គន្លឹះ​ល្អៗ ១០ យ៉ាង​សម្រាប់​អ្នក​ស្រឡាញ់​សុខភាព​

6 Videos


១-​ផឹកទឹក​បង្ខំពេកអាចគ្រោះថ្នាក់​
​អ្នកណាៗ​ក៏​ប្រាប់ថា​គួរ​ផឹកទឹក​ឱ្យបាន​មួយថ្ងៃ ៨ កែវ ប៉ុន្តែ​ត្រូវ​ផឹក​ដោយ​សន្សឹមៗ​ពេញ​មួយថ្ងៃមិន មែន ពេញ​មួយថ្ងៃ​មិនបាន​ផឹក​សោះ​ហើយ​មក​ផឹក​សរុប​យកតែ​មួយដង​នោះទេ ព្រោះ​ការផឹកទឹក​បរិមាណ​ច្រើនៗ​តែ​មួយដង​អាចធ្វើឱ្យ​កើត​អាការ​ពុល​ទឹក និង អាចធ្វើឱ្យ​កើត​ប្រគ្រីវសាច់ដុំ​ប្រឹង​កន្ត្រាក់ ។ ជាងនេះទៅទៀត​ប្រសិនបើ​អាការ​ប្រឹង​កន្ត្រាក់​កើត​ត្រង់​ខួរក្បាល បេះដូង ឬ សួត​អាចធ្វើឱ្យ​ប្រព័ន្ធ​ដង្ហើម​មាន​បញ្ហា​ធ្ងន់ធ្ងរ និង អាច​បាត់​បង់ជីវិត​ទៀតផង ។

M88


គន្លឹះ​ល្អៗ ១០ យ៉ាង​សម្រាប់​អ្នក​ស្រឡាញ់​សុខភាព​

២-​ចង់​រាង​ស្វែ​ល​ត្រូវ​ផឹកទឹក​ត្រជាក់​
​ការ​ផឹកទឹក​ត្រជាក់ ៥០ អោន​ស៍ (១ លីត្រកន្លះ​) នឹង​អាច​ដុតបំផ្លាញ​ថាមពល​បន្ថែម​មួយថ្ងៃ ៥០ កាឡូរី ជួយ​ឱ្យ​ទម្ងន់​ស្រក​ចុះ​បាន​មួយឆ្នាំ ២,៥ គីឡូក្រាម ព្រោះ​កាលណា​យើង​ផឹកទឹកត្រជាក់​រាងកាយ​ត្រូវ​ប្រើ​ថាមពល​ក្នុងការ​បំប្លែងសីតុណ្ហភាព​ទៅជា​សីតុណ្ហភាព​ធម្មតា​សិន​រួច​ទើប​នាំយកទៅ​ប្រើការទើប​ជាការ​ប្រើ​ថាមពល​ច្រើនជាង​ដើម ។​

៣-​កុំ​បណ្តោយឱ្យ​ឃ្លាន​
​គួរតែ​ទទួលទាន​ឱ្យ​ទៀងពេល​រាល់ថ្ងៃ ទោះបីជា​មិនមាន​អារម្មណ៍​ឃ្លាន​ក៏ដោយ ព្រោះ​ពេល ដែល​យើង​ឃ្លាន​រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន​ស្ត្រេ​ស ។ បើ​កើតហេតុ​ការណ៍​បែបនេះ​ជាប្រចាំ ក៏​នឹង​ធ្វើឱ្យ​អ្នក​ក្លាយជា​មនុស្ស​ស្ត្រេ​ស​ហើយ​ឈានទៅ​កើត​អាការ​លើសឈាម រោគ​បេះដូង ឬ រោគ​ទឹកនោមផ្អែម​ទៀតផង ។

គន្លឹះ​ល្អៗ ១០ យ៉ាង​សម្រាប់​អ្នក​ស្រឡាញ់​សុខភាព​

៤-​ផ្លែ​ប៉ោម ឪឡឹក ចេក ក៏ត្រូវ​ប្រយ័ត្ន​
​ផ្លែឈើ​ទាំង ៣ ប្រភេទ​នេះ​មាន​ប្រយោជន៍​ខ្លាំងណាស់ ប៉ុន្តែ​បើ​អ្នក​កំពុងតែ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិ​ក ផ្លែឈើ​អស់ទាំង​នេះ​នឹង​ក្លាយជា​ទុក្ខទោស​ភ្លាម ព្រោះ​វា​ងាយ​ផ្អូម​ក្នុង​ពោះវៀន អាចធ្វើឱ្យ​កើត​អាការ​រលាក​ប្រព័ន្ធ​ផ្លូវអាហារ ។

គន្លឹះ​ល្អៗ ១០ យ៉ាង​សម្រាប់​អ្នក​ស្រឡាញ់​សុខភាព​

៥-​ផ្លែឈើ​ជាមួយ​ពេល​អាហារ​
​មុន​ទទួលទាន​អាហារ​គួរតែ​ដាស់​ហៅ​ទឹក​អង់​ហ្ស៊ី​ម ដោយ​ការ​ទទួលទាន​ម្នាស់ និង ល្ហុង​ប្រ​មាណ​ជា ២-៣ ចំណិត ។ ផ្លែឈើ​ទាំងពីរ​ប្រភេទនេះ​មាន​អង់​ហ្ស៊ី​ម​ដែល​ជួយ​ឱ្យ​ក្រពះ​រំលាយ​អាហារដែល​កំពុងតែ​ទទួលទាន​បាន​ងាយ ហើយក្រោយពី​បញ្ចប់​អាហារ​ដ៏​ឆ្ងា​ញ់​ពិសា​ហើយ​គួរតែលាង​មាត់​ដោយ​ផ្លែ​ប៉ោម ១ ចំណិត ដើម្បី​ជួយបង្កើន​បរិមាណ​ទឹកមាត់​ដែល​វា​ធ្វើឱ្យ​ចំនួន​បាក់តេរី​ក្នុង​ក្រអូមមាត់​ថយចុះ ហើយ​ជួយ​ឱ្យ​អញ្ចាញ​ខ្លាំង​ទៀតផង ។

គន្លឹះ​ល្អៗ ១០ យ៉ាង​សម្រាប់​អ្នក​ស្រឡាញ់​សុខភាព​

៦-​សាច់សត្វ និង ផ្លែឈើ​មិនត្រូវ​ធាតុ​គ្នា​
​បើ​ទទួលទាន​តិចៗ​មិនជា​អ្វី​ទេ ប៉ុន្តែ​បើ​ពេលណា​ដែល​អ្នក​ទទួលទាន​សាច់​ច្រើន​គួរតែ​តម​ផ្លែ ឈើ​សិន ព្រោះ​ទម្រាំ​តែ​ក្រពះ​រំលាយ​សាច់​អស់​ត្រូវ​ប្រើ​ពេលវេលា​យូរ ។ ចំណែកឯ​ផ្លែឈើ​ដែល​ងាយ​រំលាយ​នឹងត្រូវ​កាក់​ឃាត់ទុក​ក្នុង​ក្រពះទើបធ្វើឱ្យ​កើតជា​អាស៊ីដ​ក្រពះ ។

គន្លឹះ​ល្អៗ ១០ យ៉ាង​សម្រាប់​អ្នក​ស្រឡាញ់​សុខភាព​

៧-​នាឡិកា​រាងកាយ
​គោល​ការ​សុខ​ភាពល្អ​គឺថា​យើង​គួរតែ​ចូល​គេង​ទៀងពេល​រាល់ថ្ងៃ ប៉ុន្តែ​ភាគច្រើន​លុះដល់ យប់​ថ្ងៃ​សុក្រ និង ថ្ងៃ​សៅរ៍ យើង​ច្រើនតែ​ចូល​គេង​យប់​ជ្រៅ​ព្រោះ​ចាត់ទុកថា​ជា​ថ្ងៃ​ឈប់សម្រាក ។ ទង្វើ​បែបនេះ​វា​នឹង​ធ្វើឱ្យ​ភាពស៊ាំ ឬ ដែល​គេ​ហៅថា​នាឡិកា​រាងកាយ​មានការ​ប្រែប្រួលទើប​មិនមែនជា​រឿង​ចម្លែក​អ្វី​ទេ ដែល​ថ្ងៃ​ចន្ទយើង​ចេះតែ​ងងុយគេង​ជាង​ថ្ងៃ​ធម្មតា​នោះ ។

គន្លឹះ​ល្អៗ ១០ យ៉ាង​សម្រាប់​អ្នក​ស្រឡាញ់​សុខភាព​

៨-​ចៀសវាង​ភាជន៍​បា្ល​ស្ទិ​ក​
​ព្រោះ​កម្តៅ​រួមទាំង​រសជាតិ​ហឹរ ជូរ ប្រៃ អាច ចូលទៅ​កាត់​សារធាតុ​សំយោគ​ក្នុង​បា្ល​ស្ទិ​ក​ឱ្យ​រលាយ ចេញមក​ឡូកឡំ​ជាមួយ​អាហារ​បាន​គ្រប់ពេល ។ ជាពិសេស​ការប្រើ​ភាជន៍​បា្ល​ស្ទិ​ក​ដាក់​អាហារ​កម្តៅ​ក្នុង​ម៉ៃ​ក្រូ​វ៉េវ​គឺ​កាន់តែ​ត្រូវ​ចៀសវាង​ដាច់ខាត ព្រោះទង្វើ​បែបនេះ​ជាការ​ប្រឈម​យ៉ាងខ្លាំង​ចំពោះ​រោគ​មហារីក​សុដន់ ។

៩-​កុំ​ធ្វេសប្រហែស​ចំពោះ​អាការ​ក្អក​រ៉ាំរ៉ៃ​
​ក្រោយពី​បាត់​ផ្តាសាយ​ហើយ អាការ​ក្អក​អាច មិនទាន់​បាត់ ប៉ុន្តែ​មនុស្ស​មួយចំនួនធំ​ច្រើនតែ​មិន​ចាប់អារម្មណ៍​ព្រោះ​គិតថា​អាការ​ក្អក​ជា​រឿង​ធម្មតាៗ ប៉ុន្តែ​ការពិតទៅ​អាការ​ក្អក​រ៉ាំរ៉ៃ​វា​កាច​សាហាវ​ជាង​អ្វីដែល​អ្នក​គិត ព្រោះ​វា​អាច​កើត​ពី​ការឆ្លង​រី​រុស ។ ថ្នាំ​អង់​ទី​ប៊ី​យោ​ទិ​ក​ដែល​គ្រូពេទ្យ​ឱ្យមក​ព្យាបាល​ផ្តាសាយ​មិនអាច​សម្លាប់​វី​សុស​បានទេ ។ ​វិធី​បញ្ឈប់​អាការ​ក្អក​ដែល​បានទទួល​ប្រសិទ្ធភាព​ខ្ពស់​គឺ​ឧស្សាហ៍​ផឹកទឹក​ឱ្យបាន​ញឹកញាប់​ដើម្បីកាត់បន្ថយ​ស្លេស្ម៍​ក្នុង​ផ្លូវដង្ហើម​ហើយ​គេង​ឱ្យបាន​គ្រប់គ្រាន់​ដើម្បីឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ធ្វើការ​បាន​ពេញទី ។

គន្លឹះ​ល្អៗ ១០ យ៉ាង​សម្រាប់​អ្នក​ស្រឡាញ់​សុខភាព​

១០-​ភាព​ស្ត្រេ​ស​បំផ្លាញ​ស្បែក​
​បើ​ចង់​មាន​ស្បែក​ស្អាត ក្រចាស់ មើលទៅ​ក្មេង​ជាង​វ័យ រឿង​ទីមួយ​ដែល​ត្រូវធ្វើ​ការកែសម្រួលគឺ​ការគិត​របស់​យើង ពោលគឺ​ត្រូវ​ព្យាយាម​គិត​ក្នុង​ផ្លូវ​ល្អ​មាន​សុទិដ្ឋិនិយម​ចៀសវាង​គំនិត​ណា​ដែលធ្វើឱ្យ​តានតឹង​ក្នុង​អារម្មណ៍​ដើម្បី​កុំឱ្យ​រាងកាយបញ្ចេញ​អ័រម៉ូន​ស្ត្រេ​ស​ចេញមក​បំផ្លាញ​ខ្លួន​យើង ៕ ឆាន់ ចំ​រ៉ា​