អាហារ​បំប៉ន​សមត្ថភាព​សិច​

6 Videos


មនុស្ស​មួយចំនួន​ប្រហែលជា​មិន​ជឿ​ទេ​ថា អាហារ​អាច​ប៉ូវ​សមត្ថភាព​ផ្លូវភេទ​បាន ប៉ុន្តែ​នេះ​ជាការ​ពិត ហើយ​ការបរិភោគ​មិន​ត្រឹមត្រូវ​ក៏​នឹង​ធ្វើឱ្យ​ប្រែជា​អស់ចំណង់​សិច​ដូចគ្នា​។ ហេតុអ្វី​បានជា​អាហារ​អាចជួយ​ដល់​សមត្ថភាព​សិច​បាន​? ពីព្រោះ​អាហារ​មួយចំនួន​សម្បូរ​ដោយ​ជីវជាតិ​ចិញ្ចឹម​ដូចជា វីតាមីន​បេ ៦ និង ប៉ូ​តា​ស្យូ​ម ជាដើម ដែល​រាងកាយ​ត្រូវការ​ក្នុងការ​ផលិត​អ័រម៉ូន​តេ​ស្តូ​ស្តឺ​រ៉ូ​ន និង អ័រម៉ូន​លូតលាស់ ដែលជា​បុព្វហេតុ​ផ្តល់​ថាមពល​ដល់​រាងកាយ និង បង្កើន​សមត្ថភាព​ផ្លូវភេទ ។ គួរ​យល់ដឹង​ផងដែរ អាហារ​សម្បូរ​ជីវជាតិ​ចិញ្ចឹម ពុំ​ត្រូវបាន​រាប់បញ្ចូល​ទាំង​អាហារ​កំប៉ុង​ទេ គឺ​សំដៅ​ដល់​អាហារ​ស្រស់ៗ ដែល​យកមក​ចម្អិន ឬ​ទទួលទាន​ទាំង​ឆៅ ។​

១.​សាច់​ត្រី សម្បូរ​ដោយ​អាស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា​៣ ដែលជា​ប្រភព​អាហារ​ចាំបាច់​សម្រាប់​សុខភាព​បេះដូង និង ខួរក្បាល​។ អូ​មេ​ហ្គា​៣ អាចជួយ​បង្កើន​កម្រិត​ដូ​ប៉ា​មីន ដែលជា​សារធាតុ​ភ្ញោ​ច​ដល់​ខួរក្បាល ហើយ​សាច់​ត្រី​ក៏មាន​អាមីណូអាស៊ីដ ហៅថា L-arginine ដែល​ជំរុញ​លំ​ហូរឈាម​ទៅកាន់​ប្រដាប់បន្តពូជ​ផងដែរ​។​

M88


អាហារ​បំប៉ន​សមត្ថភាព​សិច​

២. ស្រាក្រហម និង សាច់​៖ ស្រាក្រហម​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម ជំរុញ​ដល់​ការផលិត​នី​ទ្រី​ក​អុកស៊ីដ​ក្នុង​ឈាម ដែលជា​បុព្វហេតុ​ជំរុញ​ដល់​លំ​ហូរឈាម​ទៅកាន់​ប្រដាប់បន្តពូជ ចំណែក​សាច់មាន​សារធាតុ​ស័ង្កសី​ដែល​ជួយ​ទប់ស្កាត់​អ័រម៉ូន​មិនល្អ​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ និង ជំនួយ​សាច់ដុំ​។​

អាហារ​បំប៉ន​សមត្ថភាព​សិច​

៣. អ័យ​ស្ទ័​រ​គឺជា​អាហារ​សមុទ្ទ​ប៉ូវ​សម្រាប់​បុរស ដោយសារ​វា​សម្បូរ​ដោយ​ស័ង្កសី ជួយ​បង្កើន​កម្រិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន និង​អេ​ស្ត្រូ​ជេន​។ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ញ៉ាំ​អ័យ​ស្ទ័​រ អាហារ​សមុទ្ទ​ផ្សេងទៀត​ក៏មាន​ប្រយោជន៍​ដូចគ្នា​ដែរ ជាពិសេស​ពពួក​ខ្ចៅខ្យង គ្រំ លៀស ងាវ ក្តាម បង្កង ដែលមាន​សម្បក​រឹងៗ​។​

អាហារ​បំប៉ន​សមត្ថភាព​សិច​

៤. គ្រាប់​ធញ្ញជាតិ ក៏​សម្បូរ​ស័ង្កសី និង អាស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា​៣ ដែរ ថែមទាំង​ជា​ប្រភព​នៃ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ទៀតផង​។ ធញ្ញជាតិ​ទាំងនេះ មានដូចជា សណ្តែកដី គ្រាប់​ល្ពៅ គ្រាប់​ផ្កាឈូករ័ត្ន គ្រាប់​អាល់​ម៉ុ​ន និង គ្រាប់ស្វាយចន្ទី​ជាដើម​។

៥. ស្ពៃ​ខ្មៅ និង ស្ពៃខៀវ​គ្រប់​ប្រភេទ​សម្បូរ​ដោយ​ជាតិ​ម៉ាញេស្យូម ជួយ​ពង្រីក​សរសៃឈាម និង ជំរុញ​ចរន្តឈាម​ទៅកាន់​ប្រដាប់បន្តពូជ ធ្វើឱ្យមាន​ចំណង់​ផ្លូវភេទ​។

អាហារ​បំប៉ន​សមត្ថភាព​សិច​

៦. ផ្លែ​ចេក មិន​ត្រឹមតែ​សម្បូរ​ប៉ូ​តា​ស្យូ​ម​ទេ ថែមទាំង​មាន​ម៉ាញេស្យូម និង វីតាមីន B ច្រើនយ៉ាង​ទៀតផង​។ ដូចគ្នា​ដែរ​ចេក​ជួយ​បង្កើន​ការផលិត​អ័រម៉ូន និង តម្រេក​ផ្លូវភេទ ជាពិសេស​សម្រាប់​បុរស​។​

អាហារ​បំប៉ន​សមត្ថភាព​សិច​

៧. សូកូឡា​ខ្មៅ សម្បូរ​សារធាតុ​គីមី​ម្យ៉ាង​ហៅថា Phenylethylamine ដែល​ជួយ​បញ្ចេញ​សារធាតុ​ម្យ៉ាង​មាន​ប្រសិទ្ធភាព​ដូចជា​អង់​ដូ​ហ្វី​ន​ដែរ​។​

អាហារ​បំប៉ន​សមត្ថភាព​សិច​

៨. ប្លូ​ប៊ឺ​រី និង ស្ត្រ​ប៊ឺ​រី ៖ មាន​ប្រសិទ្ធភាព​ដូចជា​ថ្នាំ​បង្កើន​អារម្មណ៍​ផ្លូវភេទ ជួយ​ដល់​សរសៃឈាម និង បង្កើន​ចរន្តឈាម​ទៅកាន់​ប្រដាប់បន្តពូជ​។​

អាហារ​បំប៉ន​សមត្ថភាព​សិច​

៩. ផ្លែ​ប៊័រ ៖ សម្បូរ​ដោយ​អាស៊ីដហ្វូលីក​ច្រើន​ក្រាស់ក្រែល ដែល​ជួយ​បង្កើន​ថាមពល​រាងកាយ ដោយ​ជំរុញ​ល្បឿន​នៃ​ការធ្វើ​មេតាបូលីស​លើ​ប្រូតេអ៊ីន​។ ប៊័រ​មាន​វីតាមីន​បេ​៦ ជួយ​បង្កើន​ការផលិត​អ័រម៉ូន និង ប៉ូ​តា​ស្យូ​ម ជួយ​បង្កើន​អារម្មណ៍​ផ្លូវភេទ​សម្រាប់​ស្ត្រី​។ ​លក្ខិណា​

អាហារ​បំប៉ន​សមត្ថភាព​សិច​