សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​ការងារ​ខេត្តកំពង់ធំ​

6 Videos


​ភ្នំពេញ : មជ្ឈមណ្ឌល​ការងារ​ខេត្តកំពង់ធំ ដែលមាន​ទីតាំង​ស្ថិតក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស និង វិជ្ជាជីវៈ​ប្រចាំខេត្ត​នេះ​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សំដៅ​ធ្វើយ៉ាងណា​រក​ទីផ្សារការងារ​ក៏ដូចជា​បណ្តុះបណ្តាល​មុខជំនាញ​ដល់​ពលរដ្ឋ​កាន់តែ​ប្រសើរឡើង​ថែមទៀត ។​ ​

ពិធី​សម្ពោធ​នេះ​បាន​អ​ញ្ចើ​ញ​ចូលរួម​ដោយ​លោក ពេ​ជ សោភ័ន​រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ភ្ញៀវ​ជាតិ អន្តរជាតិ​ចូលរួម​យ៉ាងច្រើន​ផងដែរ ។​លោក ពេ​ជ សោភ័ន បាន​គូសបញ្ជាក់​ឱ្យដឹង​ក្នុង​ពិធី​នេះ​ថា មជ្ឈមណ្ឌល​ការងារ​នេះ​គឺជា​កន្លែង​ទី ៣ ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហការ​រវាង​ទីភ្នាក់ងារ​ផ្តល់​សេវា​ការងារ​សាធារណៈ​ស៊ុយអែត និង ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ (NEA) ។

M88


សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​ការងារ​ខេត្តកំពង់ធំ​

ក្នុង​គម្រោង​សាងសង់​នេះ គឺ​សម្រាប់​ការអភិវឌ្ឍ​ជំនាញ និង ការងារ​សម្រាប់​យុវជន​នៅ​កម្ពុជា​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍ​អន្តរជាតិ​ស៊ុយអែត (SIDA) ហើយក៏​ជា​មជ្ឈមណ្ឌល​ការងារ​ទី ៩ ដែល NEA បាន​ដាក់ឱ្យ​ដំណើរការ​ក្នុង​កិច្ចខិតខំ​ពង្រីក​ការផ្តល់សេវា​ការងារ និង ព័ត៌មាន​ទីផ្សារការងា​រ​ឱ្យបាន​ទូលំទូលាយ និង ឆាប់រហ័ស​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ។

លោក​បាន​មានប្រសាសន៍​ដែរ​ថា​ការបង្កើតឡើង​នូវ​មជ្ឈមណ្ឌល​ការងារ គឺជា​ការបង្កើតឱ្យមាន​នូវ​ទីផ្សារ​មួយ​សម្រាប់​ការដោះដូរ​កម្លាំង​ពលកម្ម​ដោយ​ងាយស្រួល​រវាង អ្នករក​ការងារ​ធ្វើ និង និយោជក​ត្រូវការ​កម្មករ ដែលមាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​ទីផ្សារ​សម្រាប់​ផលិតផល និង សេវា​ដទៃទៀត​ដែរ ។ លើសពីនេះ​ការ​​បង្កើត​នូវ​ទីផ្សារ​នេះ​ឡើង គឺ​ដើម្បី​មាន​គោលដៅ​បែងចែក​ព័ត៌មាន​អំពី​ឱកាស​ការងារ​ជូន ប្រជាពលរដ្ឋ​ឱ្យ​​បាន​ទូលំទូលាយ និង ស្មើភាព​គ្នា​ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​សមធម៌​ក្នុងសង្គម ដោយសារ​ការទទួលបាន​ការងារ​ធ្វើ គឺ​នាំទៅដល់​ការទទួលបាន​នូវ​ប្រាក់ចំណូល ។​

សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​ការងារ​ខេត្តកំពង់ធំ​

​លោក​ពេ​ជ សោភ័ន​មាន​ប្រសា​ស​ន៏​លើកឡើង​បន្តថា សេវា​ការងារ និង ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ​មាន​មុខងារ​យ៉ាងសំខាន់​ក្នុងការ​ចូលរួមចំណែក​អនុវត្ត​សម្រេច​ជោគជ័យ​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល តាមរយៈ​ការជួយ​ធ្វើឱ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​ទីផ្សារការងារ ពិសេស​អ្នកស្វែងរក​ការងារ និយោជក អ្នកផ្តល់​ការអប់រំ​បណ្តុះបណ្តាល អាច​ទទួល​ព័ត៌មាន​ឆាប់រហ័ស​និង​ពេញលេញ​ពីគ្នា​ទៅវិញទៅមក ដែល​កត្តា​នេះ ជួយ​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ដំណើរការ និង ភាព​ងាយ​បត់បែន​នៃ​ទីផ្សារការងារ ។

​លោក​បានបញ្ជាក់​បន្ថែម​ចា​ចំពោះ​ភាព​ងាយ​បត់បែន​នៃ​ទីផ្សារការងារ​គឺជា​កត្តា​យ៉ាងសំខាន់​សម្រាប់​​ការវិភាជន៍​កម្លាំង​ពលកម្ម​ដោយ​រលូន ដោយ​គ្មាន​ពន្យា​ពេល​ភាព​គ្មាន​ការងារ​ធ្វើ និង កាត់បន្ថយ​ផលិតភាព​។ ប្រសិនបើ​គ្មាន​ព័ត៌មាន​អំពី​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម ប្រជាពលរដ្ឋ​ស្វែងរក​ការងារ នឹង​គ្មាន​ការងារ​ធ្វើ​, ហើយ​ប្រសិនបើ​គ្មាន​ព័ត៌មាន​អំពី​អាជីព​ប្រជាពលរដ្ឋ​អាចធ្វើ​ការជ្រើសរើស​អាជីព ដែល​គ្មាន​ត​​ម្រូ​វ​ការ​កម្លាំង​ពលកម្ម ។

​លោក​ថា​”​ប្រសិនបើ ប្រជាពលរដ្ឋ​កាន់តែច្រើន​ឡើង​ទទួលបាន​ការងារ​ធ្វើឱ្យ​ចំណូល​របស់​អ្នក​ទាំងនោះ​ ​នឹង​កើនឡើង ដែលនាំឱ្យ​កម្រិតជីវភាព​ក្នុងសង្គម​ទាំងមូល​ក៏​កើនឡើង​ដែរ ។ ហើយ​ប្រសិនបើ​ប្រជា​ពល​​រដ្ឋ​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ​កាន់តែ​ច្រើនឡើង​និយោជក​នឹង​កាន់តែ​អាច​ជ្រើស​កម្លាំង​ពលកម្ម​តាម​អ្វីដែល​ត្រូវការ ដែល​កត្តា​នេះ​នាំឱ្យ​ផលិតភាព​ក៏ កាន់តែ​មានការ​កើនឡើង​បន្តបន្ទាប់​” ។​

សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​ការងារ​ខេត្តកំពង់ធំ​

​នាឱកាស​នោះដែរ​លោក​បានធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ស្វែងរក​ការងារ សិស្សានុសិស្ស និស្សិត ​យុវជន​ដទៃទៀត និង និយោជក​ទាំងអស់ ធ្វើការ​ប្រើប្រាស់ ​និង​ទាញយក​ប្រយោជន៍​ឱ្យអស់​សក្តានុពល​ពី​កញ្ចប់​សេវា​ដែល​ផ្តល់ជូន​នានា​ក្នុងនេះ​ដូចជា​សេវា​ចុះឈ្មោះ​ជួយ​ស្វែងរក​ការងារ​សេវា​ផ្សព្វផ្សាយ​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម​សេវា​ការ​ផ្គូ​ត់​ផ្គង​ការងារ​សេវា​ការប្រឹក្សា​យោបល់​អំពី​អាជីព​វិជ្ជាជីវៈ និង ការងារ ព្រមទាំង​ព័ត៌មាន​ទីផ្សារការងារ​ផងដែរ ៕​ដេប៉ូ​