អាថ៌កំបាំង ៥ យ៉ាង​ជួយ​ឲ្យ​ទម្ងន់់​នៅ​ថេរ​

6 Videos


​ការគ្រប់គ្រង​ទម្ងន់​ចាត់ទុកជា​រឿង​ដែល​ត្រូវមាន​ភាព​អត់ធ្មត់​ណាស់​ដូចជា​ការអត់ធ្មត់មិន​ទទួលទាន​អាហារ​តាមចិត្ត​ចង់ ឬ ជួនកាល​ទម្ងន់​ស្រក​ដូច​បំណង​ហើយប៉ុន្តែ​កន្លងផុតទៅមិនយូរប៉ុន្មាន​ផង​ទម្ងន់​ក៏​ឡើងមក​វិញ​ធាត់​លើស​ដើម​រហូត​ទាល់តែ​ទ្រាំ​មួម៉ៅ​មិនបាន ។ ថ្ងៃនេះ​យើង​មាន​គន្លឹះ​ល្អៗ​ដែល​ជួយ​ឱ្យ​អ្នករក្សា​ទម្ងន់​ឱ្យនៅ​ថេរ​មក​ជម្រាបជូន​ដូចតទៅ ។

១-​មិន​បរិភោគ​តាមចិត្ត​ឃ្លាន ៖ របស់​ផ្អែមៗ​ដូចជា​ការ៉េមឬនំ​ខេ​ក​ជា​អាហារ​ដែល​ពិបាក​ទប់ចិត្តមិនឱ្យ​ហូប​បំផុត អ្នក​ត្រូវ​ចេះ​គ្រប់គ្រង​ខ្លួនឯង​ទប់ចិត្ត​ខ្លួនឯង ដោយ​គិតថា​ញ៉ាំ​ទៅនឹង​ឡើង​ទម្ងន់​នាំឱ្យ​ពិបាក​សម្រក​ទម្ងន់​ជាថ្មីទៀត។ ម្យ៉ាងវិញទៀត​ភាព​ផ្អែម​ត្រជាក់​របស់​ការ៉េមនិងនំ​ធ្វើឱ្យ​អ្នក​ចង់ឬ ទទួលទាន បាន​កាន់តែ​ច្រើនឡើង ។

M88


២-​បរិភោគ​តែ​ពេល​ឃ្លាន​ប៉ុណ្ណោះ ៖ ការ​តបស្នង​តម្រូវការ​ដោយ​ភាព​ចង់​ទទួលទាន​ជា​ទម្លាប់​មួយ​ដែល ធ្វើឱ្យ​យើង​ទទួលទាន​មិនដឹង​ពេល ។ ដូច្នេះហើយ គួរតែ​ទទួលទាន​តែ​ពេលណា​ដែល​ឃ្លាន​ប៉ុណ្ណោះ ។

៣-​មិន​បញ្ចេញ​ដោយ​ការទទួល​ទាន ៖ ស្ត្រី ច្រើនតែ​បញ្ចេញ​កំហឹង ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ ភាព​មួម៉ៅ ដោយ​ការ​ទទួលទាន​ដែល​ទម្លាប់​បែបនេះ ធ្វើឱ្យ​ទម្ងន់​អ្នក​កើនឡើង​ដោយ​មិន​ន​ដឹងខ្លួនដូច្នេះ​គួរតែ​បញ្ចេញ​ដោយ​ការហាត់​ប្រាណ​វិញ​ល្អ​ជាង ។

៤-​តម​អាហារ​ក្រោយ​ម៉ោង ៦ ល្ងាច ៖ គួរ តែ​ចាត់ការ​អាហារ​ពេល​ល្ងាច​ឱ្យ​រួចរាល់​មុន​ម៉ោង ១៨:០០ ហើយ​ចៀសវាង​ការមើល​ទូរទស្សន៍​បណ្តើ​រញ៉ាំ​ចំណី​បណ្តើរវា​កាន់តែ​ធ្វើឱ្យ​យើង​ញ៉ាំ​ភ្លេចខ្លួន​រហូត​ទាល់តែ​ភ្លេច​ពាក្យ​ថា​ឆ្អែត​តែម្តង ។

៥-​ហាត់ប្រាណ​ឱ្យបាន​ជាប់​ជាប្រចាំ ៖ ការ​បាន ធ្វើ​ចលនា​បញ្ចេញ​កម្លាំងកាយ​នឹង​ជួយ​ឱ្យ​រាងកាយ​របស់​អ្នក​ស្វែ​ល ហាប់​ណែន​ល្អដោយ​គ្រាន់តែ​ក្រោក​ឡើងមក​សម្អាតផ្ទះ​រាល់ថ្ងៃ​ក៏​ស្មើនឹង​បានធ្វើ​ចលនា​រាងកាយហើយ ។

ធានា​ថាបើ​សុភាពនារី​ធ្វើបាន​ទាំង ៥ ចំណុច ដែល​បាន​រៀបរាប់​មក​ខាងលើនេះ ទម្ងន់​របស់​អ្នកនឹង ថេរ​មិន​ឡើង​ឱ្យ​អ្នក​កង្វល់​ទៀតឡើយ ។ ទាំង ៥ វិធី នេះ​អាចជា​វិធី​ដែល​យើង​ដឹង​ហើយក៏​ថា​បាន ប៉ុន្តែ​បើ ដឹង​ហើយ​មិន​ធ្វើ​គឺ​ស្មើនឹង​មិនដឹង ៕ ឆាន់​-​ចំ​រ៉ា