កំពូល​រូបមន្ត​ធម្មជាតិ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ប្រអប់ដៃ​

6 Videos


​បញ្ហា​រលាក​សន្លាក់​ប្រអប់ដៃ​ត្រូវបាន​គេ​ចាត់​ចូល​ប្រភេទ​ជំងឺ​សន្លាក់​ដទៃៗ​ទៀត​នៅក្នុង​រាងកាយ ដោយសារ​វា​បាន​បាត់បង់​លទ្ធភាព​មួយចំនួន​ក្នុងការ​គាំពារ​ក៏ដូចជា​គាំទ្រ​ដល់​ឆ្អឹង​និងសន្លាក់ឆ្អឹង​ដែលមាន​នៅក្នុង​ប្រអប់ដៃ ក្រោយពី​លោកអ្នកប្រើប្រាស់​ប្រអប់ដៃ​ញឹកញាប់និងខ្លាំង​ហួស​កម្រិត ។ ដូច្នេះ​ដើម្បី​ធានាថា​ប្រអប់ដៃ​របស់លោក​អ្នក​នៅតែ​អាច​ប្រើការ​បានល្អនិង​មាន​សុខភាព​ល្អចូរ​នឹក​គិតពី​ការសាកល្បង​វិធីសាស្ត្រ​ដូចខាងក្រោម​នេះ ។​

១ – ទឹកខ្មេះ​ធ្វើ​ពី​ផ្លែ​ប៉ោម

M88


​ក្រុម​អ្នកជំនាញ​ឱ្យដឹងថាទឹកខ្មេះ​ធ្វើ​ពី​ផ្លែ​ប៉ោម​វា​ពិត​ជាមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ប្រឆាំងនឹង​អាការ​រលាក​ឆ្អឹង​ប្រអប់ដៃ ជាពិសេស​កាត់បន្ថយ​ការឈឺ​ចុកចាប់​និង​បញ្ហា​រលាក​សន្លាក់​ប្រអប់ដៃ​ជាដើម ។
– ផឹកទឹក​ក្តៅ​ឧណ្ហៗ​ដោយ​លាយ​ជាមួយ​ទឹកខ្មេះ​ធ្វើ​ពី​ផ្លែ​ប៉ោម​មួយ​ស្លាបព្រា​បាយ​និងទឹកឃ្មុំ​ក្នុង​កម្រិត​សមល្មម ។
– លាយ​បញ្ចូល​ប្រភេទ​ម្ទេស​ក្រហម​អា​យេ​នេ (ayenne ) មួយ​ភាគ​បួន​ពាក់កណ្តាល​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗដែលមាន​ធាតុ​ផ្សំ​ពី​ទឹកខ្មេះ​ប៉ោម​រួច​យក​ទឹក​ល្បាយ​នេះ​មក​ត្រាំ​ប្រអប់ដៃ​របស់លោក​អ្នក រយៈពេល ១៥ នាទី​មុននឹង​សម្អាតធ្វើបែបនេះ​រាល់ថ្ងៃ​រហូត​ទាល់តែ​អាការ​ធូរស្រាល ។

កំពូល​រូបមន្ត​ធម្មជាតិ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ប្រអប់ដៃ​

២ – ខ្ញី
​ខ្ញី​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីដកម្ម ប្រឆាំង​ជំងឺ​រលាកនិងជួយ​កាត់បន្ថយ​ការឈឺចាប់​ដែល​កើត​ពី​បញ្ហា​រលាក​សន្លាក់ ។ ចូរ​បន្ថែម​ខ្ញីទៅក្នុង​របប​អាហារ​របស់​លោកអ្នក​ឬក៏​ផឹកទឹក​ខ្ញី​ដើម្បី​ទទួលបាន​លទ្ធផល​កម្រិត​ខ្ពស់ ។
– ចិត​ខ្ញី​មួយ​ចំណិត
– ដាក់ចូល​ក្នុង​កូន​ឆ្នាំង​ដែលមាន​ដាក់​ទឹក​ប្រហែល ១ កែវ ហើយ​ដាំ​វា​ឱ្យ​ពុះ​ក្នុង​រយៈពេល ១០ នាទី
– ក្រោយមក​ផឹកទឹក​នេះ​ឱ្យបាន​មួយថ្ងៃ​ពីរ ឬ បី​ដង​រហូតដល់​បាត់​ឈឺសន្លាក់ ។​

កំពូល​រូបមន្ត​ធម្មជាតិ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ប្រអប់ដៃ​

៣ – ទឹកឃ្មុំ​និង​ម្សៅ​ឈើអែម
​វិធីសាស្ត្រ​ធម្មជាតិ​ដែលមាន​ការ​លាយ​បញ្ចូល​គ្នា​រវាង​ទឹកឃ្មុំ​និង​ម្សៅ​ឈើអែមពិតជា​មាន​ផល​វិជ្ជមាន​ខ្ពស់​ក្នុងការ​ទប់ស្កាត់​និង​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ប្រអប់ដៃ ដោយសារតែ​ទឹកឃ្មុំ​មាន​តួនាទី​សម្លាប់​មេរោគស្រប​ពេលដែល​ម្សៅ​ឈើអែម​មាន​តួនាទី​ប្រឆាំងនឹង​ការ​រលាក​និង​ប្រឆាំង​អុកស៊ីដកម្ម ។
– លាយ​បញ្ចូល​ល​គ្នា​រវាង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​និង​ម្សៅ​ឈើអែម​កន្លះ​ស្លាបព្រា​បាយ ។​
– ទទួលទាន​ល្បាយ​ខាងលើនេះ​រាល់​ព្រឹក​មុនពេល​ទទួលទាន​អ្វី​ទាំងអស់​គឺ​រយៈពេល​ពី ៣ ទៅ ៤ សបា្តហ៍​នោះ​លោក​អ្នកនឹង​បានឃើញ​ផល​វិជ្ជមាន​ជា​បណ្តើរៗ ។

កំពូល​រូបមន្ត​ធម្មជាតិ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ប្រអប់ដៃ​

៤ – អំបិល Epsom
​ជា​ប្រភេទ​អំបិល​គ្រើម​សម្រាប់​ខាត់​ស្បែក​មាន​ប្រយោជន៍​ខ្ពស់​ក្នុងការ​ប្រឆាំងនឹង​ការ​រលាក ការឈឺ​ចុកចាប់​ដែល​ផ្សារភ្ជាប់​ទៅនឹង​ជំងឺ​រលាក​សន្លាក់​ប្រអប់ដៃ ។ ដោយសារ​សម្បូរ ជាតិ​ម៉ាញេស្យូម អំបិល​ប្រភេទ​នេះ​ពិត​ជាមាន​ប្រសិទ្ធភាពបំផុត​ឆ្លើយតប​ទៅនឹង​ការឈឺ​សន្លាក់ឆ្អឹង ។
– លាយ​អំបិល​សរីរាង្គ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​បរិមាណ​សមល្មម​
– ត្រាំ​ដៃ​របស់​អ្នក​ក្នុង​ទឹក​ខាងលើ​រយៈពេល ២០ ទៅ ៣០ នាទី​
– ធ្វើ​ដូច្នេះ​ឱ្យបាន ៣ ដង​ក្នុង​មួយ​សបា្តហ៍​អនុវត្ត​ឱ្យបាន​រយៈពេលច្រើន​សបា្តហ៍រហូត​ទាល់តែ​បានជា​សះស្បើយ ។​

កំពូល​រូបមន្ត​ធម្មជាតិ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ប្រអប់ដៃ​

៥ – ប្រេង​អូ​លីវ
​ប្រេង​អូ​លីវ​ពិតជា​មានប្រតិកម្ម​ប្រឆាំងនឹង​ដំណើរការ​រលាក​សន្លាក់​ដែល កើតចេញពី​ជំងឺ​រលាក​សន្លាក់​ប្រអប់ដៃ ។ សារជាតិ​ពិសេស​ដែល​ត្រូវបាន​គេ​ស្គាល់​ថា oleocanthal មាននៅ​ក្នុង​ប្រេង​អូ​លីវ​ពិតជា​អាចជួយ លោកអ្នក​បាន​ក្នុងការ​បង្កើត​អង់​ហ្ស៊ី​ម COX-1 និង COX-2​ដើម្បី ប្រឆាំងនឹង​ការ​រលាក​សន្លាក់។ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ចូរបន្តក់​ប្រេង​អូ​លីវ​នៅលើ​ប្រអប់ដៃ​របស់លោក​អ្នករួច​ម៉ាស្សា ​ថ្នមៗ​ឱ្យ​សព្វ​បាតដៃ​និង​ខ្នងដៃ ។ បន្ថែម​ពីលើ​នេះ​លោកអ្នក​ក៏​អាច​ប្រើ​ប្រេង​អូ​លីវ​នៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បីឱ្យ​វា​ចូលទៅជួយ​បញ្ហា​រលាក​សន្លាក់​ប្រអប់ដៃ​ពី​ក្នុង​ខ្លួន​មកវិញ ៕

កំពូល​រូបមន្ត​ធម្មជាតិ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ប្រអប់ដៃ​