កម្មវិធីមហោស្រពបច្ចេកវិទ្យា និងនាវនុវត្តន៍ កម្ពុជា ១៨-១៩ ខែមីនា ឆ្នាំ២០១៦

ភ្នំពេញ៖ មហោស្រពបច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា (Inno-Tech Festival Cambodia) គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ ធំដំបូងនៅកម្ពុជា ដែលបានសហការរៀបចំឡើងដោយ ស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនឯកជន អង្គការសង្គមស៊ីវិល និងសហគមន៍បច្ចេកវិទ្យាក្នុងស្រុក សរុប១៤អង្គភាព ព្រមទាំងមានការគាំទ្រពី ក្រសួងប្រែសណីយ៍ និងទូរគមនាគមន៍ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាមេរិក និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលចូលរួមឧបត្ថម្ភធំដោយ ក្រុមហ៊ុន CellCard, Online និងគម្រោង Development Innovations និងសហការឧបត្ថម្ភដោយក្រុមហ៊ុន Sabay Digtal Corporation និងក្រុមហ៊ុន T.O Group។

កម្មវិធីនេះរៀបចំឡើងនៅថ្ងៃទី១៨ និង១៩ ខែមីនា ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ចាប់ពីម៉ោង៨ព្រឹក ដល់៥ល្ងាច។

គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះគឺ (១) ដើម្បីចែករំលែកព័ត៌មាន និងចំណេះដឹងអំពីបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ដើម្បីការអភិវឌ្ឍន៍ ដែលបានបង្កើតដោយស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជន ដល់អ្នកចូលរួមទូទៅ។

កម្មវិធីមហោស្រពបច្ចេកវិទ្យា និងនាវនុវត្តន៍ កម្ពុជា ១៨-១៩ ខែមីនា ឆ្នាំ២០១៦
កម្មវិធីមហោស្រពបច្ចេកវិទ្យា និងនាវនុវត្តន៍ កម្ពុជា ១៨-១៩ ខែមីនា ឆ្នាំ២០១៦

(២) ដើម្បីផ្តល់ព័ត៌មានពីការផ្តល់មូលនិធិ ដើម្បីគាំទ្រគម្រោង បច្ចេកវិទ្យា និងការប្រែក្លាយខ្លួនពីអង្គការ មិនស្វែងរកប្រាក់ចំណេញ ទៅជាសហគ្រាសសង្គម ដែលអាចជួយដល់សេដ្ឋកិច្ចជាតិ។​ (៣) ប្រមូលផ្តុំអ្នកជំនាញបច្ចេកវិទ្យា និងអ្នកដោះស្រាយបញ្ហាសង្គម ក្នុងការបង្កើតដំណោះស្រាយ លើបញ្ហានានា ដើម្បីស្វែងរកការគាំទ្រ និងការវិនិយោគពី វិស័យឯកជនដែលចូលរួមក្នុង ព្រឹត្តិការណ៍នេះស្រាប់។

(៤) ដើម្បីបង្កើតឱកាសដល់អ្នកជំនាញ ក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាពធ្វើការចែករំលែក បទពិសោធន៍របស់ខ្លួន ដើម្បីជាប្រយោជន៍ដល់អ្នកចូលរួមទូទៅ។

(៥) ធ្វើការពង្រឹងកិច្ចសហការក្នុងចំណោមស្ថាប័នរដ្ឋ សង្គមស៊ីវិល និងក្រុមហ៊ុនឯកជនដើម្បីទាញប្រយោជន៍ ពីបច្ចេកវិទ្យាដើម្បីការអភិវឌ្ឍន៍ កាន់តែប្រសើរឡើង ក្នុងប្រទេសកម្ពុជា។

កម្មវិធីមហោស្រពបច្ចេកវិទ្យា និងនាវនុវត្តន៍ កម្ពុជា ១៨-១៩ ខែមីនា ឆ្នាំ២០១៦
កម្មវិធីមហោស្រពបច្ចេកវិទ្យា និងនាវនុវត្តន៍ កម្ពុជា ១៨-១៩ ខែមីនា ឆ្នាំ២០១៦

ឆ្លៀតក្នុងឱកាសនោះដែរ លោក សារ៉ាក់ ខាន់ បានមានប្រសាសន៍ថា “ការវិវត្តន៍យ៉ាងលឿន នៃប្រព័ន្ធបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (ICT) មានដូចជា ទូរស័ព្ទដៃ អ៊ិនធើណេត និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានសង្គមនានា អាចផ្តល់នូវអត្ថប្រយោជន៍ ជាច្រើនដល់ការ កាត់បន្ថយការចំណាយ បង្កើតប្រសិទ្ធិភាពការងារ លុបបំបាត់គម្លាតភូមិសាស្ត្រ និងសង្គម ទទួលបាន ការចែករំលែកព័ត៌មាន នៅក្នុងប្រទេស កម្ពុជា”៕

កម្មវិធីមហោស្រពបច្ចេកវិទ្យា និងនាវនុវត្តន៍ កម្ពុជា ១៨-១៩ ខែមីនា ឆ្នាំ២០១៦
កម្មវិធីមហោស្រពបច្ចេកវិទ្យា និងនាវនុវត្តន៍ កម្ពុជា ១៨-១៩ ខែមីនា ឆ្នាំ២០១៦
កម្មវិធីមហោស្រពបច្ចេកវិទ្យា និងនាវនុវត្តន៍ កម្ពុជា ១៨-១៩ ខែមីនា ឆ្នាំ២០១៦

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត