១០ វិធី​រក្សារ​ទម្រង់​មុខរាង​រៀវ​

6 Videos


​សុភាពនារី​គ្រប់រូប​រមែង​ខ្លាចរអា​មិន​ចង់​មាន​ផ្ទៃមុខ​មូល​ធាត់​នោះទេ ។ ដូចនេះ​សុភាពនារី​គួរ​យល់ដឹង​ពី​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​ផ្ទៃមុខ​ឡើង​ធាត់​មូលគឺ​បណ្តាលមកពី​ការទទួល​ទាន​ជាតិ​អាល់កុល​លើស​កម្រិត ភាព​ចាស់ កត្តា​ហ្សែ​ន សាច់ដុំ​មុខ​ប្រែជា​ទន់ និង ការ​ធាត់​លើស​ទម្ងន់ជាដើម ។ ការ​សម្រក​ទម្ងន់​ដោយ​កន្លែង​ពុំមែន​ជា​រឿង​ងាយស្រួល​ទេ ព្រោះ​ដើម្បី​សម្រក​ទម្ងន់ទាល់តែ​សម្រក​គ្រប់ផ្នែក​នៃ​រាងកាយ​ដំណាលៗ​គ្នារួមទាំង​ផ្ទែ​មុខ​ផង ។ ទោះជា​យ៉ាងណា​ប្រសិនបើ​ចង់ឱ្យ​ផ្ទៃមុខ​ប្រែជា​រៀវ​ស្តើង​ដោយ​មិនចាំបាច់​ហាត់ប្រាណអ្នក​អាច​សាកល្បង​វិធីសាស្ត្រ​មួយចំនួន​ដូចខាងក្រោម ។​

១-​ហាត់​យោ​ហ្គា​ផ្ទៃមុខ​

M88


-​បើកភ្នែក​ឱ្យអស់​រួច​សម្លឹង​ទៅមុខ​ត្រង់​ប្រមាណ​ជា ១០ នាទី បន្ទាប់មក​បន្ធូរ​ភ្នែក​មកវិញ ។ ធ្វើបែបនេះ​បាន ៤ ដង ។
-​ផត​ថ្ពាល់​ធ្វើឱ្យ​ទម្រង់​មុខ​ដូចជា​សត្វ​ត្រី ។ ធ្វើបែបនេះ​ឱ្យបាន ៥ ដង ។
-​ដកដង្ហើម​ធំ ដោយ​ស្រូបយក​ខ្យល់​ចូល​តាម​ចម្រុះ និង បញ្ចេញ​ខ្យល់​ចេញពី​មាត់​វិញ ។ ធ្វើបែបនេះ​ឱ្យបាន ៤ ដង ។
-​ស្រូបខ្យល់​ចូល​មាត់​រួច​បិទមាត់​ឱ្យ​ជិត​ដោយ​ផ្អឹប​បបូរមាត់​ជាប់​គ្នា បន្ទាប់មក​រុញ​ខ្យល់​ក្នុង​មាត់​ពី​ម្ខាង​ទៅ​ម្ខាង ។ ធ្វើ​ដដែលៗ ឱ្យបាន ៥ នាទីដើម្បីឱ្យ​សាច់​ថ្ពាល់​ស្គម​ជាង​មុន ។
-​ក្រឡេកមើល​ទៅលើ​រួច​បញ្ចេញ​ខ្យល់​តាម​មាត់​ឱ្យបាន​ច្រើនតាម​ដែល​អាច​ធ្វើបាន ។ ធ្វើបែបនេះ​អាច​បង្រួម​ផ្ទៃមុខ​បរិវេណ​ពីគល់​ថ្ពាល់​មកដល់​ចង្កា ។
-​វិធី​មួយទៀត​ព្យាយាម​ញញឹម​ឱ្យបាន​ច្រើន ព្រោះ​ការ​ញញឹម​ជាលំ​ហាត់ប្រាណ​ផ្ទៃមុខ​ដ៏​ល្អប្រសើរ​បំផុត ។

១០ វិធី​រក្សារ​ទម្រង់​មុខរាង​រៀវ​

២- ទឹក​
​ទឹក​គឺជា​រូបមន្ត​ទិព្វ​ក្នុងការ​បញ្ចុះទម្ងន់​ប្រសិនបើ​អ្នក​ផឹក​បាន​គ្រប់គ្រាន់ ។ មិន​តែប៉ុណ្ណោះ​ទឹក​ជួយ​ឱ្យ​រាងកាយ​មាន​សំណើម ព្រមទាំង​បណ្តេញ​ជាតិពុល​ចេញពីរាងកាយ​ទៀតផង ។

១០ វិធី​រក្សារ​ទម្រង់​មុខរាង​រៀវ​

៣-​ទទួលទាន​អាហារ​ដែលមាន​ប្រយោជន៍​ចំពោះ​សុខភាព
​ការទទួល​ទាន​អាហារ​បាន​គ្រប់គ្រាន់​ជា​កត្តា​ចម្បង​សម្រាប់​អ្នក​ចង់​បញ្ចុះទម្ងន់ ។ ការទទួល​ទាន​អាហារ​ឱ្យបាន​ត្រឹមត្រូវ​ធ្វើឱ្យ​អ្នក​សម្រក​ទម្ងន់​មាន​កម្លាំង​មាំមួន និង មាន​សុខ​ភាពល្អ​ទៀតផង ។ លើសពីនេះ​អ្នក​ក៏ត្រូវ​ទទួលទាន​ឱ្យបាន​ទៀងទាត់​ផងដែរ ព្រោះ​វា​ដើរតួនាទី​សំខាន់​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ ។ សូមកុំ​ភ្លេចបញ្ចូល​អាហារ​មួយចំនួន​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​ដូចជា បន្លែ​ដែលមាន​ជាតិ​កាក​សរសៃ និង កាល់ស្យូម ។​

៤- កុំ​ទទួលទាន​អាហារ​ដែល​ខ្វះ ឬ គ្មាន​អាហារូបត្ថម្ភ (Junk Food)
​សូម​ចៀសវាង​ទទួលទាន​អាហារ​មួយចំនួន​ដូចជា ប៊ឺ​ហ្គឺ​រ សាច់​បី​ជាន់ ។ ល ។ ព្រោះ​អាហារ ទាំងនេះ​សម្បូរ​ជាតិ​ខ្លាញ់ ។ មួយវិញទៀត​សូមកុំ​ទទួលទាន​អាហារ​ដែលមាន​ជាតិ​ប្រៃ ឬ ផ្អែម ខ្លាំង​ច្រើនពេក និង កាន់តែ​មិនគួរ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន ។

១០ វិធី​រក្សារ​ទម្រង់​មុខរាង​រៀវ​

៥-​ទទួលទាន​ចំណី​ដែល​ល្អ​ចំពោះ​សុខភាព​
​ការ​ទទួលទាន​ចំណីចំណុក​ក៏​ជា​ទម្លាប់​ល្អ​ចំពោះ​សុខភាព​ដែរ ប្រសិនបើ​អ្នកទទួល​ទាន​ចំណី ដែលមាន​ជីវជាតិ ។ ឧទាហណ៍​ដូចជា​ឈប់​ទទួលទាន​នំកូ​គី នំ​ខេ​ក និង ពោត​លីង ហើយ​បែរមក​ទទួលទាន​បន្លែ និង ផ្លែឈើ​ជំនួស​វិញ ។

៦-​ការ​ទទួលទានដំណេក​
​ក្រោយពី​ធ្វើការ​នឿយហត់​ពេញ​មួយថ្ងៃ អ្នក​ប្រាកដ​ជាមាន​អារម្មណ៍​មួម៉ៅ​មិនតិច​ទេ ដូចនេះ​អ្នកត្រូវការ​គេង ឱ្យបាន​គ្រប់គ្រាន់​គឺ ៨ ម៉ោងក្នុង​មួយថ្ងៃ ។ ការ​គេង​ឱ្យ គ្រប់គ្រាន់​នឹងធ្វើ​ឱ្យ​សាច់​មុខ​មិន​ទន់ជ្រាយ ឬ រយីក​រយាក ។ លើសពីនេះ​ការ​គេង​មិន​គ្រប់​អាចធ្វើឱ្យ​រង្វង់​ភ្នែក​ឡើង​ពណ៌ ខ្មៅ និង ធ្វើឱ្យ​ផ្ទៃមុខ​មើលទៅ​ដូចជា​ហើមៗ ។​

១០ វិធី​រក្សារ​ទម្រង់​មុខរាង​រៀវ​

៧-​ទំពា​ស្ករ​កៅស៊ូ​
​ការ​ទំពា​ស្ករ​កៅស៊ូ​មានគុណ​ប្រយោជន៍​ដូចគ្នា​ទៅនឹង​ការហាត់​ប្រាណ​ផ្ទៃមុខ​ដែរ ។ ប៉ុន្តែ​សូមកុំទំពា​ញឹកញាប់​ពេក ត្រូវ​ទទួលទាន​តែ​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​ទើប​ល្អ​ចំពោះ​សុខភាព ។

៨-​ការ​ផាត់មុខ​
​គ្រាន់តែ​ផាត់មុខ​សោះ តើ​អាចធ្វើឱ្យ​មុខ​ស្គម​ស្តើង​បានដែរ ? ប្រាកដ​ណាស់​ពិតជា​អាច ជា​ពិ​-​សេស​បរិវេណ​ខាងក្រោម​ថ្ពាល់ ។

៩-​ការ​ម៉ាស្សា​មុខ​
​ការ​ម៉ាស្សា​មុខ​ញឹកញាប់​អាចធ្វើឱ្យ​ស្រក​ជាតិ​ខ្លាញ់​មុខ​គួរឱ្យកត់សម្គាល់ ព្រោះ​វា​បង្កើន​បរិមាណ​អុកស៊ីហ្សែន និង ជំរុញ​ចលនា​ឈាម​រត់​ដែល​ធ្វើឱ្យ​ស្បែក​តឹង​ណែន ។

១០ វិធី​រក្សារ​ទម្រង់​មុខរាង​រៀវ​

១០-​ការទទួល​ទាន​ថ្នាំ​ច្រើនពេក​
​សូម​ចៀសវាង​ទិញ​ថ្នាំ​មក​លេប​ផ្តេសផ្តាស ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ ព្រោះ​វា​ធ្វើឱ្យ​ស្ទះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ដែល​ធ្វើឱ្យ​ផ្ទៃមុខ​មើលទៅ​ធាត់​ដូចគ្នា​នឹង​ការខ្វះ​ជាតិ ទឹក​ដែរ ។ ទោះជា​យ៉ាងណា​សូម​ចងចាំ​ថា ការ​សម្រក​ទម្ងន់​ដោយ​ផ្នែក​ពុំមែន​ជា រឿង​ងាយស្រួល​នោះទេ ។ ហេតុដូចនេះ​អ្នក​ត្រូវ​ហាត់ប្រាណ និង យកចិត្តទុកដាក់ ទទួលទាន​របប​អាហារ​ដែល​ជួយ​ដល់​រាងកាយ និង ធ្វើឱ្យ​ទម្ងន់​ស្រក​ក្នុងពេល​ដំណាលគ្នា ៕ លក្ខិណា កែវ​