អ្នកស្រាវជ្រាវ​រកឃើញ​ថា​ប្រាសាទអកយំ​មាន​វ័យ​ចំណាស់​ជាង​ប្រាសាទសំបូរព្រៃគុក​

​សៀមរាប​៖ ក្រុម​អ្នកស្រាវជ្រាវ​បារាំង បាន​រកឃើញថា ប្រាសាទអកយំ ដែល​បាន​ទីតាំងនៅ​ខាងត្បូង​បារាយណ៍​ខាងលិច គឺមាន​អាយុកាល​មុន​ប្រាសាទសំបូរព្រៃគុក​ទៅទៀត​។ ក្នុង​កំណាយ​ស្រាវជ្រាវ​របស់ខ្លួន ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាលា​បារាំង​ចុង​បូព៌ា បាន​រកឃើញថា ប្រាសាទអកយំ មាន​អាយុកាល​ប្រមាណ ៦០០​ឆ្នាំ​មកហើយ​។​

​គេ​ធ្លាប់តែ​ដឹងថា ប្រាសាទសំបូរព្រៃគុក​នៅ​ខេត្តកំពង់ធំ  ដែលជា​ប្រាសាទ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​នៅ​កម្ពុជា​។ ប៉ុន្តែ​យោងតាម​ការស្រាវជ្រាវ​ថ្មី​របស់​ក្រុម​សាលា​បារាំង​ចុង​បូព៌ា ដែល​សហការ​និង​អាជ្ញាធរ​ជាតិ​អប្សរា បាន​រកឃើញថា ប្រាសាទអកយំ គឺជា​ប្រាសាទ​ដែល​វ័យ​ចំណាស់​ជាងគេ​។

អ្នកស្រាវជ្រាវ​រកឃើញ​ថា​ប្រាសាទអកយំ​មាន​វ័យ​ចំណាស់​ជាង​ប្រាសាទសំបូរព្រៃគុក​

​ក្រុមការងារ​បេសកម្ម​បុរាណវិទ្យា​ខ្មែរ​បារាំង​សម្រាប់​ការស្រាវជ្រាវ​ពី​ការរៀបចំ​ក្រុង​នៅ​តំបន់​អង្គរ (Mafkata) ទើបនឹង​បញ្ចប់​ការធ្វើ​កំណាយ​នៅ​ប្រាសាទអកយំ​។ ការធ្វើ​កំណាយ​គឺ​ចាប់ផ្តើម​តាំងពី​ថ្ងៃទី ២៩ កុម្ភៈ ឆ្នាំ​២០១៦ និង​បញ្ចប់​ត្រឹម​ថ្ងៃទី​១៨ មីនា​នេះ​។​

​តាម​ការបញ្ជាក់​របស់​លោក​បណ្ឌិត  Christophe Pottire អ្នកស្រាវជ្រាវ​នៅ​សាលា​បារាំង​ចុង​បូព៌ា បញ្ជាក់ថា គេ​ធ្លាប់ធ្វើ​កំណាយ​រួច​ម្តង​ហើយ​នៅ​ប្រាសាទអកយំ​នេះ គឺធ្វើឡើង​អំឡុង​ឆ្នាំ​១៩៣២ ។ កំណាយ​ជា​លើក​ទី​២​នេះ បើទោះជា​ប្រើ​បច្ចេក​ទំនើប​ជាង​ពេលមុន ប៉ុន្តែ​លទ្ធផល​រកឃើញ​ដូច​លើក​មុន​ដែរ​។ ក្នុងនោះ​អ្នកស្រាវជ្រាវ បាន​សិក្សា​លម្អិត​លើ​ស្រទាប់ដី​តាម​វិធីសាស្ត្រ​ទំនើប ហើយ​ក៏បាន​រកឃើញ​បំណែក​ភាជន៍ និង​បំណែក​ក្បឿង​បុរាណ​ផងដែរ​។​

អ្នកស្រាវជ្រាវ​រកឃើញ​ថា​ប្រាសាទអកយំ​មាន​វ័យ​ចំណាស់​ជាង​ប្រាសាទសំបូរព្រៃគុក​

​តាំងពី​ឆ្នាំ​១៩៣២​មកដល់​បច្ចុប្បន្ន កន្លែង​ខ្លះ​នៃ​ប្រាសាទ​នេះ​ត្រូវ​ពុកផុយ​ដោយសារ​អាកាសធាតុ ធម្មជាតិ និង​ខ្លះទៀត​កប់​ក្នុង​ដី ដោយសារ​ការហូរ​ច្រោះ​ដី​នៃ​ខ្នង​បារាយណ៍ ព្រមទាំង​ការសាងសង់​បារាយណ៍​។ បន្ទាប់ពី​គម្រោង​កំណាយ​នេះ​ចប់​ហើយ ក្រុមការងារ​នឹង​លុប​កន្លែង​កំណាយ​នេះ​វិញ ដើម្បី​ការពារ​ប្រាសាទពី​ការ​ពុកផុយ​ដោយសារ​អាកាសធាតុ និង​ធម្មជាតិ ហើយ​ក្នុងនោះ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ចូលរួម​ក្នុងការ​កំណាយ​នេះ​ផងដែរ ដោយ​ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​ពី​ជនជាតិ​បារាំង ព្រមទាំង​គាំទ្រ​ចំពោះ​ការរកឃើញ​នៃ​គំហើញ​ថ្មីៗ​ទាក់ទង​នឹង​ប្រាសាទ​នៅក្នុង​តំបន់​អង្គរ ដែលជា​ភស្តុតាង ល្អៗ​សម្រាប់​បញ្ជាក់​ពី​ប្រវត្តិ​នានា​ពី​អតីតកាល​។​

 ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​បាន​សិក្សា​លើ​កាបូន​១៤ និង​បាន​កំណត់ថា ប្រាសាទអកយំ​មាន​អាយុកាល​ខ្ទង់​៦០០​ឆ្នាំ គឺ​កសាង​មុន​ប្រាសាទសំបូរព្រៃគុក  ដែល​កសាងឡើង​នៅ​ពាក់កណ្តាល​សតវត្ស​ទី​៧ ។

អ្នកស្រាវជ្រាវ​រកឃើញ​ថា​ប្រាសាទអកយំ​មាន​វ័យ​ចំណាស់​ជាង​ប្រាសាទសំបូរព្រៃគុក​

​យោងតាម​ឯកសារ​ប្រវត្តិសាស្ត្រ ប្រាសាទអកយំ​ដែលមាន​ទីតាំងនៅ​ខាងចុង​បំផុត​ខាងត្បូង​នៃ​បារាយណ៍​ខាងលិច ឫ​បារាយណ៍ទឹកថ្លា​។ ប្រាសាទអកយំ កសាងឡើង​ក្នុង​សតវត្ស​ទី​៧​និង​៩ ក្នុង​រាជ​ព្រះបាទ​ភ​វ​វរ្ម័នទី​១​។ សិលា​ចារិក​ដែល​បាន​រកឃើញ​នៅលើ​សរសរ បញ្ជាក់ប្រាប់​ពី​កាលបរិច្ឆេទ​នៃ​ប្រាសាទអកយំ គឺ​ឆ្នាំ​៦០៩, ៧០៤ និង​១០០១​។ ក្នុងពេល​កសាង​បារាយណ៍​ខាងកើត ផ្នែក​ខ្លះ​នៃ​ប្រាសាទ​នេះ​ត្រូវបាន​កប់​ដោយ​ទំនប់​ខាងត្បូង​។ ប្រាសាទ​នេះ​មាន​បី​ជាន់ មាន​ប្រាង្គ​ចំនួន​១២ និង​ព័ទ្ធ​ដោយ​កំពែង​ជញ្ជាំង​ធ្វើ​អំពី​ឥដ្ឋ ទំហំ​១០០​មែត្រ​៤​ជ្រុង ស្ថិតនៅក្នុង​រចនា​ប័​ថ្ម​ព្រៃ​ក្មេង​។ ប្រាសាទអកយំ​ជា​ប្រាសាទភ្នំ ធ្វើ​ពី​ឥដ្ឋ រាង​ពីរ៉ាមីត​ដ៏​ធំ​មុន​សម័យអង្គរ ជា​សំណង់​ឧទ្ទិស​ចំពោះ​ព្រះគម្ពីរ​រេ​ស្វរៈ ដែល​មានន័យថា ព្រះអាទិទេព​ដែលមាន​សូរសៀង​ដ៏​ជ្រាលជ្រៅ មិនអាច​វាស់វែង​បាន ជា​កម្លាំង និង​យាន​មិនអាច​ថ្លឹងថ្លែង​បាន គឺ​សំដៅ​ព្រះ​សិវ ដែល​គេ​បូជា​នៅទីនេះ ក៏​ដូច​នៅ​ទីក្រុង​ឥសាន​បុ​រៈ ឬ​សំបូរ​ព្រៃ​គុក​ដែរ​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​