ស្រាយ​ចម្ងល់ Album, Solo album, Mini Album និង Special Album ខុស​គ្នា​យ៉ាង​ម៉េច?

នៅ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង ប្រិយមិត្ត​ច្រើន​លឺ​ពាក្យ Album ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ គេ​ឃើញ​មាន​ពាក្យ Solo Album, Mini Album និង Special Album ទៀត។ តើ​ទាំង​នេះ ខុស​គ្នា​បែប​ម៉េច?

 

ស្រាយ​ចម្ងល់ Album, Solo album, Mini Album និង Special Album ខុស​គ្នា​យ៉ាង​ម៉េច?

 

អាល់ប៊ុម ធម្មតា

 

លោក លី ស៊ីនហួន ដែល​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​ប្រចាំ​ផលិតកម្ម ហង្សមាស និង​រស្មី​ហង្សមាស បាន​ចូល​រួម​ចែក​រំលែក​ចំណេះ​ដឹង​នេះ​តាម​រយៈ​ Sabay ថា Album ទាំង​នោះ គឺ​ពិត​ជា​មាន​ភាព​ខុស​គ្នា​ដូច​ខាង​ក្រោម៖

 

១. Album គឺ​សំដៅ​ទៅ​លើ​អាល់ប៊ុម​ចម្រៀង​ទូទៅ​ដែល​គេ​ត្រូវ​ចេញ​ជា​ធម្មតា​តាម​គោល​ការណ៍​របស់​ផលិតកម្ម តាម​ខែ តាម​រដូវ​ជា​ដើម។

 

២. Solo Album ឬ អាល់ប៊ុម​ទោល គឺ​គេ​ធ្វើ​សម្រាប់​តារា​តែ​ម្នាក់​តែ​ប៉ុណ្ណោះ។ កាន់​តែ​ពិសេស អាល់ប៊ុម​នោះ គឺ​មាន​ចម្រៀង​ត្រឹម​ចំនួន​១០​បទ​ប៉ុណ្ណោះ។

 

ស្រាយ​ចម្ងល់ Album, Solo album, Mini Album និង Special Album ខុស​គ្នា​យ៉ាង​ម៉េច?

 

៣. Mini Album ឬ​អាល់ប៊ុម​តូច សម្រាប់​អាល់ប៊ុម​នេះ គេ​មិន​បាន​កំណត់​ចំនួន​តារា​ចម្រៀង​នោះ​ទេ តែ​គេ​កំណត់​ចំនួន​បទ​ចម្រៀង ក្នុង​នោះ​​ភាគ​ច្រើន​គេ​កំណត់​យក​តែ ៦​ឬ​៧​បទ​តែ​ប៉ុណ្ណោះ​។

 

៤. Special Album ឬ អាល់ប៊ុម​ពិសេស គឺ​គេ​ជ្រើស​យក​តែ​ចម្រៀង​ខ្លឹម​ៗ និង​ពិសេស​ៗ(បណ្ដុំ​បទ​ដែល​គេ​មាន​ការ​ជឿ​ជាក់​ថា នឹង​ផ្ទុះ​នៅ​លើ​ទីផ្សារ)តែ​ប៉ុណ្ណោះ​ហើយ​គេ​ក៏​មិន​បាន​កំណត់​ចំនួន​តារា​ចម្រៀង​ដែរ​សម្រាប់​អាល់ប៊ុម​ពិសេស​នេះ។

 

ត្រឹម​ប៉ុណ្ណឹង ច្បាស់​គ្រប់​គ្នា​ហើយ​នៅ​គ្នា​យើង!!!

 

ស្រាយ​ចម្ងល់ Album, Solo album, Mini Album និង Special Album ខុស​គ្នា​យ៉ាង​ម៉េច?

 

Mini Album

 

ស្រាយ​ចម្ងល់ Album, Solo album, Mini Album និង Special Album ខុស​គ្នា​យ៉ាង​ម៉េច?

 

Special Album

 

អត្ថបទ៖ SAMEDY​​​​​​​​​