៥ រូបមន្ត​ព្យាបាល​ឈឺ​ត្រចៀក​

6 Videos


​បាក់តេរី និង វីរុស​ជា​ពពួក​ដែល​បង្ក​រោគ​ញឹកញាប់​ធ្វើឱ្យ​ឈឺ​ត្រចៀក ជាពិសេស​នៅ​រដូវរងា ។ ជាទូទៅ​ក្មេងៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ត្រចៀក​ជាង​មនុស្ស​ចាស់ ។ បើការបង្ក​រោគ​ប៉ះពាល់​ត្រឹម​ផ្នែក​ខាងក្រៅ​របស់​ត្រចៀក​មិនជា​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ តែបើ​រាលដាល​ដល់​ផ្នែក​ខាងក្នុង​ត្រចៀក​វិញនោះ​ជាស​ញ្ញា​គ្រោះថ្នាក់​គួរតែ​ប្រញាប់​ស្វែងរក​ការព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ ។ ការព្យាបាល​ដោយឱសថ​ប្រឆាំង​ពពួក​បាក់តេរី​ជា​ជម្រើស​ទី ១ ដែល​វេជ្ជបណ្ឌិត​បាន​ណែនាំតែ​បច្ចុប្បន្ន​ពពួក​មេរោគ​ទាំងនោះ​ច្រើន​មាន​ភាពស៊ាំ​ជាមួយ​ឱសថ​ធ្វើឱ្យ​ការព្យាបាល​ដូចជា​មិនសូវ​ទទួលបាន​ប្រសិទ្ធ​ភាពល្អ​ឡើយ ។ សាកល្បង​ព្យាបាលតាមបែប​ធម្មជាតិ​សម្រាប់​ការបង្ក​រោគ​ស្រាលៗ​នៅ​ត្រចៀក​ជាមួយ​ឱសថ ៥ យ៉ាងដែលមាន​ស្រាប់​នៅក្នុង​ផ្ទះ ។​

-​ខ្ទឹមស​

M88


​ខ្ទឹម​សមាន​ផ្ទុក​សារធាតុ​ប្រឆាំង​អតិសុខុមប្រាណ និង ជួយ​បន្ធូរ​អាការ​ឈឺចាប់ ដូចនេះ​វា​ត្រូវបាន​ចាត់ទុកជា​ឱសថ​ធម្មជាតិ​ព្យាបាល​បញ្ហា​ឆ្លង​រោគ​នៅ​ត្រចៀក ។ ក្នុង ១ ថ្ងៃ អ្នក​គ្រាន់តែ​ទទួលទាន​ខ្ទឹមស​ស្រស់ ២ ទៅ ៣ កំពឹស និង សម្អាត​ត្រចៀក​តាម​រូបមន្ត​ពីរ​ដែល​បាន​ណែនាំ ។ ទីមួយ យក​ខ្ទឹម​ស្រស់ ៣ ទៅ ៤ កំពឹស ស្ងោរ​រម្ងាស់​ជាមួយ​ទឹក​កន្លះ​កែវ​ប្រហែល ៥ ទៅ ៧ នាទី ស្រង់​ខ្ទឹម​យកមក​ដំ​ឱ្យ​ម៉ដ្ឋ រួច​រោយ​អំបិល​បន្តិច​ពីលើ​ទើប​ប្រើ​ស្បៃ​ស្អាត​រុំ​រួច​យកមក​ជូត​ត្រចៀក​ដែល​ឈឺ ។ ទី​ពីរ រើសយក​ខ្ទឹមស​ធំៗ​ចំនួន ២ កំពឹស​ដំ​វា​បន្តិច​រួច​ស្ងោរ​រម្ងាស់​ជាមួយ​ប្រេងល្ង ២ ស្លាបព្រា​បាយទុកឱ្យ​ត្រជាក់​ឧណ្ហៗ​ទើប​យកមក​បន្តក់​ចូល​ត្រចៀក​ឈឺ ។​

៥ រូបមន្ត​ព្យាបាល​ឈឺ​ត្រចៀក​

-​ប្រេង​ដើម​«​តែ​»
​ប្រេង​ដើម​«​តែ​»​ក៏ត្រូវ​បាន​គេ​ស្គាល់​ថា​ជាឱសថ​ធម្មជាតិ​ដ៏​អស្ចារ្យ​ក្នុងការ​កម្ចាត់​ពពួក​បាក់​តេ​រី​ដែល​បង្ក​រោគ​នៅ​ត្រចៀក​ផងដែរ ។ អ្នក​គ្រាន់តែបន្តក់​ប្រេង​ដើម​«​តែ​» ២ ទៅ ៣ តំណក់លាយ​ជាមួយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ រួច​កម្តៅ​វា​ឱ្យ​ក្តៅ​ឧណ្ហៗ​បន្តិច​ទើប​បន្តក់ ២ ទៅ ៣ តំណក់ចូល​ត្រចៀក​ឈឺ ទុកឱ្យ​ប្រេង​នេះ​សម្អាត​ខាងក្នុង​ត្រចៀក​ប្រហែល ១ នាទី សឹម​ផ្អៀង​ក្បាល​បង្ហូរ​ឱ្យ​វា​ចេញរួច​ជូត​ផ្តិត​សម្អាត​ជាមួយ​សំឡី ។​

៥ រូបមន្ត​ព្យាបាល​ឈឺ​ត្រចៀក​

-​ជីរ បា​ស៊ី​ល​(Basil )
​វិធី​ព្យាបាល​រោគ​ត្រចៀក​ដោយ​ជី​របា​ស៊ី​ល​ពេញនិយម​យ៉ាងខ្លាំង​នៅ​ប្រទេស​ឥណ្ឌា ព្រោះ​ជា​ឱសថ​ធម្មជាតិ​ងាយស្រួល​រកបាន​ភ្លាមៗ​ដោយ​គ្រាន់តែ​យក​ស្លឹក​ជី​របា​ស៊ី​ល ៤ ទៅ ៥ សន្លឹក​លាង​ឱ្យ​ស្អាត​បុក​ឱ្យ​ម៉ដ្ឋ​ច្របាច់​យក​ទឹក​រួច​យក​សំឡី​ផ្តិតឱ្យ​សើម​ល្មម​ត្បារ​ត្រចៀក​ដែល​ឈឺ ។ ចំណែកឯ​ប្រេង​បា​ស៊ី​ល​ក៏​អាច​ព្យាបាល​រោគឈឺ​ត្រចៀក​បាន​ដូចគ្នា​ដែរ​ដោយ​គ្រាន់តែ​បុក​ស្លឹក​ជី​របា​ស៊ី​ល​ឱ្យ​ម៉ដ្ឋ​រួច​លាយ​ជាមួយ​ប្រេងដូង ២ ស្លាបព្រា​បាយ​យកទៅ​កម្តៅ​ឱ្យ​ក្តៅ​ឧណ្ហៗនិង​យក​សំឡី​ផ្តិត​ជូត​ត្បារ​សម្អាត​ត្រចៀក ។​

៥ រូបមន្ត​ព្យាបាល​ឈឺ​ត្រចៀក​

-​ខ្ទឹមបារាំង
​មិនថាតែ​ខ្ទឹមស​អាច​ព្យាបាល​រោគ​ត្រចៀក សូម្បី តែ​ខ្ទឹមបារាំង​ក៏មាន​ប្រសិទ្ធ​ភាពមិន​ចាញ់​ខ្ទឹមស​ប៉ុន្មាន​ដែរ ។ ដំបូង​អ្នក​ត្រូវយក​ខ្ទឹមបារាំង​មក​ចិញ្ច្រាំរួច​ស្ងោរ​រម្ងាស់​ប្រហែល ៥ នាទីទុកឱ្យ​ត្រជាក់​បន្តិច ទើប​បន្តក់ ២ ទៅ ៣ តំណក់ចូល​ត្រចៀក​ដែល​ឈឺ ។​

៥ រូបមន្ត​ព្យាបាល​ឈឺ​ត្រចៀក​

-​ទឹកខ្មេះ​ប៉ោម​
​ទឹកខ្មេះ​ប៉ោម ត្រូវបាន​គេ​ស្គាល់​ថា​ជា​គ្រឿងផ្សំ​យកមក​ថែរក្សា​សម្រស់ និង ធ្វើជា​ភេសជ្ជៈ​បញ្ចុះទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព ។ ក្រៅពីនេះ​វា​ក៏​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​កម្ចាត់​ការបង្ក​រោគ​ដោយ​ពពួក​ផ្សិត​នៅ​ត្រចៀក ផងដែរ ។ ដំបូង​យក​ទឹកខ្មេះ​ប៉ោម ១ ស្លាបព្រា​បាយ និង ទឹក ១ ស្លាបព្រា​បាយកូរ​ឱ្យ​រលាយ​ចូលគ្នា​រួច​យក​សំឡី​ផ្តិត​ឱ្យ​សើម​ល្មម​សឹម​ញាត់​ចូល​រន្ធ​ត្រចៀក​ដែល​ឈឺទុកចោល​ប្រហែល ៥ ទៅ ៧ នាទីទើប​ដកចេញ​ផ្អៀង​ក្បាល​ទៅ​ម្ខាង​ដើម្បី​បង្ហូរទឹក​ចេញរួច​ជូត​សម្អាត​ត្រចៀក​វិញ ៕ ​ ​ ​ខែរី

៥ រូបមន្ត​ព្យាបាល​ឈឺ​ត្រចៀក​