ផ្លែឈើ ៥ មុខ បំប៉ន​សម្រស់​

6 Videos


​ផ្លែឈើ​មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ថែមទាំង​ត្រូវបាន​គេចាត់ទុកជា​ឱសថ​ធម្មជាតិ​ថែបំប៉ន​សម្រស់​ទៀតផង ។ យើងទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថាការ​ផឹកទឹក​ផ្លែឈើ​រៀងរាល់ថ្ងៃ​ប្រៀបដូចជា​ទទួល​បានកា​រ​ធានារ៉ាប់រង​សុខភាព​ស្បែក​ឱ្យមាន​ភាពស្រស់ថ្លា​ភ្លឺរ​រលោង។ ក្រៅពី​ប្រសិទ្ធភាព ​ជួយរក្សា​សំណើម​ដល់​ស្បែក​និង​ក្មេង​ជាង​វ័យ​ក្លិន​របស់​ផ្លែឈើ​ថែមទាំង​ជួយ​បន្ធូរអារម្មណ៍​តានតឹង​ទៀតផង ។ សាកល្បង​ជ្រើសរើស​ប្រភេទ​ផ្លែឈើ​ណាមួយ​ដែលស័ក្តិសម​សម្រាប់​អ្នក​ដើម្បី​ទទួលបាន​ការធានា​សុខភាព​ស្បែក ។​

ចេក

M88


​ចេក ជា​ផ្លែឈើ​ដែលមាន​គ្រប់​រដូវ​កាលហើយក៏​ងាយស្រួល​ស្វែងរក​ផងដែរ ។ អ្វីដែល​សំខាន់វា​មានតម្លៃ​ធូរ​ថ្លៃ​និង​ជា​ប្រភព​ជាតិ​ដែក ម៉ាញេស្យូម និង ប៉ូ​តា​ស្យូ​ម​ដ៏​សម្បូរបែប​។ ម្យ៉ាងទៀតវា​ថែមទាំង​ជួយ​បំបាត់​អាការ​ចុក​រមួល​ដោយសារ​ការ​មក​រដូវ​ទៀតផង​។ ជាងនេះទៅទៀត វីតាមីន A , B និង E ដែលមាន​ក្នុង​ផ្លែ​ចេក​ជា​ភ្នាក់ងារ​ប្រឆាំងនឹង​ភាព​ចាស់ជរា​របស់​ស្បែក ។ បើ​អ្នក​បាន​សាកល្បង​ប្រើ ម៉ាស​បិទមុខ​ដែល​ផ្សំ​ពី​ផ្លែ​ចេកអ្នកនឹង​ទទួលបាន​ស្បែក​តឹង​ម៉ដ្ឋ​រលោង​គួរ​ជាទី​ពេញចិត្ត​។​

ផ្លែឈើ ៥ មុខ បំប៉ន​សម្រស់​

​ក្រូចឆ្មារ​
​ក្រូចឆ្មារ​មាន​នាទី​សំខាន់​ក្នុងការ​រួមផ្សំ​ឱ្យ​អាហារ​មាន​រសជាតិ​ឆ្ងាញ់ហើយ​ងាយស្រួល​ស្វែងរក​គ្រប់​រដូវ​កាល​ផង ដែរ​។ វីតាមីន C ដែល​ទទួលបាន​ពី​ក្រូចឆ្មារ​ជា​ភ្នាក់ងារ​ថែរក្សា​ស្បែក​ឱ្យ​ភ្លឺ​ស្រស់ថ្លា ព្រោះ​បើ​បាន​ផឹកទឹក​ក្រូចឆ្មារ​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​និង​ទឹកឃ្មុំ ១ ស្លាបព្រា​បាយរៀងរាល់​ព្រឹក​មុន​ទទួលទាន​អាហារ​អាចជួយ​កម្ចាត់​កោសិកា​ចាស់ៗ និង ជំ​រុញឱ្យ​កោសិកា​ថ្មី​លូតលាស់​វិញ ។ ម្យ៉ាងទៀត អ្នក​ក៏​អាច​សាកល្បង​កម្ចាត់​ស្នាម​ខ្មៅ​នៅ​កែងដៃ​ដោយ​គ្រាន់តែ​យកក្រូចឆ្មារ​មក​ត្រដុស​រៀងរាល់ថ្ងៃ​។​

ផ្លែឈើ ៥ មុខ បំប៉ន​សម្រស់​

​ល្ហុង​
​តាំងពី​បុរាណ​មក​ល្ហុង​ក៏​ត្រូវបានគេទទួលស្គាល់​ថា​ជា​ផ្លែឈើ​ជួយ​ថែរក្សា​សម្រស់​ក្នុងចំណោម កំពូល​ផ្លែឈើ​ទាំងឡាយ ។ សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម និង អង់​ហ្ស៊ី​ម​ម្យ៉ាង​ហៅថា Papain បាន​រួមគ្នា​កម្ចាត់​និង​សម្អាត​កោសិកា​ងាប់ ហើយ​ជំរុញ​ការលូតលាស់​ដល់​កោសិកា​ថ្មីៗ ។ ផឹកទឹក​ល្ហុង​មួយ​កែវជា​ប្រចាំ​ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការបាន​ស្រួលហើយក៏​ជួយ​ឱ្យ​ស្បែក​មាន​សម្រស់ស្រស់ស្អាត​ទៀតផង ។​

ផ្លែឈើ ៥ មុខ បំប៉ន​សម្រស់​

​ក្រូចពោធិ៍សាត់​
​ក្រូចពោធិ៍សាត់ មាន​ផ្ទុក​វីតាមីន C យ៉ាង​សម្បូរបែប​ដែរ ជាពិសេស​ជួយ​ឱ្យ​សាច់ឈាម​ស្រស់​ផូរផង់ ព្រោះ​ក្រូចពោធិ៍សាត់​ក៏មាន​ផ្ទុក​សារជាតិ​កូ​ឡា​ជេន ដែលជា​ភ្នាក់ងារ​ទប់ស្កាត់​មិនឱ្យ​ស្បែក​ឆាប់​យារ​និង​ជ្រីវជ្រួញ​។ បើ ប្រាថ្នា​ចង់បាន​ស្បែក​តឹង ម៉ដ្ឋ​រលោង​អាច​សាកល្បង​យក​ក្រូចពោធិ៍សាត់​មក​ត្រដុស​ថ្នមៗ​ហើយ​ទុកចោល ១០ ទៅ ១៥ នាទី ចាំ​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា​។​

ផ្លែឈើ ៥ មុខ បំប៉ន​សម្រស់​

​ផ្លែស្វាយ​
​វីតាមីន A និង សារជាតិ​ប្រឆាំង​អុកស៊ីដកម្ម​ដែលមាន​នៅក្នុង​ផ្លែស្វាយ មាន​តួនាទី​យ៉ាងសំខាន់​ដើម្បី​ប្រឆាំង​ភាព​ចាស់ជរា​របស់​ស្បែកជំរុញ​ការលូតលាស់​របស់​កោសិកា​និង​បង្កើន​ភាព​រំ​យឺត​ស្បែក​៕

ផ្លែឈើ ៥ មុខ បំប៉ន​សម្រស់​