កម្ចាត់​ស្នាម​ជ្រួញ​នៅ​កន្ទុយភ្នែក​ដោយ​វិធី​ធម្មជាតិ​

6 Videos


១-​រូបមន្ត​ផ្លែឈើ ៖ ផ្លែឈើ​ណា​មាន​រសជាតិ​ជូរ​ដែល​យើង​ស្គាល់​ច្បាស់​គឺ​វា​សុទ្ធតែ​ញាត់​ណែនទៅដោយ​សារធាតុ​អុកស៊ីដកម្ម​ដែល​អាចជួយ​បង្អង់​ការកើត​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែកដោយ​គ្រាន់តែ​យក​ទឹក​ក្រូចឆ្មារ​ច្របាច់​ស្រស់ៗ ១ ស្លាបព្រា​កាហ្វេ​លាយ​ជាមួយ​ទឹកក្រូច ១ ស្លាបព្រា​បាយ​កូរ​ឱ្យ​ចូលគ្នា​រួច​យកមក​លាប​ឱ្យ​សព្វ​ជុំវិញ​ភ្នែក​ទុកចោល​ប្រមាណ​ជា ១០ នាទី សឹម​លាង​ចេញ ។ ពេលនោះ​ស្នាម​ជ្រួញ​ចុងកន្ទុយ​ភ្នែក​ក៏​នឹង​រលុប​បាត់​ម្តង​បន្តិចៗ ។

កម្ចាត់​ស្នាម​ជ្រួញ​នៅ​កន្ទុយភ្នែក​ដោយ​វិធី​ធម្មជាតិ​

M88


២-​រូបមន្ត​ប្រេង ៖ ដោយសារតែ​ប្រេង​គឺជា​តួអង្គ​សំខាន់​មួយ​ដែល​ជួយ​ហៅ​សំណើម​ឱ្យ​ត្រឡប់​មកកាន់​ស្បែក​វិញ យើង​ណែនាំ​ឱ្យ​យក​ប្រេង​ល្ហុងខ្ញែរ (Castor Oil) និង ប្រេងល្ង​មួយ​មុខ ១ ស្លាបព្រា​កាហ្វេ លាយ​បញ្ចូល​គ្នា​រួច​លាប​ឱ្យ​សព្វ​ផ្ទៃមុខ​មុន​ចូល​គេង ។ ពេលនោះ​ស្បែក​របស់​អ្នក​ក៏​នឹង​ត្រឡប់មក​ទន់​ល្មឿយ​គ្មាន​ស្នាម​ជ្រួញ​ចុងកន្ទុយ​ភ្នែក​ទៀតឡើយ ។

៣-​រូបមន្ត​ផ្លែ​ប៊័រ និង អាល់​ម៉ុង ៖ មិន​ថា​ផ្លែ​ប៊័រ​ឬ​អាល់​ម៉ុង​ទេ​សុទ្ធតែ​សម្បូរ​ប្រេង​ដែល​យើងអាច​យក​គ្រឿងផ្សំ​ទាំងពីរ​មុខ​នេះ​មក​ច្របល់​ចូលគ្នា​ដោយ​ប្រើ​អាល់​ម៉ុង​ម៉ដ្ឋ ៣ ស្លាបព្រា​កាហ្វេលាយ​ជាមួយ​សាច់​ប៊័រ​ទុំ​កន្លះ​ផ្លែ​រួច​យកមក​បិទ​បំពោកត្រង់​បរិវេណ​ស្នាម​ជ្រួញ​កន្ទុយភ្នែក​ទុកចោល​ប្រមាណ ១៥ នាទី សឹម​លាង​ចេញ ។ តែ​ប៉ុណ្ណឹង​ស្នាម​ជ្រួញ​កន្ទុយភ្នែក​ឬ​ស្នាម​ចង្អូរ​ជ្រៅ​ផ្សេងៗ​ក៏​នឹង​រាក់​វិញ​ម្តង​បន្តិចៗ ។

៤-​រូបមន្ត​ដំឡូងបារាំង ៖ យើង​អាច​ធ្លាប់​ឮ​គេ​និយាយថា​ដំឡូងបារាំង​អាចជួយ​កាត់បន្ថយអាការ​ហើម​ជុំវិញ​ភ្នែក ។ តាម​ការពិត​ដំឡូងបារាំង​ក៏​អាចជួយ​លុបបំបាត់​ស្នាម​ជ្រួញ​ចុងកន្ទុយ​ភ្នែក​របស់​យើង​បានដែរ ដោយ​គ្រាន់តែ​យក​ដំឡូងបារាំង​មួយ​ភាគ​បួន​មើម​មក​ចិត​ជា​ពីរ​ចំណិត​រួច​យកមកដាក់​ស្អំ​ជុំវិញ​ភ្នែក​ប្រមាណ​ជា ១០ នាទី រួច​លាង​ចេញ ។ ពេលនោះ​ស្នាម​ចង្អូរ​ជ្រៅ​ផ្សេងៗ​ក៏​នឹង​រាក់​ហើយ​តឹង​ណែន​នាំឱ្យ​ស្បែក​របស់​អ្នក​គ្មាន​ស្នាម ចុង​ភ្នែក​ទៀតឡើយ ។

កម្ចាត់​ស្នាម​ជ្រួញ​នៅ​កន្ទុយភ្នែក​ដោយ​វិធី​ធម្មជាតិ​

៥-​រូបមន្ត​ស៊ុត​ស ៖ ស៊ុត​សនឹង​ជួយ​ឱ្យ​ស្បែក​ជុំវិញ​ភ្នែក​របស់​យើង​មើលទៅ​តឹង​ណែន​ល្អ​ដោយយើង​គ្រាន់តែ​យក​ម្រាមដៃ​ជ្រលក់​ចូលក្នុង​ស៊ុត​ស រួច​យកមក​លាប​ជុំវិញ​ភ្នែក​ទុកចោល​ប្រមាណ​ជា ១០ នាទី ។ បន្ទាប់មក​ត្រូវ​ប្រើ​ទឹកស្អាត​លាប​ស្រឡាប​ឱ្យ​សព្វ​ផ្ទៃមុខ​រួច​យក​សំឡី​ជ្រលក់​ទឹក​ត្រជាក់ជូត​ចេញ​វិញ ។ ពេលនោះ​ស្បែក​របស់​អ្នក​ក៏​នឹង​ត្រឡប់មក​តឹង​ណែន​ដូចដើម​វិញ ។ គ្រប់រូប​មន្ត​ទាំង​ការការពារ​និង​ការព្យាបាល​បែបនេះ​សុភាពនារីទាំងឡាយ​អាច​នឹង​បានទទួល​ស្បែ​កមុខ​ស្អាត​ផូរផង់ជាពិសេស​ស្នាម​ជ្រីវជ្រួញ​ជុំវិញ​កន្ទុយភ្នែក​លែង​ជា​ក្តីបារម្ភ​តទៅ​ទៀតហើយ​នៅពេល​មាន​ណាត់​ជាមួយ មិត្ត​ប្រុស​លើក​ក្រោយៗ​ទៀត ៕ ឆាន់​-​ចំ​រ៉ា

កម្ចាត់​ស្នាម​ជ្រួញ​នៅ​កន្ទុយភ្នែក​ដោយ​វិធី​ធម្មជាតិ​