ដឹង​ទេ​! យក​ក្រដាស​កាសែត​ទៅ​ខ្ចប់​អាហារ​ជាតិ​ខ្លាញ់ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​អ្វីខ្លះ​?​

6 Videos


​នៅពេល​យើង​ធ្វើការ​ចំអិនម្ហូប​ជាពិសេស​ម្ហូប​ចៀន​គឺ​ត្រូវការ​ចាំបាច់​ត្រូវ​ប្រើ​ខ្លាញ់​ច្រើន ។ ពិត​ហើយ ការប្រើ​ខ្លាញ់​អាច​នឹង​ជា​គំនិត​មិនល្អ ព្រោះ​បើ​យក​វា​ទៅធ្វើ​ការ​វេច​ខ្ចប់​នឹង​ក្រដាស​កាសែត​នោះ ។ ​ប្រសិនបើ​អ្នក​ធ្លាប់ធ្វើ​ដូច្នេះ អ្នក​គួរ​បញ្ឈប់​ទំលាប់​នេះ​ចោល​ទៅ ព្រោះ​វា​នឹង​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​របស់​អ្នក ។

​ផលប៉ះពាល់​នោះ​គឺថា សា​ធាតុទឹក​ថ្នាំ​ដែល​រលាយ​ចេញ​មកពី​អក្សរ​នៅក្នុង​ក្រដាស​កាសែត​អាច​ឆ្លង​ទៅកាន់​ចំណី​ទាំង​នោះបាន ។ ខាងក្រោម​នេះ​ជា​ផលប៉ះពាល់​មួយចំនួន​ដល់​សុខភាព ៖

M88


១. ជំងឺមហារីក ៖ សារធាតុ​ទឹក​ថ្នាំ​ដែល​ប្រើ​នៅក្នុង​ក្រដាស​កាសែត អាច​ស្រូប​ចូលទៅក្នុង​អាហារ និង​ឈាន​ចូលទៅ​ប៉ះពាល់​ដល់​សរីរាង្គ​ក្នុង​រាងកាយ និង​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​។​

២. ប៉ះពាល់​ដល់​សួត​និង​តម្រងនោម ៖ នៅក្នុង​ក្រដាស​កាសែត​មាន​ផ្ទុក​សារធាតុ​ក្រា​ភី​ត ហើយ​ប្រសិនបើ សារធាតុ​នេះ​រលាយ វា​នឹង​បញ្ចេញ​ជាតិពុល​ទៅដល់​រាងកាយ ហើយ​បើ​សារធាតុ​នេះ​ប្រមូលផ្តុំ​ច្រើន​ទៅ វា​នឹង​បង្ករ​ផល​លំបាក​ទៅដល់​តម្រងនោម​និង​សួត ។​

៣. ធ្វើអោយ​អ័រម៉ូន​ប្រែប្រួល ៖ សារធាតុ ដែល​រលាយ​ទាំងនោះ​នឹង​ធ្វើអោយប៉ះពាល់​ដល់​អ័រម៉ូន ធ្វើអោយ អតុល្យភាព​អ័រម៉ូន​ក្នុង​រាយ​កាយ និង បង្ករ​ផល​លំបាក​ដល់​បញ្ហា​រំលាយ​អាហារ ។​
​ដូច្នេះ​អ្នក​មិនគួរ​ប្រើ​ក្រដាស​កាសែត​យកទៅ​ខ្ចប់​អាហារ​មាន​ជាតិ​ខ្លាញ់ ជាពិសេស​អាហារ​ដែល​ក្តៅ នោះទេ ជំនួស​មកវិញ​អ្នក​អាច​ប្រើ​ក្រដាស​ជូត​មាត់ ឫ​ក្រដាសអនាម័យ​ផ្សេងៗ​ក៏បាន ឫ​ប្រើ​ក្រដាស​ណា​ដែល​ស​ទទេ ជាជាង​ក្រដាស​កាសែត ទើប​ជាការ​ប្រសើរ ៕សុផល

  • ដឹង​ទេ​! យក​ក្រដាស​កាសែត​ទៅ​ខ្ចប់​អាហារ​ជាតិ​ខ្លាញ់ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​អ្វីខ្លះ​?​已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:សម្រស់