៧ យ៉ាង​កាត់បន្ថយ​ជំងឺ​ឈឺសន្លាក់​ជង្គង់​

6 Videos


​ការដើរ លុតជង្គង់ និង អង្គុយបត់ជើង​មានពេលខ្លះ​ធ្វើឱ្យ​អ្នកមាន​អាការ​ចុក​រួយជាហេតុ​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​សន្លាក់ឆ្អឹង​ជង្គង់ ។
​តាម​របាយការណ៍មួយចំនួន​ឱ្យដឹងថា ២០ ភាគរយ​ក្នុងចំណោម​មនុស្ស​ទាំងអស់​ច្រើន​មាន​អាការ​ឈឺសន្លាក់​ជង្គង់​ក្នុងនោះ​ភាគច្រើនបណ្តាលមកពី​បញ្ហា​ធ្លាប់​រងរបួស​និង​ជំងឺ​រលាក​សន្លាក់ឆ្អឹង​ដែល​តែង​កើតមាន​នៅពេល​ឈានដល់​វ័យ​ចំណាស់ ។​ ​ខាងក្រោម​នេះ​ជា​ចំណុច​មួយចំនួន​ដែល​គេ​និយម​អនុវត្ត​ដើម្បី​កាត់បន្ថយ​បញ្ហា​ឈឺសន្លាក់​ឆ្អឹង​ត្រង់​ជង្គង់ ៖

M88


១-​ទឹកកក​
​បើទោះជា​ក្នុងស្ថានភាព​ឈឺ​ដោយ​របួស ហើម ឬ ឈឺសន្លាក់​ឆ្អឹង​បែបណា​មួយ​ក៏ដោយការយក​ទឹកកក​ទៅ​ស្អំ​ត្រង់​សន្លាក់ និង កន្លែង​ដែល​ឈឺ​ឱ្យបាន ២០ នាទី ក្នុង​មួយ​ម៉ោង​ម្តងៗ អាចជួយ​កាត់បន្ថយ​បញ្ហា​រលាក​សន្លាក់​បាន​ខ្លះ​ដែរ ។

៧ យ៉ាង​កាត់បន្ថយ​ជំងឺ​ឈឺសន្លាក់​ជង្គង់​

២-​ធ្វើ​លំ​ហាត់ប្រាណ​
​បើទោះជា​អ្នកមាន​បញ្ហា​ឈឺសន្លាក់​ទៅហើយ​ក្តីអ្នក​ក៏​មិនត្រូវ​ឈប់​ទម្លាប់​ហាត់ប្រាណ​តាម​ធម្មតា​របស់​អ្នក​ដែរ ។ ការបន្ត​ហាត់ប្រាណ​អាចជួយ​ឱ្យ​សុខភាព​សាច់ដុំ​សន្លាក់​ជង្គង់​នៅ​រឹងមាំ ប៉ុន្តែ​អ្នកគួរ​ចៀសវាង​ការហាត់​ដោយ​ប្រើ​វិធី​រត់និងពត់​ទាញ​ដៃជើង​ដោយ​ប្រើ​ម៉ាស៊ីន​លំ​ហាត់ប្រាណផ្សេងៗ ។ ជាការ​ប្រសើរ​អ្នក​គួរ​ហាត់​ដោយ​ការ ដើរ ជិះ​កង់ និង កុំ​ប្រើ​កម្លាំង​សម្ពាធ​ជង្គង់​ខ្លាំងពេក ។

៧ យ៉ាង​កាត់បន្ថយ​ជំងឺ​ឈឺសន្លាក់​ជង្គង់​

៣-​ជ្រើសរើស​អាហារ​
​ការ​ពិសា​អាហារ​ដែលមាន​ជាតិ​កាល់ស្យូម​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ឆ្អឹង​ឱ្យ​រឹងមាំ ។ ដូច្នេះការ ផឹក​ទឹកដោះគោ​ដែល​គ្មាន​ជាតិ​ខ្លាញ់​អាចជួយកាត់បន្ថយ​អាការ​កើត​ជំងឺ​ពុក​ឆ្អឹង​នៅពេល​ឈានដល់​វ័យ​ចំណាស់​ជាពិសេស​ស្ត្រី ។ តាម​ការស្រាវជ្រាវ​ខ្លះ​បានឱ្យដឹងថា​ការ​ពិសា​ផ្លែឈើ​ដែលមាន​វីតាមីន C ច្រើន​ក៏​អាចជួយ​កាត់បន្ថយ​ការវិវត្ត​ទៅរក​ជំងឺ​ពុក​ឆ្អឹង​បានដែរ ។

៤-​សម្រក​ទម្ងន់
​ការ​សម្រក​ទម្ងន់​ក៏​អាចជួយ​កាត់បន្ថយ​បញ្ហា​ឈឺសន្លាក់​ជង្គង់​បាន​ខ្លះ​ដែរ​ព្រោះ​វា​ជា​សម្ពាធទម្ងន់​មួយ​បន្ថែម​ទៅលើ​កម្លាំង​រង​ទប់​ទម្ងន់​ខ្លួន​ទាំងមូល ។ ដូច្នេះ​បើ​អ្នក​គិត​ចង់​សម្រក​ទម្ងន់​ខ្លះ​នោះ​ពិតជា​ការប្រសើរ ។​

៧ យ៉ាង​កាត់បន្ថយ​ជំងឺ​ឈឺសន្លាក់​ជង្គង់​

៥-​ចាក់​ថ្នាំ​
​ចំពោះ​អាការ​ឈឺ​ត្រង់​ជង្គង់​ខ្លះ​ដែល​មិន​ងាយ​ធូរស្រាល​ទៅវិញ​នោះ​គួរ​ដល់ពេល​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ហើយបើសិនជា​ការអនុវត្ត​តាម​វិធី​ទាំង ៤ ខាងលើនេះ​មិនបាន​ផល ។ ការចាក់​ថ្នាំដើម្បី​កាត់បន្ថយ​បញ្ហា​ឈឺសន្លាក់​នេះ​វា​ពិតជា​បានទទួល​លទ្ធផល​ល្អ ប៉ុន្តែ​អាច​ធូរស្រាល​បានតែមួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ បើ​អ្នកទទួល​ការចាក់​ថ្នាំ​បែបនេះ​ញឹកញាប់​ពេកវា​នឹង​ធ្វើឱ្យ​សមត្ថភាព​តំណ​ភ្ជាប់​នៃ​សរសៃ​សន្លាក់​ជង្គង់​មាន​កម្លាំង​ថយចុះ ដូច្នេះ​ជាទូទៅ​គ្រូពេទ្យ​បានកំណត់​ឱ្យ​ចាក់​ត្រឹមតែ ៣ ទៅ ៤ ដង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ។

៦-​វះ​កាត់ត​ទ្រនាប់​សន្លាក់ឆ្អឹង​
​ជម្រើស​បន្ទាប់​គឺ​អ្នក​អាច​ទៅ​វះកាត់​បានជា​មួយ​គ្រូពេទ្យ​ជំនាញ​ពិតប្រាកដ​ក្នុង​ការដាក់​បន្ថែមសន្ទះ​ទ្រនាប់​ការពារ​ក្នុង​សន្លាក់​ជង្គង់​ដើម្បី​កាត់បន្ថយ​បញ្ហា​កកិត និង តំណ​ភ្ជាប់​ដើម្បី​បន្ថែមភាពរឹងមាំ​ដល់​ជង្គង់ ។

៧ យ៉ាង​កាត់បន្ថយ​ជំងឺ​ឈឺសន្លាក់​ជង្គង់​

៧-​ចាក់​ជាតិ​បា្ល​ស្មា​ដែលមាន​ប្រូតេអ៊ីន (PRP)
​វិធី​បែបនេះ​ពេទ្យ​ជំនាញ​បូម​ឈាម​ចេញ​ត្រង់​បរិវេណ​ជង្គង់​រួច​ព្យាបាល​បន្ទាប់​មកចាក់​សារធាតុ​ប្រូតេអ៊ីន​ទៅ​ចិញ្ចឹម​សន្លាក់ឆ្អឹង​ត្រង់​ជង្គង់​នេះ​វិញ ។ វិធី​បែបនេះ​ធ្លាប់​ត្រូវបាន​គេ​ប្រើ​កន្លងមកហើយ​ចំពោះ​កីឡាករ​ដែល​ទទួលរង​ការ​ថ្លោះ​និង​គ្រេច​ធ្ងន់​ត្រង់​សន្លាក់​ជង្គង់​បែបនេះ ហើយ​មកទល់​សព្វថ្ងៃនេះ​តាម​ការស្រាវជ្រាវ​ក៏បាន​ឱ្យដឹងថា​វា​ពិតជា​បាន​ទទួលផល​ប្រសើរ​ណាស់ដែរ ៕​ ​សុផល​