​ផ្លែឈើ ៥ ប្រភេទ ជួយ​កាត់បន្ថយ​អាការៈរោគ​ហឺត​

6 Videos


​ជាទូទៅ មិនមាន​នូវ​ប្រភេទ​អាហារ​និង​ផ្លែឈើ​អ្វី​ជាក់លាក់​ណាមួយ អាចជួយ​ព្យាបាល​ជំងឺហឺត​បានតែ​ម្តង នោះទេ ប៉ុន្តែ​អាហារ​មួយចំនួន​អាចជួយ​ពង្រឹង​សុខភាព​សួត​បាន ។ ជាក់ស្តែង​អាហារ​ខ្លះ​អាចជួយ​កាត់បន្ថយ ជំងឺហឺត​បាន​មួយកម្រិត ។ នេះ​ជា​វិធី​បែប​ធម្មជាតិ​មួយ​ជួយ​បន្ថយ​អត្រា​កើត​និង​គ្រោះថ្នាក់​សុខភាព នៃ​ជំងឺហឺត ។​

​ខាងក្រោម​នេះ​ជា​ប្រភេទ​អាហារ​ដែល​អ្នក​គួរ​ទទួលទាន ៖

M88


១. ផ្លែ​អា​វូ​កាដូ​៖ ជា​អាហារ​មួយ​ប្រភេទ​សំបូរ​ដោយសារ​ធាតុ glutathione ដែលជា​សមាសធាតុ​មួយ​ជួយ ការពារ​កោសិកា​ប្រឆាំងនឹង​ការខូចខាត​ដោយ​សារធាតុ​រ៉ាឌីកាល់​សេរី និង ជួយ​បញ្ចេញ​ចោល​នូវ​សារធាតុ ពុល​ផ្សេងៗ ។​

​ផ្លែឈើ ៥ ប្រភេទ ជួយ​កាត់បន្ថយ​អាការៈរោគ​ហឺត​

២. ផ្លែ​ចេក​៖ តាម​ការស្រាវជ្រាវ​ជាច្រើន​បានអោយដឹងថា ការ​ពិសា​ចេញ​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ អាចជួយ ការពារ​មិនអោយ​កើត​ជំងឺហឺត​បាន ព្រោះ​ក្នុង​ផ្លែ​ចេញ​មាន​អាហារ​កាក​សរសៃ​ខ្ពស់ ។ ចំពោះ​កុមារ ដែល​ពិសា​ចេក​បាន​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ អាចជួយ​កាត់បន្ថយ​អាការៈរោគ​ជំងឺហឺត​បាន ៣៤% ។

​ផ្លែឈើ ៥ ប្រភេទ ជួយ​កាត់បន្ថយ​អាការៈរោគ​ហឺត​

៣. ស្ពៃ​ពួយ​ឡាំង​៖ ជា​បន្លែ​បៃតង​មួយ​មាន​ប្រសិទ្ធភាព​ជួយ​កាត់បន្ថយ​អត្រា​ប្រឈម​កើត​ជំងឺហឺត​បាន ។ ក្នុង​បន្លែ​នេះ មាន​ផ្ទុក​សារធាតុ​វីតាមីន C បេ​តា​ការ៉ូ​ទីន វីតាមីន E និង ម៉ាញ៉េ​ស្យូ​ម ដែល​សារធាតុ​ទាំងនេះ ហើយ​ជា​សារធាតុ​ជួយ​ប្រឆាំងនឹង​ជំងឺហឺត​បាន​ដ៏​មាន​ប្រសិទ្ធភាព ។​

៤. រមៀត​៖ ជា​អាហារ​ប្រភេទ​ថ្នាំបុរាណ​មាន​សមត្ថភាព​ជួយ​ព្យាបាល​បញ្ហា​រលាក​សួត​ដ៏​មាន​ប្រសិទ្ធភាព ។​

​ផ្លែឈើ ៥ ប្រភេទ ជួយ​កាត់បន្ថយ​អាការៈរោគ​ហឺត​

៥. ផ្លែ​ប៉ោម​៖ តាម​ការស្រាវជ្រាវ​បានអោយដឹងថា ផ្លែ​ប៉ោម អាចជួយ​ការពារ​ប្រឆាំងនឹង​ជំងឺហឺត ដ៏​ប្រសើរ បំផុត ព្រោះ​វា​ផ្ទុក​ដោយសារ​ធាតុ flavonoids ច្រើន​បំផុត ។

​ផ្លែឈើ ៥ ប្រភេទ ជួយ​កាត់បន្ថយ​អាការៈរោគ​ហឺត​