ទារកអាយុ ៨ ខែ បាត់បង់ជីវិតក្នុងហេតុការណ៍រថយន្តក្រុង​ដឹក​អ្នកដំណើរបុករ៉ឺម៉ក​ម៉ូតូ​

6 Videos


កំពង់ឆ្នាំង : ទារក​ទើបបាន​អាយុ ៨ ខែ​ម្នាក់​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង​ ដឹក​អ្នកដំណើរ​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ។  ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ១០ និង ១៥ នាទី​ ថ្ងៃទី ១៥ មីនា ២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៨៧ និង ៨៨ ស្ថិត​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា​រ សង្កាត់​កំពង់ឆ្នាំង ។

​ប្រភពពី​ សមត្ថកិច្ច​ដែល​បាន​ចុះ​ដល់​កន្លែងកើតហេតុ​បានឱ្យដឹងថា ទារក​ដែល​ស្លាប់​មានឈ្មោះ ( ខុន សុ​វណ្ណា ) អាយុ ៨ ខែ មាន​ឪពុក​ឈ្មោះ ( ថន សុ ខៃ ) អាយុ ៣៣ ឆ្នាំ ម្តាយ​ឈ្មោះ ( ចាន់ ស៊ី ) អាយុ ២៨ ឆ្នាំ ។ ពួកគាត់​រស់នៅ​ក្នុងភូមិ​ទន្លេ​ក្រៅ ស្នាក់នៅ​រកស៊ី​ក្នុងភូមិ​ទី ៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ជិះ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក បើកបរ​ពី​ត្បូង​មក​ជើង ។ ដោយឡែក​រថយន្ត​បង្ក​ជា​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ពណ៌​ស​ខៀវ ពាក់​ស្លាក​លេខ PP3D-4082 បើកបរ​ពី​ជើង​ទៅ​ត្បូង ( បញ្ច្រាសទិស​គ្នា​) ។

M88


ទារកអាយុ ៨ ខែ បាត់បង់ជីវិតក្នុងហេតុការណ៍រថយន្តក្រុង​ដឹក​អ្នកដំណើរបុករ៉ឺម៉ក​ម៉ូតូ​

​ប្រភពពី​ ឪពុក​ក្មេងប្រុស​រងគ្រោះ​បានឱ្យដឹង​នៅក្នុង​មន្ទី​ពេទ្យ​បង្អែក​ ខេត្តកំពង់ឆ្នាំង​ថា នៅ​មុនពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​មាន​អូស​រ៉ឺម៉ក​ដឹក​គ្នា ៤ នាក់ ធ្វើដំណើរ​ពី​ត្បូង​មក​ជើង​បញ្ច្រាស​គ្នា មកដល់​ចំណុចកើតហេតុ​គាត់​បាន​ឈប់​នៅ​ពីក្រោយ​រថយន្ត​ដែល​នៅ​ពីមុខ​គាត់​ មួយគ្រឿង​ទៀត ខណៈដែល​រថយន្តក្រុង​ដឹក​អ្នកដំណើរ បាន​បើក​ជែង​រថយន្ត​មួយ​ផ្សេងទៀត ហើយ​បាន​រេ​ចង្កូត​មក​បុក​រុឺម៉ក​ម៉ូតូ​តប​ស់​គាត់​ដែល​ឈប់​នៅ​ពីក្រោយ​ រថយន្ត បណ្តាលឱ្យ​មនុស្ស​ដែល​ជិះ​នៅលើ​រ៉ឺម៉ក​ម៉ូតូ​ប៉ើង​ខ្ទាត​ប្រមាណ​ជា ៧ ម៉ែត្រ ខណៈនោះ​កូន​របស់គាត់ បោក​ក្បាល​នឹង​ថ្នល់​កៅស៊ូ បណ្តាលឱ្យ​ស្លាប់ នៅពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ។

​ប្រភពពី​សមត្ថកិច្ច​ដ ​ដែល​បានឱ្យដឹង​បន្ថែមទៀតថា ក្រោយពេល​កើតហេតុ រថយន្តក្រុង​ដឹក​អ្នកដំណើរ​បាន​បើក​រត់​ប្រមាណ​ជា ៣ គីឡូម៉ែត្រ ទើប​សមត្ថកិច្ច​ស្រុក​រលៀប្អៀរ​ស្ទាក់​ឃាត់​បាន​នៅមុខ​សាលាស្រុក​រលៀប្អៀរ ប៉ុន្តែ​អ្នកបើក​បរបាន​ចុះ​រត់គេចខ្លួន​បាត់ទៅហើយ ដោយ​ទុក​រថយន្ត និង អ្នកដំណើរ​ចោល​នៅលើ​ផ្លូវជាតិ ។ ក្រោយមក​ត្រូវបាន​រថយន្ត​ផ្សេង​មក​សាង​អ្នកដំណើរ​បន្ត​ទៅមុខទៀត ។

​ សាកសព​ទារក​រងគ្រោះ ត្រូវបាន​ក្រុមគ្រូពេទ្យ​ប្រគល់ឱ្យ​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយឡែក​រថយន្តក្រុង​ដឹក​អ្នកដំណើរ និង ម៉ូតូ​រ៉ឺម៉ក ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​រលៀប្អៀ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក រង់ចាំ​ដោះស្រាយ​តាមច្បាប់ ។

ទារកអាយុ ៨ ខែ បាត់បង់ជីវិតក្នុងហេតុការណ៍រថយន្តក្រុង​ដឹក​អ្នកដំណើរបុករ៉ឺម៉ក​ម៉ូតូ​

​ការសន្និដ្ឋាន​ជំហាន​ន​ដំបូង​របស់​ សមត្ថកិច្ច​ថា អ្នកបើក​បរជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ មិន​គោរព​សិទ្ធ​អ​ធិ​ភាព​បើកបរ ខ្វះ​ការប្រុងប្រយ័ត្ន ដែល​បង្ក​ឱ្យ​កើតមាន​គ្រោះថ្នាក់​យ៉ាង​ដូច្នេះហើយ ទើប​រយៈពេល​ប៉ុន្មាន​ខែ​ដើម​ឆ្នាំនេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវគេ​មើលឃើញថា​កើតមាន​គួ​ឱ្យ​ព្រួយ​បារ​ម្មណ៍ បើទោះជា​មានការ​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ចរាចរណ៍​យ៉ាងណា​ក៍ដោយ ៕

                                                 ( ប្រភព : TV5 )