​សម្រាលកូន​ដោយ​វះកាត់ ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​អ្វីខ្លះ ?

6 Videos


​សព្វថ្ងៃនេះ​ស្ត្រី​មួយចំនួនច្រើន​ជ្រើសរើស​វិធី​បង្កើតកូន​តាមរយៈ​ការវះកាត់ (C-sections) ។ ទោះជា​យ៉ាងនេះ​ក្តី វា​មាននូវ​ហេតុផល​មួយចំនួន​ដែល​ស្ត្រី​មិនគួរ​នឹង​ជ្រើសរើស​វិធី​នេះឡើយ ។

​វិធី​សម្រាលកូន​តាម​ការវះកាត់​ត្រូវការ​នូវ​ការយកចិត្តទុកដាក់​ថែទាំ​ច្រើន ទាំង​សុខភាព​ម្តាយ និង ទារក ហើយ​វា​ក៏មាន​នូវ​ផលវិបាក​ខ្លះៗ​ផងដែរ បើ​ប្រៀបធៀប​ទៅនឹង​វិធី​សម្រាល​តាមបែប​ធម្មជាតិ ។ សូម្បីតែ​អង្គការ​សុខភាព​ពិភពលោក​ក៏បាន​ណែនាំ​ថា ស្ត្រី​មិនគួរ​ជ្រើសរើស​វិធី​សម្រាលកូន​ដោយ​វះកាត់​នោះទេ ប្រសិនបើ​មិនចាំបាច់ ។

M88


​ផលប៉ះពាល់​បណ្តាលមកពី​វិធី​សម្រាលកូន​ដោយ​វះកាត់​មានដូចជា ៖
​សម្រាប់​ម្តាយ ៖ អាច​បណ្តាលអោយ​មានកា​រ​ឆ្លង​ជំងឺ​ផ្សេងៗ​ក្នុង​អត្រា ៨% ជាពិសេស​ទៅលើ​មុខរបួស ដៃ​ស្បូន និង ផ្លូវ​បន្ទោបង់ ។ ការឈឺចាប់​មុខរបួស​ត្រង់​ពោះ មាន​រយៈពេល​យូរ​យ៉ាងហោចណាស់ ២ ទៅ ៣​សប្តាហ៍​ក្រោយ​ការវះកាត់ ។

ក្រៅពីនេះ​បញ្ហា​ឈាមកក អាច​នឹង​កើតមានឡើង មានពេលខ្លះ​ឈាមកក​ទាំងនោះ អាច​ប៉ះពាល់​ដល់​សុខភាព និង បង្ករ​អោយមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ។ លើសពីនេះ​ក្រោយពេល​វះកាត់​ស្ត្រី​មួយចំនួន​ទទួលផល​ប៉ះពាល់​ខ្លះៗ​ដោយសារ​ឥទ្ធិពល​ថ្នាំ អា​ការៈស្ទះ​រន្ធ​លោម និង ឈឺក្បាល​ឥត​ឈប់​ជាដើម ។

​សម្រាប់​ទារក ៖ ទារក​ដែល​កើត​ដោយ​ការវះកាត់ អាច​ប្រឈមមុខ​នឹង​បញ្ហា​ផ្លូវដង្ហើម​ជាង​កុមារ​ទូទៅ ទាំង​នៅក្រោយពេល​កើត និង ពេល​ឈានដល់​វ័យ​កុមារ ហើយក៏​ងាយ​ប្រឈម​នឹង​ការកើត​ជំងឺហឺត​ផងដែរ ។ លើសពីនេះ​ទារក​ក៏​អាច​ប្រឈមមុខ​នឹង​ការស្លាប់​បាត់បង់​ជីវិត​ក្នុងពេល​សម្រាល ជាពិសេស​បើ​គ្រូពេទ្យ​មាន ការធ្វេសប្រហែស ។ បើទោះជា​មាននូវ​ករណី​កម្រ​ក្តី មានពេលខ្លះ​ទារក​អាចនឹងទទួល​ការកាត់ទ​ង​សុខ​មិន បានល្អ និង អាច​បណ្តាលអោយ​ទារក​ស្លាប់​បាន ៕ សុផល