ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ជប៉ុន​ត្រៀម​សហការ​ជាមួយ​អាមេរិក​និង​កូរ៉េខាងត្បូង​ប្រឆាំង​កូរ៉េខាងជើង​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៨ ខែមីនា​នេះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​កម្រិត​រ៉ូ​ដុង (Rodong) លើកដំបូង​គិត​ចាប់ពី​ឆ្នាំ​២០១៤​នៅ​សមុទ្រ​ខាងកើត​ជាប់​នឹង​សមុទ្រ​របស់​ជប៉ុន​ផងដែរ​នោះ​។ ភា្ល​មៗ​នោះ រដ្ឋាភិបាល​ក្រុង​តូ​ក្យ បាន​បើក​កិច្ចប្រជុំ​បន្ទាន់ មួយ​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ប្រឆាំង​ការបាញ់​មី​ស៊ី​ល​ក្រុង​ព្យុងយ៉ាង​ជា​បន្តបន្ទាប់​ផងដែរ​។​

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក Fumio Kishida ប្រតិកម្ម​យ៉ាងខ្លាំង និង​ប្តឹង​កូរ៉េខាងជើង​ដែល​បាន​បាញ់ មី​ស៊ី​ល​ជាថ្មី​ម្តង​ទៀតថា​បាន​បំពាន​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​។ លើសពីនេះទៅទៀត រដ្ឋមន្ត្រី​ការការពារ​ជាតិ​ជប៉ុន ក៏បាន​ចោទ​ក្បាល​គ្រាប់​មី​ស៊ី​ល​កូរ៉េខាងជើង​ថា​បំពាន​ក្នុង​សមុទ្រ​ជប៉ុន​ទៀតផង​។

​ស្រប​ជាមួយនឹង​ការ​ថ្កោលទោស​នេះ រដ្ឋាភិបាល​ជប៉ុន ក៏បាន​កោះប្រជុំ​បន្ទាន់​នូវ​ក្រុមប្រឹក្សាសន្តិសុខ ជាតិ និង​បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ធ្វើការ​ជាមួយនឹង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​ដើម្បី​ប្រមូល និង​វិភាគ​ព័ត៌មាន​ដែល​ទទួលបាន​ចំពោះ​ការបាញ់​នោះ​ផងដែរ​។ បន្ថែម​នេះ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ (Shinzo Abe) ក៏បាន​ទាមទារ​ឲ្យ​កូរ៉េខាងជើង​ធានា​ពី​ការអនុវត្ត​សិទ្ធិ​ផ្ទាល់ ខ្លួន​ដោយ​មិន​ប៉ះពាល់​ដល់​អ្នកដទៃ​ផងដែរ​។

​តាមពិតទៅ ការបើក​កិច្ចប្រជុំ​បន្ទាន់​នេះ មិនមែនជា​លើកដំបូង​នោះទេ​ដែល​រដ្ឋាភិបាល​ជប៉ុន​ធ្វើឡើង​នោះ ពោលគឺ​កិច្ចប្រជុំ​បន្ទាន់​តែងតែ​ត្រូវបាន​ប្រព្រឹត្ត​នៅពេល​កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​។ ដោយឡែក​សម្រាប់​សុវត្ថិភាព​របស់​ជប៉ុន​វិញ រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បានប្រកាស​ឲ្យ​បំពាក់​ប្រព័ន្ធ​បាញ់​កម្ទេច​ក្បាល​គ្រាប់​មី​ស៊ី​ល និង​ប្រកាស​ឲ្យ​កងទ័ព ជាពិសេស​ជើង​ទឹក​ប្រុង​ជើងការ​សម្រាប់​ស្ថានភាព​ចាំបាច់​រួចទៅហើយ​។​

​មី​ស៊ី​ល​ដែល​កូរ៉េខាងជើង បាន​បាញ់​នោះ ជា​ប្រភេទ​មី​ស៊ី​ល Rodong ហើយ​ការបាញ់​ព្រឹក​មិញ​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ប្រភេទ​នេះ​បន្ទាប់ពី​ការបាញ់​ចុងក្រោយ​នៅក្នុង​ឆ្នាំ​២០១៤ នោះ​។ មី​ស៊ី​ល​បាលី​ស្ទីក Rodong ជា​ប្រភេទ​មី​ស៊ី​ល​ដែលមាន​ឥទ្ធិពល​អាច​វាយប្រហារ​ទៅលើ​អធិបតេយ្យ​របស់​កូរ៉េខាងត្បូង​ទាំងស្រុង និង​ខេត្ត​របស់​ជប៉ុន​មួយចំនួន​ផងដែរ​។​

​សូម​រម្លឹក​ផងដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​នៅ​ថ្ងៃទី​០២ ខែមីនា​បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​ថ្មី​មួយទៀត​ប្រឆាំង​សកម្មភាព​ដ៏​ឃ្លើ​ន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ សេចក្តីសម្រេច​លេខ​២២៧០ ដែល​បាន​បញ្ញា​ត្តិ​៥២​ចំណុច​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក​។

​បើទោះបីជា​សហគមន៍​អន្តរជាតិ បន្ថែម​ទណ្ឌកម្ម​បែបណាក៏ដោយ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ហាក់ដូច ជា​មិន​ខ្លាចរអា​នោះទេ​។ ហើយ​ការបាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់​នេះ ក៏​ជា​ប្រតិកម្ម​មួយ​ដើម្បី​ឆ្លើយតប​ទៅ នឹង​សកម្មភាព​នៃ​ការធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រវាង​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ិន​តោន​នៅក្នុង តំបន់​ឧបទ្វីប​កូរ៉េ​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​