បែក​ធ្លាយ​ព័ត៌មាន​តារា​ក្បាច់​គុន Wu Jing វាយ​ប្រពន្ធ​ដល់​ថ្នាក់​លែងលះ​គ្នា

បណ្ដាញ​ព័ត៌មាន​នានា​របស់​ចិន​បាន​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​មើល​ខាង​ក្រៅ​ឃើញ​ថា​មាន​សុភមង្គល​ក៏​ពិត​មែន តែ​ការ​ពិត​តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Wu Jing គឺ​ជា​បុរស​ចូលចិត្ត​ប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ។

 

បែក​ធ្លាយ​ព័ត៌មាន​តារា​ក្បាច់​គុន Wu Jing វាយ​ប្រពន្ធ​ដល់​ថ្នាក់​លែងលះ​គ្នា

 

បណ្ដាញ​ព័ត៌មាន Xinhua ថ្ងៃ​ទី ១៧​ខែ​មីនា​បាន​រាយការណ៍​ថា តារា​សម្ដែង​ប្រុស Wu Jing បាន​លែងលះ​ប្រពន្ធ​របស់​ខ្លួន​គឺ​ពិធី​ការិនី Xie Nan កាល​ពី​ឆ្នាំ​មុន។ ព័ត៌មាន​បាន​ទម្លាយ​ថា​ ដោយ​សារ​តែ​ខ្លាច​រឿង​គ្រួសារ​ជះ​ឥទ្ធិពល​អាក្រក់​លើ​ការងារ​ ទើប​អ្នក​ទាំង​២​សម្រេច​ចិត្ត​លាក់​បាំង​រឿង​នេះ ចាំ​ដល់​មាន​ឱកាស​សមរម្យ​ទើប​ប្រកាស​ជា​ផ្លូវការ។

 

“Wu Jing គឺ​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​របស់​ចិន។ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ Xia Na កាល​ពី​ឆ្នាំ ២០១៤ និង​មាន​កូន​ប្រុស​ជាមួយ​​គ្នា​ម្នាក់។ យ៉ាងណាក៏ដោយ រស់​នៅ​ជាមួយ​គ្នា​បាន​តែ​១​ឆ្នាំ អ្នក​ទាំង​២​បាន​ចែក​ផ្លូវ​គ្នា​ព្រោះ Wu Jing មាន​ចរិត​ក្រាញ​អំណាច រីឯ​ប្រពន្ធ​វិញ​គឺ​ជា​មនុស្ស​ដែល​មិន​ចូល​ឲ្យ​គេ​គាប​សង្កត់។ រវាង​អ្នក​ទាំង​២​បាន​កើត​មាន​អំពើ​ហិង្សា។ តារា​សម្ដែង​អាយុ​៤១​ឆ្នាំ ឧស្សាហ៍​វាយ​ប្រពន្ធ​នៅ​ពេល​ផ្ទុះ​កំហឹង​ម្ដង​ៗ” ។ ប្រភព​របស់ Xinhua ឲ្យ​ដឹង។

 

នៅ​ពេល​អ្នក​កាសែត​ទាក់​ទង​ទៅ ដំបូង​ឡើយ តំណាង​របស់ Wu Jing បាន​រក្សា​ភាព​ស្ងៀមស្ងាត់។ ក្រោយ​មក​មនុស្ស​រូប​នេះ​បាន​ចេញ​មុខ​បដិសេធ៖ “ព័ត៌មាន​ខាង​លើ​គឺ​មិន​ពិត ខ្ញុំ​មិន​ទាន់​ឮ​គាត់​និយាយ​ពី​រឿង​នេះ​ទេ”។

 

បែក​ធ្លាយ​ព័ត៌មាន​តារា​ក្បាច់​គុន Wu Jing វាយ​ប្រពន្ធ​ដល់​ថ្នាក់​លែងលះ​គ្នា

 

Wu Jing និង ពិធី​ការិនី​ទូរទស្សន៍ Xia Nan បាន​ប្រកាស​ពី​ចំណង​ស្នេហា​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០១២។ ខែ​មករា ឆ្នាំ ២០១៤ អ្នក​ទាំង​២​បាន​រៀប​មង្គល​ការ​នៅ​ទីក្រុង​ប៉េកាំង។ ខណៈ​ពេល​នោះ Wu Jing កំពុង​រង​របួស​ដូច​នេះ​ត្រូវ​ប្រើ​ឈើ​ច្រត់​ថ្ងៃ​មង្គល​ការ។ ថ្ងៃ ២៥ ខែ​សីហា​ឆ្នាំ ២០១៤ អ្នក​ទាំង​២​បាន​ស្វាគមន៍​បុត្រ​ទី​មួយ​របស់​ខ្លួន ៕

 

ចុចអាន៖“មហិច្ឆតា​អ៊ូម៉ីនាង” ល្បី​ដល់​ថ្នាក់​​ត្រូវ​បាន​យក​ទៅ​ចាក់​ផ្សាយ​នៅ​កូរ៉េ​ខាង​ត្បូង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
zing