បាត់​ប្រពន្ធ​មួយថ្ងៃមួយ​យប់ប្តឹងប៉ុស្តិ៍នគរបាល​ទួល​សង្កែ​ឲ្យ​ជួយ​រក​

6 Videos


បុរស​ម្នាក់​បាន​ស្រ​វេ​ស្រ​វ៉ា​មករក​នគរបាល​ឲ្យ​ជួយ​រកប្រពន្ធ ដោយសារតែ​បាត់​ប្រពន្ធ​មួយថ្ងៃ​មួយ​យប់​ហើយ ដោយ​ពុំ​ដឹង​ប្រពន្ធ​របស់​ខ្លូន​ទៅណា​។​បុរស​ដែល​បាត់​ប្រពន្ធ​នោះ​រស់​នៅផ្ទះ​ជួល ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ បាន​បាត់​ប្រពន្ធ​តាំងពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៦ ។​

បាត់​ប្រពន្ធ​មួយថ្ងៃមួយ​យប់ប្តឹងប៉ុស្តិ៍នគរបាល​ទួល​សង្កែ​ឲ្យ​ជួយ​រក​

M88


​បុរស​ដែល​បាត់​ប្រពន្ធ​នោះ បាន​ប្រាប់​នគរបាល​ថា នៅមុន​ពេល​បាត់​ប្រពន្ធ ខ្លួន និង​ប្រពន្ធ​មិនមាន​ទំនាស់​ពាក្យសំដី​អ្វី​និង​គ្នា​នោះទេ ពេលព្រឹក​ឡើង​គាត់​បាន​ទៅធ្វើ​ការ តាំងពី​ម៉ោង ៥​និង​៣០​នាទី​ព្រឹក​។ ចំណែកឯ​ប្រពន្ធ​របស់ខ្លួន​ទៅធ្វើ​ការ​នៅ​ម៉ោង ៦​និង ៣០​នាទី​ព្រឹក បានចេញ​ទៅធ្វើ​ការ​នៅ​រោងចក្រ​កាត់ដេរ​។​ពេល​ទៅ​ធ្វើការ​មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់តែ​ប្អូន​បង្កើត​របស់គាត់​បាន​ទូរស័ព្ទ​មក​ប្រាប់​ខ្លួន​ថា មិនបាន​ឃើញ​ប្រពន្ធរ​បស់បង​មក​ធ្វើការ​នោះទេ ។

បាត់​ប្រពន្ធ​មួយថ្ងៃមួយ​យប់ប្តឹងប៉ុស្តិ៍នគរបាល​ទួល​សង្កែ​ឲ្យ​ជួយ​រក​

​ក្រោយពី​បានទទួល​ដំណឹង​នេះហើយ រូបគាត់​ក៏បាន​ប្រ​ញ៉េប​ប្រ​ញ៉ាប់​ត្រឡប់មក​ផ្ទះជួល​វិញ និង​បាន​ស្វែងរក​ប្រពន្ធ​គ្រប់​ទីកន្លែង តែ​មិនឃើញ រូបគាត់​ក៏​សម្រេចចិត្ត​មកប្តឹង​ប៉ូលីស​ឲ្យ​ជួយ​តាមរក​តែម្តងទៅ​។​រូបគាត់​និង​ប្រពន្ធ​បាន​ជួបគ្នា កាល​នៅ​ធ្វើការ​ជាមួយគ្នា ហើយ​បាន​ស្រលាញ់គ្នា ចិត្ត​និង​ចិត្តបាន​រយៈពេល ៤​ឆ្នាំ ទើប​រូបគាត់​បាន​ទៅប្រាប់​ឪពុកម្តាយ​អោយចូល​ស្តីដណ្តឹង និង​ រៀបចំ​ការ​តាម​ព្រ​ពៃ​ណី​ខែ្មរ ។​ក្រោយពី​ពួកគាត់​ទាំង​២​នាក់ បាន​ចាប់ដៃគ្នា​ជា​ប្តី​​ប្រពន្ធ បាន​រយៈពេល ១២​ឆ្នាំ​មកហើយ បាន​បង្កើត​កូនស្រី​ម្នាក់​មាន​អាយុ ១១​ឆ្នាំ ។​

បាត់​ប្រពន្ធ​មួយថ្ងៃមួយ​យប់ប្តឹងប៉ុស្តិ៍នគរបាល​ទួល​សង្កែ​ឲ្យ​ជួយ​រក​

​ស្ត្រី​ជា​ប្រពន្ធ ដែល​បាន​បាត់​ខ្លួន​នោះ​មានឈ្មោះ ភី ចន្ទ្រា ភេទ ស្រី អាយុ ២៨​ឆ្នាំ​មុខរបរ កម្មការិនី មាន​ផ្ទៃពោះ​ចំនួន ២​ខែ​កន្លះ​ហើយ​។ ចំណែកឯ​ប្តី​មានឈ្មោះ អ៊ុំ វីរៈ ភេទ ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ អ្នកបើករថយន្ត​អោយ​ក្រុមហ៊ុន​ឯកជន ស្នាក់នៅ​​កន្លែងកើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​កន្លងទៅនេះ រូបគាត់​បានមក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ ដើម្បី​ឲ្យ​ប៉ូលីស​ជួយ​ស្វែងរក​ប្រពន្ធ​របស់គាត់ ៕ សុថា​ត់​

បាត់​ប្រពន្ធ​មួយថ្ងៃមួយ​យប់ប្តឹងប៉ុស្តិ៍នគរបាល​ទួល​សង្កែ​ឲ្យ​ជួយ​រក​