បុរស​ជា​ប្តី​ត្រូវ​សង្ស័យថា​ជា​ឃាតក​ចាក់​សាំង​ដុត​សម្លាប់​ប្រពន្ធ​

6 Videos


​មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ស្ថិតនៅ​តំបន់​ដាច់ស្រយាល​ក្នុងភូមិ បឹង​កៀប ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ មាន​ចម្ងាយ​ប្រហែល ៧​គីឡូម៉ែត្រ ពី​ទីប្រជុំជន​ឆ្លូង មូលហេតុ​បណ្ដាលមកពី ភ្លើងចង្ក្រាន​ដាំបាយ ដែល​ឆេះ​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦​។​

បុរស​ជា​ប្តី​ត្រូវ​សង្ស័យថា​ជា​ឃាតក​ចាក់​សាំង​ដុត​សម្លាប់​ប្រពន្ធ​

M88


សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ពួកគាត់​បានឃើញ​ផ្សែង ហុយ និង​អណ្តាតភ្លើង​ឆេះ ចេញពី​កណ្តាល​ផ្ទះ រួច​ក៏​បាក់ស្រុត​តែម្តង ដោយសារ​​តែ នៅ​កន្លែងកើតហេតុ ជា​តំបន់​ដាច់ស្រយាល ផ្លូវ​មាន​ភាព​ពិបាក​សម្រាប់​ឡាន​ពន្លត់អគ្គីភ័យ ចូលទៅ​ជួយ​អន្តរាគមន៍​ផង​នោះ បានធ្វើ​ឲ្យ​ឆេះ​ផ្ទះ​ឈើ​ទំហំ ​៧ ​គុណ ​៨ ម៉ែត្រ ប្រក់​សង្ហ​សី​ ។​ ប៉ុន្តែ​ការស្លាប់​របស់​ប្រពន្ធ​នោះ មានការ​ស​ង្យ័​យ​ពី​ក្រុមគ្រួសារ​របស់​ស្ត្រី​រង​​គ្រោះ​ទៅលើ​ប្តី​របស់​ស្ត្រី​រងគ្រោះ​ជា​អ្នក​សម្លាប់ ហើយ​ចាក់​សាំង​ដុត​នៅក្នុង​ផ្ទះ បណ្តាល​ឲ្យ​​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង ហើយ​បន្សល់ទុក​សាកសព​ស្ត្រី​រងគ្រោះ​រោល​ខ្មៅ ក្នុង​គំនរ​ផះ​ផង់ តែ​នេះ​គ្រាន់តែ​ជាការ​និយាយ​ខាងក្រប៉ុណ្ណោះ ការពិត​យ៉ាងណា​នោះ ទាល់តែ​មានការ​ស៊ើប​អង្កេត​ពី​ប៉ូលីស ទើប​ដឹង​ការពិត​ ។​

បុរស​ជា​ប្តី​ត្រូវ​សង្ស័យថា​ជា​ឃាតក​ចាក់​សាំង​ដុត​សម្លាប់​ប្រពន្ធ​

នៅក្នុង​ហេតុការណ៍​នោះ បាន​បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​ឈ្មោះ អ៊ុន ច​ន្នី​ណា ភេទ​ស្រី អាយុ ៤២ ​ឆ្នាំ ជា​ជនជាតិខ្មែរ បាន​ស្លាប់បាត់​បង់ជីវិត និង​ខូចខាត​ទ្រព្យសម្បត្តិ អស់រលីង​គ្មាន​សល់​៕ សុថា​ត់

បុរស​ជា​ប្តី​ត្រូវ​សង្ស័យថា​ជា​ឃាតក​ចាក់​សាំង​ដុត​សម្លាប់​ប្រពន្ធ​