Taylor Swift ចង់​បាន Selena Gomez ជា​អ្នក​កំដរ​​ក្នុង​ថ្ងៃ​មង្គល​ការ

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ថ្ងៃ​មង្គល​របស់​ខ្លួន តារា​ចម្រៀង​អាមេរិក Taylor Swift ចង់​បាន Selena Gomez មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​របស់​ខ្លួន​ធ្វើ​ជា​អ្នក​កំដរ​កូន​ក្រមុំ​ឲ្យ​នាង។

 

Taylor Swift ចង់​បាន Selena Gomez ជា​អ្នក​កំដរ​​ក្នុង​ថ្ងៃ​មង្គល​ការ

 

បើ​តាម​បណ្ដាញ​ព័ត៌មាន​នានា តារា​ចម្រៀង​ល្បី​ឈ្មោះ Taylor Swift និង​មិត្ត​ប្រុស Calvin Harris ដែល​ជា​ DJ ល្បី​ឈ្មោះ​មួយ​រូប​នោះ​កំពុង​​គ្រោង​​​រៀបចំ​ពិធី​រៀប​មង្គល​ការ​ដ៏​ធំ​របស់​ខ្លួន។ តារា​ចម្រៀង​វ័យ​ក្មេង Selena Gomez ក្នុង​នាម​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់ Taylor Swift ប្រាកដ​ជា​មិន​អាច​បាត់​មុខ​ពី​ថ្ងៃ​ដ៏​សំខាន់​របស់​ Taylor បាន​ឡើយ។ មិន​ត្រឹម​តែ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ធម្មតា ម្ចាស់​បទ “One Year Without Rain” នឹង​​រ៉ាប់រង​តួនាទី​សំខាន់​មួយ​ទៀត​នោះ​គឺ អ្នក​កំដរ​របស់​តារា​មាន​រាង​ខ្ពស់​ស្រឡះ​រូប​នេះ។

 

ទស្សនាវដ្ដី OK!magazine បាន​ចុះផ្សាយ​ក្នុង​ច្បាប់​ចេញ​ផ្សាយ​ខែ​មីនា​ថា ទន្ទឹម​នឹង Selena Gomez អ្នក​កំដរ​កូន​ក្រមុំ​ម្នាក់​ទៀត​របស់ Taylor Swift គឺ Britany Maack មិត្តភ័ក្ដិ​កាល​ពី​កុមារ​ភាព​របស់​ម្ចាស់​បទ “Bad Blood”។ សម្រាប់​ខាង​ប្រុស​វិញ អ្នក​កំដរ​សម្រាប់ Calvin Harris វិញ​គឺ​លោក Edward Wiles បង​ប្រុស​របស់ DJ រូប​នេះ៕

 

Taylor Swift ចង់​បាន Selena Gomez ជា​អ្នក​កំដរ​​ក្នុង​ថ្ងៃ​មង្គល​ការ

 

Taylor Swift ចង់​បាន Selena Gomez ជា​អ្នក​កំដរ​​ក្នុង​ថ្ងៃ​មង្គល​ការ

 

ចុចអាន៖Taylor Swift ធ្វើ​ជា​អ្នក​កំដរ​លើក​ដំបូង ក្នុង​មង្គលការ​​មហា​មិត្ត

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
hollywoodlife