​ក៏​នាំឱ្យ​រលាក​សន្លាក់​ដោយ​វា​ធ្វើឱ្យ​អាំង​ស៊ុយ​លីន (Insulin) ឡើង​ខ្ពស់ ។ ស្បែក​របស់​អ្នក​ប្រាកដជា​បាន​ស្រស់ថ្លា បន្ទាប់ពី​អ្នក​បាន​បោះបង់ របប​អាហារ​ដែលមាន​ជាតិ​ផ្អែម និង កាបូ​អ៊ី​ដ្រា​ត​ច្រើន​» ។​

ទម្លាប់ ៧ យ៉ាង​ធ្វើ​ឲ្យ​ស្បែ​កមាន​ស្នាម​ជ្រួញ​
-​ស្ករ​កៅស៊ូ ៖ «​ការ​ទំពា​ស្ករ​កៅស៊ូ​ធ្វើឱ្យ​ស្បែ​កនៅ​ម្តុំ​មាត់​មាន​ស្នាម​ជ្រួញ​ច្រើន​»​។ នេះ​បើ តាម​ការអះអាង​របស់​លោក Joel Schlessinger ។ ក្រៅពីនេះ​ការ​ទំពា​ស្ករ​កៅស៊ូ​ក៏​បណ្តាលឱ្យមាន​បញ្ហា​ផ្សេងៗ​នៅក្នុង​មាត់​របស់​អ្នក ។ នេះ​ជា​ទម្លាប់​ដែល​ងាយ​នឹង​បោះបង់​បំផុត ចូរ​កុំ​ទុកឱ្យ​ទម្លាប់ នេះ​ធ្វើឱ្យ​ស្បែក​ស្អាត​ប្រែ​ទៅជា​អាក្រក់ ។​

-​ទម្លាប់​មិន​លាង​សម្អាត​ម្សៅ​ក្រែ​ម ៖ នៅពេលដែល​អ្នក​គេង​ដោយ​មិនបាន​លាង​សម្អាត​ម្សៅ ក្រែ​ម នោះ​ស្បែក​មុខ​របស់​អ្នក​នឹងមាន​ស្នាម​ជ្រីវជ្រួញ​មិន​ខាន ។ កម្ទេច​ម្សៅ​ដែល​ជាប់​នៅក្នុង​រន្ធ​ញើស​បន្តិច​ម្តងៗ​វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​កូ​ឡា​ជេន និង ភាព​តឹង​ណែន​របស់​ស្បែក ។ ទម្លាប់​នេះ​នឹង​ជំរុញ​ឱ្យ​វិ​វ​ឌ្ឍ​ទៅរក​ភាព​ចាស់​កាន់តែ​លឿន ដោយ​វា​បង្ក​ជា​ស្នាម​ជ្រីវជ្រួញ​ច្រើនឡើង ។ ចូរ​បំបាត់​ទម្លាប់​នេះ ហើយ​ងាក​មក​ថែបំប៉ន​ស្បែក​ឱ្យមាន​សំណើម​មុន​ចូល​គេង ។​

ទម្លាប់ ៧ យ៉ាង​ធ្វើ​ឲ្យ​ស្បែ​កមាន​ស្នាម​ជ្រួញ​

-​ញេច​«​មុន​» សូមប​ពា្ឈ​ប់​ការ​ញេច​«​មុន​» នៅលើ​មុខ របស់​អ្នក ហើយ​ទុកឱ្យ​វា​ទុំ​ដោយ​ខ្លួនឯង ឬ ប្រើ​ផលិតផល​ធម្មជាតិ​ដើម្បី​បំបាត់ ។ រៀងរាល់​ពេល​ញេច​«​មុន​» ឬ ប្រើ​ក្រចក​កោស​កៀរ ស្បែក​មុខ​នឹង​ធ្វើឱ្យ​ស្បែក​រង​ផលប៉ះពាល់​ដោយ​បង្កើតបានជា​ស្លាក ស្នាម និង ជ្រីវជ្រួញ ។​
-​ការ​ទាញ​ស្បែក​ដើម្បី​តុបតែង​មុខ ៖ ការធ្វើ​បែបនេះ​នឹង​នាំឱ្យ​កើត​ស្នាម​ជ្រួញ​លើ​ស្បែ​កមុខ ហើយ​ប្រការនេះ​ជាទូទៅ​មិនត្រូវ​បាន​គេ​លើក​យកមក​និយាយ​នៅក្នុង​ពិភព​សម្អាង​កាយ​ទេ ។ អ្នកឯកទេស​តុបតែង មុខ ដូន​ណា កេ​ល្លី ((Donna Kelly) ឱ្យដឹងថា «​អ្នក​គួរតែ​តុបតែង​មុខ​បែបណា​ដែល​អ្នក​រាល់គ្នា​មើលឃើញថា​ស្អាត​តាមបែប​សាមញ្ញ​» ។ ចូរ​កុំ ព្យាយាម​ទាញ​បបូរមាត់​លាប​ក្រែ​ម​ដើម្បីឱ្យ​វា​ធំ ឬ វែង​ជាង​ធម្មតា ឬ កុំ​ធ្វើឱ្យ​ចិញ្ចើម​របស់​អ្នកមាន​ទម្រង់​ធំ និង វែង​ចេញពី​កន្លែង​ដើម ។ ចំណែក ការ​គូរ​រង្វង់​ភ្នែក​ក៏​ដូចគ្នា មិនគួរ​គូរ​ឱ្យ​វា​ចាក​ឆ្ងាយ​ពី​ទម្រង់​ដើម​ខ្លាំងពេក​ទេ ព្រោះ​ស្បែក​មុខ​របស់​អ្នក​រាបស្មើ​ខ្លាំងណាស់ ។​

-​បោះបង់​ក្រែ​ម​ការពារ​កម្តៅថ្ងៃ ៖ បច្ចុប្បន្ន​មនុស្ស​ជាច្រើន​មិនសូវ​យកចិត្តទុកដាក់​ទៅលើ​ការ ប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ ព្រោះ​ពួកគេ​ជា​អ្នកធ្វើ ការ​នៅក្នុង​ការិយាល័យ ឬ​នៅក្នុង​ទីកន្លែង​ត្រជាក់ ប៉ុន្តែ​អ្នក​ទាំងនោះ​ប្រាកដថា​មិនបាន​ដើរ​ឆ្លងកាត់ កម្តៅថ្ងៃ​ឬទេ ? ជាការ​ពិត​នៅពេល​អ្នកដើរ​ក្រោម កម្តៅថ្ងៃ​សូម្បី​តែមួយ​ភ្លែត​ក៏ដោយ​ក៏មាន​ផល​ប៉ះ ពាល់​ដល់​កូ​ឡា​ជេន​ដែលនាំឱ្យ​មាន​ស្នាម​ជ្រួញ ។ វេជ្ជបណ្ឌិត​រោគ​ស្បែក ដេ​ប្រា ចា​លី​ម៉ាន (Debra Jaliman) នៅ​ក្រុង​ញូវយ៉ក និង ជា​ម្ចាស់​សៀវភៅ Skin Rules ឱ្យដឹងថា «​ចូរ​លាប​ក្រែ​ម​ការពារ​កម្តៅថ្ងៃ បើទោះជា​មេឃ​ភ្លៀង ឬ ក្តៅ ធ្វើបាន បែបនេះ​អ្នកនឹង​អាច​ការពារ​ស្បែក​របស់​អ្នក​មិនឱ្យ​ខូច ។ សូម​ជ្រើសរើស​ក្រែ​ម​ប្រភេទ ្ថ​ភ​ធ ៣០ និង ប្រភេទ​ដែលមាន​ស័ង្កសី​អ៊ុក​ស៊ីដ ឬ ទី​តានី​ញ៉ូ​ម ឌីអុកស៊ីដ (zinc oxide or titanium dioxide)​។

-​ការ​ទទួលទានដំណេក ៖ ប្រសិនបើ​អ្នក​គេង​ផ្អៀង​មួយ​ចំហៀង ឬ គេង​ផ្កាប់មុខ អ្នកនឹង មាន​ស្នាម​ជ្រួញ​លើ​ផ្ទៃមុខ ដោយសារ​ខ្នើយ​រដិបរដុប ។ អ្នកឯកទេស ដេ​ប្រា ចា​លី​ម៉ាន និយាយថា​«​វា​ជា​ការល្អ ប្រសិនបើ​អ្នក​ប្រើ​ខ្នើយ​សា​ទីន ដែលមាន​សភាព​ទន់ និង រាបស្មើ​បំផុត ។ ជម្រើស​មួយ​ផ្សេងទៀត​គឺ​ការ​គេង​ផ្ងារ​» ៕​ ​ ​បុត្រ​