រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ចាប់ដំណើរការ មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​

6 Videos


​រថភ្លើង​ដឹក​ដំណើរ​តាមផ្លូវ​ដែក​របស់​ប្រទេស​កម្ពុជា ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​នឹង​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ នៅ​ដើមខែ​មេសា ឆ្នាំ ២០១៦ នេះ បន្ទាប់ពី​ខកខាន​អស់​រយៈពេល​ជិត ២០ ឆ្នាំ​មក​នោះ ។ ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Royal Railways ដែល​ទទួល បាន​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹងថា សេវា​ដឹកជញ្ជូន​នេះ​នឹង​ចាប់​ដឹក​អ្នក​​ដំណើរ​នៅ​ថ្ងៃទី​៩ ខែមេសា ដោយ​ចេញដំណើរ​ពី​ស្ថានីយ​រាជធានី​ភ្នំពេញ​ឆ្ពោះ ទៅ​ខេត្ត​ឆ្នេរសមុទ្រ​ព្រះសីហនុ​នៅវេលា​ម៉ោង ៧ ព្រឹក ។

រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ចាប់ដំណើរការ មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​

M88


​លោក ទិ​ត្យ សំអឿន ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Royal Railways បាន​ឲ្យ​ដឹងថា ការ ចេញដំណើរ​នឹង​អនុវត្ត​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ អាទិត្យ ដោយ​ប្រើ​រថភ្លើង​​ចំនួន​ពីរ​ខ្សែ​ ។ លោក​ថ្លែងថា យើង​មាន​រថភ្លើង​ចំនួន ពីរ​ខ្សែ ដោយ​មួយ​ខ្សែ​ចេញ​​ដំណើរ​ពី​ស្ថានីយ​រាជធានី​ភ្នំពេញ​នៅ​ម៉ោង​៧​ព្រឹក និង​មួយ​ខ្សែ​ទៀត ចេញដំណើរ​ពី​ស្ថានីយ៍​ខេត្ត ព្រះសីហនុ នៅ​ម៉ោង ៧ ព្រឹក​ដូចគ្នា ។

រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ចាប់ដំណើរការ មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​

រថភ្លើង​មួយ​ខ្សែ​ផ្ទុក​អ្នកដំណើរ​ ចន្លោះ​ពី ១៣០ ទៅ ១៦៥ នាក់ ក្នុងដំណាក់កាល​ដំបូង​នឹងរ​ត់ដល់​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ បន្ទាប់មក​ក្រុមហ៊ុន​នឹង​រក​វិធីសាស្ត្រ​ដឹកជញ្ជូន​របស់ខ្លួន​ថែមទៀត ។ ខ្សែ​ដឹក​អ្នក​ដំណើរ​ដំបូង​ពី​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​នេះ ស្ថិតនៅលើ​ចម្ងាយ​ផ្លូវ ២៦៦ គីឡូម៉ែត្រ ធ្វើឡើង​បន្ទាប់ពី​រត់​សាកល្បង កាលពី​ខែមករា​កន្លងទៅ ។​

រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ចាប់ដំណើរការ មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​

​លោក ទិ​ត្យ សំអឿន បាន​បន្តទៀតថា តម្លៃ​សំបុត្រ​នៅ​មិនទាន់​ដឹង​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​ជា​ជំហាន​ដំបូង​គឺ​គ្រោង​យក​ ៧ ​ដុល្លារ​អាម៉េរិក ​។ រថភ្លើង អាច​រត់​ក្នុង​ល្បឿន​មធ្យម​ចន្លោះ​ពី ៣០ ទៅ ៤០ គីឡូ​ ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ជាមួយគ្នានេះ យើង​ក៏មាន​ស្ថានីយ៍​រង់ចាំ​នៅ​ខេត្តតាកែវ និង ​ខេត្តកំពត​សម្រាប់​អ្នកដំណើរ​ផងដែរ ៕ សុថា​ត់​

រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ចាប់ដំណើរការ មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​