វិធី ៦ យ៉ាង​សាមញ្ញ​សម្រក​ទម្ងន់​ដោយ​មិនចាំបាច់​តម​អាហារ

6 Videos


សម្រក​ទម្ងន់​ដោយ​មិនបាច់​តម​អាហារ មើលទៅ​ដូចជា​ងាយស្រួល ប៉ុន្តែ​អ្នក​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​សម្រេច​បំណង​នេះ​។ វា​គ្រាន់តែ​ចំណាយពេល​បន្តិច​ប៉ុណ្ណោះ នោះ​វា​នឹងធ្វើ​ឱ្យ​ជីវិត អ្នកមាន​ការប្រែប្រួល ។​
​អ្នក​អាច​សាកល្បង​ចំណុច​ដូចខាងក្រោម នោះ​អ្នកនឹង​សម្រេច​បំណង​ពុំខាន ៖

M88


វិធី ៦ យ៉ាង​សាមញ្ញ​សម្រក​ទម្ងន់​ដោយ​មិនចាំបាច់​តម​អាហារ

១. ពិសា​អាហារ​ចាន​តូច​៖ មនុស្ស​ទូទៅ​តែង​ពិសា​ច្រើន ប្រសិនបើ​អាហារ​មាន​បរិមាណ​ច្រើន និង ចាន​មាន​ទំហំ​ធំ​នោះ អ្នក​គួរ​ជ្រើសរើស​ចាន​តូចៗ ដាក់​អាហារ​ពិសា​ទើប​ប្រសើរ ។

២. ផឹកទឹក​ឱ្យបាន​ច្រើន​៖ អ្នក​គួរ​ផឹកទឹក​ឱ្យបាន​យ៉ាងហោចណាស់ ពី ៨ ទៅ ១០ កែវ ក្នុង​មួយថ្ងៃ វា​មិន​ត្រឹមតែ​ជួយ​បង្គ្រប់​ជាតិ​ទឹក​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​មិនសូវ​ឃ្លាន ។ តាម​ការសិក្សា បង្ហាញ​ឱ្យដឹងថា អ្នក​គួរ​ផឹកទឹក​ខ្លះ​នៅ​មុនពេល​បរិភោគ​អាហារ នោះ​វា​នឹង​ជួយ​កាត់បន្ថយ​បរិ​​មាណ អាហារ​ខ្លះ​។​

៣. ទំពា​យឺតៗ​៖ ចលនា​ពិសារ​អាហារ​យឺតៗ​អាចជួយ​កាត់បន្ថយ​កម្រិត​កាឡូរី​បាន​ខ្លះ និង ជួយ​ជម្រុញ​ខួរក្បាល​ឱ្យមាន​អារម្មណ៍​ឆ្អែត ។

៤. ពិសារ​អាហារ​ពេលព្រឹក​ដែល​ល្អ​សម្រាប់​សុខភាព​៖ តាម​ការសិក្សា​បានឱ្យដឹងថា បើ​អ្នក​ពិសា អាហារ​ពេលព្រឹក​ដែលមាន​គុណភាព​ល្អ និង ក្នុង​បរិមាណ​តិចតួច​ល្មម គឺ​ប្រសើរ​ជាង​អ្នក​ដែល​មិន​ពិសា អាហារ​ពេលព្រឹក ។

៥. សម្រាក​ឱ្យបាន​គ្រប់គ្រាន់​៖ ការ​គេង​មិនបាន​គ្រប់គ្រាន់ អាចធ្វើឱ្យ​អ្នក​ឡើង​ទម្ងន់​បាន និង រឹតតែ ធ្វើឱ្យ​អ្នក​ឆាប់​ឃ្លាន និង ជំរុញឱ្យមាន​ចំណង់​អាហារ​ច្រើន​ផងដែរ​។ អ្នក​គួរ​គេង​ឱ្យបាន​យ៉ាងហោចណាស់ ពី ៧ ទៅ ៨ ម៉ោង ក្នុង​មួយថ្ងៃ ។​

៦. ធ្វើ​សកម្មភាព​ខ្លះៗ​៖ សកម្មភាព​ដូចជា លំ​ហាត់ប្រាណ​រត់ ដើរ​តិចៗ ឬ​ជិះ​កង់​ក្តី មិនត្រូវ​ទម្រន់ និង ថ្ម​ម​ខ្លួន និង របប​អាហារូបត្ថម្ភ​គ្រប់គ្រាន់​អាចធ្វើឱ្យ​រាងកាយ​អ្នក​សម្រប​ខ្លួន និង សម្រក​ទម្ងន់​បាន ៕