Cambodia All Stars ឈ្នះ Lao All Stars ៣-២ ក្នុងជំនួបរំលឹកទំនាក់ទំនងការទូត​៦០​ឆ្នាំ

ក្រុម​កីឡា​បាល់ទាត់ Cambodia All Stars ដែល​ដឹកនាំ​ដោយ​លោក ប្រាក់ សុវណ្ណារ៉ា បាន​យក​ឈ្នះ​ក្រុម Lao All Stars ៣-២ ក្នុងការ​ប្រកួតពង្រឹង​ចំណងមិត្តភាពការទូត​៦០​ឆ្នាំ​ កម្ពុជា-ឡាវ នា​ល្ងាច​ថ្ងៃសុក្រ ទី​១៨ ខែមីនា នៅពហុកីឡដ្ឋាជាតិ​អូឡាំពិក។

ខ្សែបម្រើ ឈិន ឈឿន រកគ្រាប់បាល់​បើក​ឆាកឲ្យ​កម្ពុជានៅនាទី ទី១០ ហើយ​ប្រធាន​ក្រុម Lao All Stars គឺកីឡាករ Khampheng Sayavuthi វាយ​បក​តាម​ស្មើ​វិញនារយៈពេល​៧នាទី​បន្ទាប់។ ឈាន​ដល់តង់ទីពីរ Khampheng រកបានគ្រាប់ទីពីរឲ្យក្រុមភ្ញៀវ មុនពេល​ខ្សែការពារ សុខ សុវណ្ណ តែតបាល់​បញ្ចូលទីនៅនាទី ទី​៦២ ហើយ ប្រាក់ មុន្នីឧត្តម ស៊ុត​ប៉េណាល់ទី​បាន​សម្រេចនៅនាទី ទី​៧៥ ។

Khampheng ដែល​រក​បាន២គ្រាប់ឲ្យ​ក្រុមឡាវ បាន​ជាប់​ជាកីឡាករ​ឆ្នើម​ប្រចាំការប្រកួត ខណៈ​ Cambodia All Stars របស់​លោក​ប្រាក់​ សុវណ្ណារ៉ា ជាប់​កំណត់​ត្រា​ឈ្នះ​រហូត​ក្នុងជំនួបមិត្តភាព​អន្តរជាតិ ដែល​កន្លងមក ពួក​គេ​បាន​យក​ឈ្នះក្លិបកំពូល​២នៃក្របខណ្ឌ​កំពូល​ថៃ Muangthang United និង Buriram United។


សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​