​បន្ទប់​គេង​ពណ៌​អ្វី ដែល​ធ្វើឱ្យ​អ្នក​គេង​បានយូរ ?

6 Videos


​ប្រសិន​លោកអ្នក​ត្រូវការ​សម្រាន្ត​ក្នុង​មួយ​យប់ៗ​បានយូរ ចូរ​សាកល្បង​ប្តូរ​ពណ៌​បន្ទប់​សាកមើល​ទៅ ។ សព្វថ្ងៃនេះ​ចិត្ត​មនុស្ស​ខុសគ្នា បើតាម​ចំណាំ​ចាំ​តៗ​គ្នា​ពី​យូរ​មក ប្រជាជន​ខ្មែរ​យើង​តែង​ចូលចិត្ត​ពណ៌ណា​ដិតៗ (Solid) តែបើ​តាម​បរទេស ភាគច្រើន​គេ​ចូលចិត្ត​ពណ៌​ស្រាលៗ ដែល​មើលទៅ​មិន​ដាស​ភ្នែក ។​

​ការស្រាវជ្រាវ​មួយ​ឃើញថា ពណ៌​ផ្ទៃមេឃ ធ្វើឱ្យ​លោកអ្នក​គេង​បានយូរ​ជាងគេ គឺ ៧ ម៉ោង ៥២ នាទី ។ ទន្ទឹមនឹង​នេះដែរ ការស្ទង់មតិ​ដោយ Travelodge បានឱ្យដឹងថា អ្នក​ដែល​គេង​ក្នុង​បន្ទប់​ដែល​លាប​ពណ៌​ប្រ​ផែះ ពណ៌​ត្នោត និង ពណ៌​ស្វាយ គេង​ក្នុង​មួយ​យប់​បាន​តិច ។ នៅ​ប្រ​ទេ​អង់គ្លេស គេ​សាកល្បង​ធ្វើឡើង​ចំពោះ​ផ្ទះ​ប្រជាជន ២ ពាន់​ខ្នង ឃើញថា ផ្ទះ​ដែល​លាប​បន្ទប់​ពណ៌​លឿង ពណ៌​ផ្ទៃមេឃ ឬ ពណ៌​បៃតង គេង​បានយូរ​ម៉ោង​ជាងគេ ។ ខាងក្រោម​នេះ ជាការ​សរុប​រយៈពេល​ម៉ោង​តាម​ពណ៌ ដែល​គេង​ក្នុង​មួយ​យប់ៗ ។​

M88


១. ពណ៌​ផ្ទៃមេឃ គេង​បាន ៧ ម៉ោង ៥២ នាទី​
២. ពណ៌​លឿង គេង​បាន ៧ ម៉ោង ៤០ នាទី​
៣. ពណ៌​បៃតង គេង​បាន ៧ ម៉ោង ៣៦ នាទី​
៤. ពណ៌​ទឹកប្រាក់ គេង​បាន ៧ ម៉ោង ៣៣ នាទី​
៥. ពណ៌​ទឹកក្រូច គេង​បាន ៧ ម៉ោង ២៨ នាទី​
៦. ពណ៌​ក្រហម គេង​បាន ៦ ម៉ោង ៥៨ នាទី​
៧. ពណ៌​មាស គេង​បាន ៦ ម៉ោង ៤៣ នាទី​
៨. ពណ៌​ប្រ​ផែះ គេង​បាន ៦ ម៉ោង ១២ នាទី​
៩. ពណ៌​ត្នោត គេង​បាន ៦ ម៉ោង ០៥ នាទី​

​សូរ្យកាន្ត (​សា​នុ​ក​)

  • ​បន្ទប់​គេង​ពណ៌​អ្វី ដែល​ធ្វើឱ្យ​អ្នក​គេង​បានយូរ ?已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:សម្រស់
Tags: