ខេត្ត​៤​មាន​អភិបាលខេត្ត​ថ្មី ខណៈ​អភិបាលខេត្ត​ចាស់​ឡើងជា​រដ្ឋលេខាធិការ​

លោក ចាន់ ចេស្តា ឡើង​ជាអភិបាល​ខេត្តកំព​នា​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែមីនា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​តែងតាំង​អភិបាលខេត្ត​ចំនួន​៤ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តកំពត និង​ខេត្តស្វាយរៀង​។​

​នៅ​ខេត្តបន្ទាយមានជ័យ លោក សួន បវរ ឡើង​ពី​អភិបាលខេត្តរង​ទៅជា​អភិបាលខេត្ត ជំនួស​លោក គោ​ស៊ុំ សារឿ​ត ដែល​នឹង​ទទួលបាន​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​នៅ​ខេត្តកំពង់ស្ពឺ លោក វ៉ៃ សំណាង ឡើង​ពី​អភិបាលរង​ខេត្ត​ទៅជា​អភិបាលខេត្ត ជំនួស​លោក អ៊ូ សំ​អ៊ួ​ន ដែល​ឡើងទៅ​ធ្វើជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

​រីឯ​នៅ​ខេត្តកំពត លោក ចាន់ ចេស្តា ដែលជា​ឪពុក​បង្កើត​របស់​កីឡាករ​បាល់ទាត់​ឆ្នើម ចាន់ វឌ្ឍនាកា ឡើង​ទៅជា​អភិបាលខេត្ត បន្ទាប់ពី​កាន់តំណែង​ជា​អភិបាលខេត្តរង បាន​ជិត​២​សប្តាហ៍​។ លោក ខូ​យ ឃុន​ហ៊ួ​រ ដែល​ដឹកនាំ​ខេត្តកំពត​ជាច្រើន​ឆ្នាំ ឡើង​តំណែង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​ដោយឡែក​នៅ​ខេត្តស្វាយរៀង លោក ជៀង អំ ឡើង​ទៅជា​រដ្ឋលេខាធិកា​រ​ក្រសួងការពារជាតិ ហើយ​តំណែង​ជា​អភិបាលខេត្ត​នេះ ត្រូវ​ជំនួស​ដោយ​លោក ម៉ែន វិបុល​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​