ដូច​ការព្រមាន​របស់​លោក​គីម ជុង​អ៊ុន កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បា​លី​ស្ទីក​ជាថ្មី​

​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​កម្រិត​មធ្យម​មួយ​ទៅកាន់​សមុទ្រ​ភាគ​ខាងកើត​នៃ ប្រទេស​។ ការបាញ់​នេះ ស្រប​ជាមួយនឹង​ការព្រមាន​របស់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន កាលពី​ថ្មីៗ​នេះ​ផងដែរ​។​

​​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​លជាថ្មីម្តងទៀតពី​ភាគ​ខាងលិច​នៃ​តំបន់ Sukcheon ទៅកាន់​សមុទ្រ​ភាគ​ខាងកើត​របស់ខ្លួន​នៅព្រឹកមិញនេះ។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Yonhap ដែល​ដកស្រង់​ការអះអាង​របស់​មេ​យោធាកូរ៉េខាងត្បូង​ដែលថា​មី​ស៊ី​ល​នោះ ហោះ​បាន​ចម្ងាយ​៨០០​គី​ឡី​ម៉ែត​មុននឹង​ធ្លាក់ ចូលក្នុង​ទឹកដី​កូរ៉េខាងជើង ហើយ​ត្រូវបាន​គេ​សន្និដ្ឋាន​ដែលថា ជា​ប្រភេទ​មី​ស៊ី​ល​ប៉ា​លី​ស្ទីក Rodong​។​

​ប្រសិនបើ​មី​ស៊ី​ល​ដែល​កូរ៉េខាងជើង បាន​បាញ់​នោះ ជា​ប្រភេទ​មី​ស៊ី​ល Rodong នេះ​គឺជា​លើកដំបូង ហើយ​ដែល​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ប្រភេទ​នេះ​បន្ទាប់ពី​ការបាញ់​ចុងក្រោយ​នៅក្នុង​ឆ្នាំ​២០១៤ នោះ​។ មី​ស៊ី​ល​បាលី​ស្ទីក Rodong ជា​ប្រភេទ​មី​ស៊ី​ល​ដែលមាន​ឥទ្ធិពល​អាច​វាយប្រហារ​ទៅលើ​អធិបតេយ្យ​របស់​កូរ៉េខាងត្បូង​ទាំងស្រុង និង​ខេត្ត​របស់​ជប៉ុន​មួយចំនួន​ផងដែរ​។

​សូម​រម្លឹក​ផងដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​នៅ​ថ្ងៃទី​០២ ខែមីនា​បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​ថ្មី​មួយទៀត​ប្រឆាំង​សកម្មភាព​ដ៏​ឃ្លើ​ន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ សេចក្តីសម្រេច​លេខ​២២៧០ ដែល​បាន​បញ្ញា​ត្តិ​៥២​ចំណុច​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក​។

​បើទោះបីជា​សហគមន៍​អន្តរជាតិ បន្ថែម​ទណ្ឌកម្ម​បែបណាក៏ដោយ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ហាក់ដូច ជា​មិន​ខ្លាចរអា​នោះទេ​។ ហើយ​ការបាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់​នេះ ក៏​ជា​ប្រតិ​បក​ម្ម​មួយ​ដើម្បី​ឆ្លើយតប​ទៅ នឹង​សកម្មភាព​នៃ​ការធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រវាង​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ិន​តោន​នៅក្នុង តំបន់​ឧបទ្វីប​កូរ៉េ​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​