SL ប្រកួតជាមួយ វីវ៉ា របួស​ធ្ងន់​-​ស្រាល​ទាំងសងខាង ៤ នាក់

6 Videos


​ខេត្តកណ្តាល : យ៉ាងហោចណាស់ ​ជនរងគ្រោះ ៤ នាក់​រងរបួស​ធ្ងន់ និង ស្រាល ដោយសារ​ម៉ូតូ ២ គ្រឿង​បុក​គ្នា​ចំ​ពេញទំហឹង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៦ នៅវេលា​ម៉ោង ១៦ និង ១០ នាទី​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ១ នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៧ និង ១៨ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

SL ប្រកួតជាមួយ វីវ៉ា របួស​ធ្ងន់​-​ស្រាល​ទាំងសងខាង ៤ នាក់

M88


​បើតាម​លោក ព្រុំ សំណាង អធិការរង​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ មាន​ម៉ូតូ SL បើកបរ​ដោយ​ឈ្មោះ សុខ សីហា ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ( រងរបួស​បាក់​ភ្លៅ​ម្ខាង ) មុខរបរ​កសិករ រស់នៅ​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ធ្វើដំណើ​ចេញពី​អ្នក​លឿង​ទៅ​ភ្នំពេញ លុះ​មកដល់​ត្រង់ចំណុច​ខាងលើ ស្រាប់​តែមាន​ម៉ូតូ ១ គ្រឿង​ម៉ាកវីវ៉ា ពាក់​ស្លាក​លេខ កណ្តាល 1D.8140 បើកបរ​ដោយ​ឈ្មោះ អ៊ុន វណ្ណា ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ( រងរបួស​បែកក្បាល ) និង ឈ្មោះ អ៊ុន បូ​រែ​ន ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ( រងរបួស​ស្រាល ) និង ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​អ្នក​ទាំង ៣ នាក់​ខាងលើនេះ រស់នៅ​ភូមិ​តា​រាប ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បានធ្វើ​ដំណើរ​ឆ្លងផ្លូវ​ចេញពី​ភ្នំពេញ​ទៅ​អ្នក​លឿង (​បញ្ច្រស​ទិស​គ្នា​) លុះ​មកដល់​ត្រង់ចំណុច​កើតហេតុ បាន​បុក​គ្នា​ចំ​ពេញទំហឹង​តែម្តង បណ្តាល​រងរបួស​ទាំង​សងខាង ។​

SL ប្រកួតជាមួយ វីវ៉ា របួស​ធ្ងន់​-​ស្រាល​ទាំងសងខាង ៤ នាក់

​លោក ព្រុំ សំណាង បាន​បន្តថា ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ធ្វើការ​វាស់វែង និង បាន​ជួយ   ប​ញ្ចូ​ន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ។ ដោយឡែក ម៉ូតូ​ទាំង ២ គ្រឿង ប៉​លិ​ស​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​ដើម្បី​បន្ត​និតិ​វិធី ៕

                      (  ប្រភព : TV5 )

SL ប្រកួតជាមួយ វីវ៉ា របួស​ធ្ងន់​-​ស្រាល​ទាំងសងខាង ៤ នាក់