ទម្លាប់ ១០ យ៉ាង ជួយ​រក្សា​សម្រស់​មុនពេល​ចូល​គេង​

6 Videos


​ការថែរក្សា​ស្បែក​ឱ្យបាន​គ្រប់ពេល​គឺ​សំខាន់​ណាស់​សម្រាប់​ស្ត្រី ពិសេស​នៅពេល​យប់​មុន​ចូល​គេង ។ តើ​ស្ត្រី​គួរ​ធ្វើ​ដូចម្តេច​ដើម្បី​រក្សា​ស្បែក​ឱ្យបាន​ស្រស់ស្អាតនិងភ្លឺរលោង ?
១-​លុប​លាងមុខ​សម្អាត​គ្រឿង​តុបតែង ៖ នៅមុន​ពេល​ចូល​គេង​អ្នក​គួរលុប​លាងមុខ​ឱ្យបាន​ស្អាត​ជាមុន​នូវ​ម្សៅ​ដែល​កក​ជាប់​លើ​ផ្ទៃមុខ​ក្នុងនោះ​មាន​ទាំង​ម៉ា​ស្កា​រ៉ា ក្រែ​ម​លើ​បបូរមាត់​ផងដែរដើម្បី​ធានាថា​រន្ធ​ញើស​អ្នកអាច​ដកដង្ហើម​និងទទួល​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​ស្បែក​បាន​គ្រប់គ្រាន់ ។

M88


២-​ប្រើ​ខ្នើយ​ចំនួន ២ ៖ ពេល​គេង​អ្នក​អាច​ទ្រាប់​ខ្នើយ​ឱ្យ​ខ្ពស់​បន្តិច​ប្រមាណ​ពី ៥ ទៅ ១០ សង់ទីម៉ែត្រ​ដើម្បី​ការពារ​មិនឱ្យ​ឡើង​ប៉ោង​ត្របក​ក្រោម​ភ្នែក​នៅពេល​ក្រោក​ឡើង ។ ការធ្វើ​ដូច្នេះ​អាចជួយ​សម្រួលចរន្តឈាម​រត់​បាន​ស្រួល និង មិន​ប្រមូលផ្តុំ​ជាតិ​ទឹក​ច្រើន​នៅលើ​ផ្ទៃមុខ​ដែល​បណ្តាលឱ្យ​ហើម​មុខ ។​

៣-​ព្យាបាល​ស្នាម​លើ​មុខ ៖ អ្នក​អាច​យក​ថ្នាំ​ឬ​ម្សៅ​ទៅ​ផ្តិត​ត្រង់​ស្នាម «​មុន​»​ដើម្បី​ព្យាបាល​នៅពេល​យប់​តែ​មិនត្រូវ​លាប​សព្វ​លើ​ផ្ទៃមុខ​នោះទេ ។

៤-​ប្រើ​ម៉ាស៊ីន​បញ្ចេញ​សំណើម​ក្នុង​បន្ទប់ ៖ ការប្រើ​ម៉ាស៊ីន​នឹង​ជួយ​ឱ្យ​ស្បែ​កមាន​សំណើម និង រក្សា​សុខភាព​ស្បែ​កបាន​រឹងមាំ​ប្រឆាំងនឹង​ជាតិពុល​ផ្សេងៗ​ដែល​បណ្តាលឱ្យ​ស្បែក​ស្ងួត ។​

៥-​ប្រើ​ក្រែ​ម​លាប​ការពារ​ដៃ​ឬ​ជើង ៖ ការប្រើ​ក្រែ​ម​លាប​លើ​ស្បែ​កដៃ​ឬ​ជើង​នៅមុន​ពេល​ចូល គេង​ជា​ទម្លាប់​មួយ​ប្រសើរ​ព្រោះ​វា​ជួយ​ការពារ​ស្បែក​ស៊ាំ​នឹង​កម្តៅថ្ងៃ និង សារធាតុពុល​ក្នុង​បរិយាកាស​ផ្សេងៗ​ពេល​អ្នក​ចេញទៅ​ខាងក្រៅ ។​

៦-​គេង​លើ​ខ្នើយ​សូត្រ ៖ ក្រោយពេល​កក់សក់​រួចអ្នក​គួរ​គេង​ឱ្យបាន​ស្រួល​នៅលើ​ខ្នើយ​ធ្វើ​ពី​សរសៃសូត្រ ព្រោះ​វា​អាចជួយ​រក្សា​សុខភាព​ស​ក់​អ្នកបាន​ប្រសើរ ។ កំណាត់​ធ្វើ​ពី​សរសៃសូត្រ​អាចការពារ​សភាព​កកិត​របស់​សក់​ដែល​ធ្វើឱ្យ​ខូច​សរសៃសក់ហើយ​ការផ្លាស់ប្តូរ​ស្រោមខ្នើយ​ជា​រៀងរាល់ថ្ងៃ​ឬ ២​ថ្ងៃ​ម្តង​ពិតជា​ប្រសើរ ។​

៧-​ចង​សក់​ទៅក្រោយ ៖ សក់​របស់​អ្នក​ច្រើន​មាន​ផ្ទុក​ជាតិ​ប្រេង​និង ធូលី​ដែល​អាច​ប៉ះពាល់​ដល់​ផ្ទៃមុខ​និង​ខ្នើយ​ឬ​បណ្តាលឱ្យ​ទាក់​ដាច់​ជាដើម ។ ដូច្នេះ​អ្នក​គួរ​ចង​សក់​ឬ​បួងសក់​ទៅក្រោយ​ផុតពី​ផ្ទៃមុខ​ជានិច្ច​នៅមុន​ពេល​គេង ។

៨-​គេង​ឱ្យបាន ៨ ម៉ោង ៖ ការ​គេង​បាន​គ្រប់គ្រាន់ ៨ ម៉ោង ក្នុងមួយថ្ងៃ​ពិតជា​ប្រសើរ​ណាស់​សម្រាប់​ថែរក្សា ​សុខភាព​ស្បែក​របស់​អ្នក ។ វា​អាចជួយ​កាត់បន្ថយ​ស្នាម​ជាំខ្មៅ​ជុំវិញ​រង្វង់​ភ្នែក​បណ្តាលមកពី​ការ​គេង​មិន​គ្រប់ ។

៩-​សម្អាត​កោសិកា​ស្បែក​ងាប់ ៖ ពេល​អ្នក​គេង​ស្បែក​តែង​ដំណើរការ ជួសជុល​កោសិកា​ស្បែក​ងាប់ ឬ ចាស់ និង​បង្កើត​កោសិកា​ថ្មី​ដោយ​ខ្លួនឯង ។ បើ​អាច​អ្នក​គួរ​ជ្រើសរើស​ផលិតផល​បន្ថែម​ដែលមាន​គ្រឿងផ្សំ និង សមាសធាតុ​ល្អ​សម្រាប់​ស្បែក​ដើម្បី​ជួយ​ជម្រុះ​ស្បែក​ចាស់ និងការពារ​កាំរស្មី UV ពេល​ស្បែក​ត្រូវ​កម្តៅថ្ងៃ ។​

១០-​ប្រើ​ក្រែ​ម​ការពារ​ភ្នែក ៖ មិនបាច់​ឆ្ងល់​ពី​ក្រែ​ម​ប្រភេទ​នេះ​ទេ ព្រោះក្រែ​ម​សម្រាប់​លាប​ជុំវិញ​ត្របកភ្នែក​ច្រើន​មាន​សមាសធាតុ​ផ្សំ​ខុសពី​ក្រែ​ម​លាបមុខ​ទូទៅ ។ វា​ត្រូវបាន​គេ​ផ្សំ​តម្រូវ​ទៅតាម​ស្បែក​ដែល​ខ្ចី​ត្រង់​បរិវេណ​ជុំវិញ​ភ្នែកព្រោះ​វា​ក៏​អាចជួយ​កាត់បន្ថយ​សភាព​ឡើង​ប៉ោង​នៃ​ត្របកភ្នែក​បានដែរ ៕ សុផល​