ពី​រដ្ឋមន្ត្រី​ទៅ​រដ្ឋមន្ត្រី​…!

ក្រសួង​ចំនួន​៨ នឹងមាន​រដ្ឋមន្ត្រី​ថ្មី ដែល​ត្រូវ​ចូលកាន់​តំណែង​នា​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦ ខាងមុខ​។ ក្រសួង​ចំនួន​២​នឹង​ដឹកនាំ​ដោយ​ឥស្សរជន​ដែល​ធ្លាប់មាន​តំណែង​ជា​រដ្ឋលេខាធិការ រីឯ​ក្រសួង​៦​នឹង​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​មកពី​ក្រសួង​ផ្សេង ហើយ​រដ្ឋមន្ត្រី​មួយចំនួន​ឡើង​មុខងារ​ជា «​ទេសរដ្ឋមន្ត្រី​» ។​

​លោក ប្រាក់ សុខុន
នឹងត្រូវ​បានតែងតាំង​ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ជំនួស​លោក ហោ ណាំហុង ដែល​ស្នើសុំ​បញ្ចប់​តំណែង ដោយ​រក្សាទុក​មុខងារ​ជា​ឧបនាយករដ្ឋមន្ត្រី​។

​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​របស់​លោក ប្រាក់ សុខុន នឹងត្រូវ​ជំនួស​ដោយ លោក ត្រាំ អ៊ីវតឹក​។ ស្របពេល​ដែល​លោក ស៊ុន ចាន់ថុល ដែលមាន​មុខងារ​ជា​ទេសរដ្ឋមន្ត្រី​ផងដែរ​នោះ វិលត្រឡប់​ទៅគ្រប់​គ្រង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជំនួស​លោក ត្រាំ អ៊ីវតឹក វិញ​។​

​ការចាកចេញ​របស់លោក ស៊ុន ចាន់ថុល នាំ​ឲ្យ​លោក ប៉ាន សូរ​ស័​ក្ត ឡើង​តំណែង​ពី​រដ្ឋលេខាធិការ ទៅជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​។ លោក ជា សុផារ៉ា នឹងមាន​មុខងារ​ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​លោក​ធ្លាប់​ធ្វើជា​រដ្ឋលេខាធិការ​។​

​វត្តមាន​របស់លោក ជា សុផារ៉ា គឺ​ដើម្បី​ជំនួស​លោក អ៊ឹម ឈុនលឹម ដែល​បាន​ស្នើសុំ​បញ្ចប់​មុខងារ ខណៈ​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​រប​ស់លោក ជា សុផារ៉ា នឹងត្រូវ​ជំនួស​ដោយ លោក អ៊ុក រ៉ាប៊ុន​។ ជាមួយគ្នានេះ ​លោក វេ​ង សាខុន រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជំនួស​លោក អ៊ុក រ៉ាប៊ុន​។​

លោក ហ៊ឹម ឆែម អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​កាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បន្ត​ពី​លោក មិន ឃិន ខណៈដែល​លោក មិន ឃិន ឡើង​មុខងារ​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​។​

​លោក អូន ព័ន្ធមុនីរ័ត្ន រក្សា​តំណែង​របស់ខ្លួន​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប៉ុន្តែ​លោក​បាន​ឡើង​មុខងារ ជា​ទេសរដ្ឋមន្ត្រី បន្ថែម​ពីលើ​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​