ទស្សន៍ទាយ​មើល ការប្រកួត​បាល់ទាត់រ​វាង ក្រុម Cambodia All Stars និង Lao All Stars នៅ​ល្ងាច​នេះ ក្រុម​ណា​ជា​អ្នកឈ្នះ ?

6 Videos


​ក្រុមកីឡា​បាល់ទាត់​កម្ពុ​ជា Cambodia All Stars និង បើកទ្វារ​ពហុ​កីឡដ្ឋាន ជាតិ អូឡាំពិក ដើម្បី​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​មកពី​ប្រទេស​ឡាវ​គឺ Lao All Stars ក្នុងជំនួប​មិត្តភាពលក្ខណៈ​អន្តរជាតិ ហើយក៏​ដើម្បី​អបអរសាទរ ខួប​លើក​ទី ៦០ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ផងដែរ ។

ទស្សន៍ទាយ​មើល ការប្រកួត​បាល់ទាត់រ​វាង ក្រុម Cambodia All Stars និង Lao All Stars នៅ​ល្ងាច​នេះ ក្រុម​ណា​ជា​អ្នកឈ្នះ ?

M88


នេះ​ជាការ​ជួបគ្នា​លើក​ទី​១ រវាង Cambodia All Stars និង Lao All Stars ដែល​នឹង​រៀបចំ​ប្រកួត​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​ផ្ទាល់​តែម្តង ការប្រកួត​នឹង​ចាប់ផ្តើម​នៅវេលា​ម៉ោង ៦ និង ៣០ នាទី ល្ងាច ថ្ងៃទី​១៨ ខែ មីនា ឆ្នាំ ២០១៦ នេះ ការជួបគ្នា​នេះ ខាង Cambodia All Stars មានសង្ឃឹម​ច្រើន ក្នុងការ​យកឈ្នះ Lao All Stars ដោយសារតែ​កន្លងមក Cambodia All Stars បាន​យកឈ្នះ​ក្រុម​ខ្លាំង Tai All Stars នាពេល​ថ្មីៗ​នេះ ហើយ​និង​ធ្លាប់​ឈ្នះ Muangthong United និង Buriram United មកពី​ប្រទេស​ថៃ កាលពី​ក្នុង​ខែមករា ឆ្នាំ​២០១៦ ក្នុងជំនួប​រឹតចំណង​ការទូត​ដូចគ្នា ដែលមាន​អ្នកចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​ប្រមាណ​ជា​៦​ម៉ឹ​ន​នាក់ ។​

ទស្សន៍ទាយ​មើល ការប្រកួត​បាល់ទាត់រ​វាង ក្រុម Cambodia All Stars និង Lao All Stars នៅ​ល្ងាច​នេះ ក្រុម​ណា​ជា​អ្នកឈ្នះ ?

​ក្នុងការ​ប្រកួត​បាល់ទាត់​រវាង​ក្រុម Cambodia All Stars និង Lao All Stars នា​ល្ងាច​ថ្ងៃទី​១៨ ខែមីនា នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ និង លោក​បណ្ឌិត ថង​លួ​ន ស៊ី​ស៊ូ លី​ត (Thongloun SISOULITH) ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជា ធិបតេយ្យ​ប្រជាមានិត​ឡាវ ថែម​ទៀតផង ៕ សុថា​ត់​

ទស្សន៍ទាយ​មើល ការប្រកួត​បាល់ទាត់រ​វាង ក្រុម Cambodia All Stars និង Lao All Stars នៅ​ល្ងាច​នេះ ក្រុម​ណា​ជា​អ្នកឈ្នះ ?