កម្ពុជា ​និង ​ការ​តា​ពិភាក្សា​ជុំវិញ​បញ្ហា​ការបញ្ជូន​ពលករ​ទៅធ្វើ​ការងារ​

6 Videos


​ភ្នំពេញ​៖ ​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​ឯកអគ្គរាជទូត​លោក Jabor Bin Ali Aldosari បាន​បើ​កិច្ច​ពិ​ភា​ក្សា​រួមគ្នា​មួយ ដើម្បី​ស្វែងរក​គោលការណ៍​សមស្រប ដើម្បី​បញ្ជូន ពលករ​ពី​កម្ពុជា​ធ្វើការ​នៅ​រដ្ឋ​កាតា​។​លោក​JaborBinAliAldosari​ឯកអគ្គរាជទូត​កាតា​ប្រចាំ​ទីក្រុង​បាងកក​ប្រទេស​ថៃ​បាន​ថ្លែង​ក្នុងជំនួប​ពិភាក្សា​ការ​​ងារ​ទ្វេរ​ភាគី​នេះ​ថា​កា​រប​ញ្ចួ​ល​ពលករ​ទៅ​បំរើ​ការងារ​នៅ​រដ្ឋ​កាតា វា​អាច​នឹង​បើកផ្លូវ​ឱ្យ​ប្រទេស​ទាំងពីរ (​រដ្ឋ​កាតា និង​ ​ព្រះរាជាណាចក្រ​កម្ពុជា​) ធ្វើ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ក្នុងនោះ​មាន​ទាំង​ការផ្លាស់ប្តូរ​ផ្នែក​វប្បធម៌ ជាពិសេស​ពាក់ព័ន្ធ​នឹង​វិស័យ​វិនិយោគ និង​សេដ្ឋកិច្ច​។​

លោក​ឯកអគ្គរាជទូត​កាតា​បានលើកឡើង​ដែរ​ថា​៖ ​នៅពេល​កាតា​ទទួលយក​ពលករ​ទៅធ្វើ​ការ​នៅ​រដ្ឋ​កាតា​នោះ​ជើង​​ហោះហើរ​មក​កម្ពុជា​អាច​នឹង​កើនឡើង​ទ្វេ​រដង ហើយ​ទំនាក់ទំនង​ផ្លាស់ប្តូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​កាន់តែច្រើន​

M88


​ឡើង​ថែមទៀត​។​ លោក​ឯកអគ្គរាជទូត​បន្ថែមថា​« កម្ពុជា គឺជា​ប្រទេស​ទី​១​ហើយ ដែល​រដ្ឋ​កាតា បានអនុញ្ញាត​ឱ្យ​ពលករ​ទាំង​បំរើការ​ងារ​តាម​ផ្ទះ និង​អ្នកមាន​ជំនាញ់​ខ្ពស់ និង​ជំនាញ​ទាប »​។​

លោក ថា​កាតា​មិន​ទទួល​យកតែ​ពលករ​សម្រាប់​បំរើការ​ងារ​តាម​ផ្ទះ​នោះទេ គឺ​ទទួលយក​ពលករ​ទូទៅ​ទាំង​អ្នកមាន​ជំ​​នា​ញ​ខ្ពស់ និង​ជំនាញ​ទាប ក្នុងនោះ​មាន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ផងដែរ ។​​លោក​ឯកអគ្គរាជទូត​កាតា​បានបញ្ជាក់​បន្ថែមថា​«​នៅពេល​ទទួលយក​ពល​ករ​ទៅធ្វើ​ការ​នៅ​រដ្ឋ​កាតា​នោះ​ជើងហោះហើរ​មក​កម្ពុជា​អាច​នឹង​កើនឡើង​ទ្វេ​រដង ហើយ​ទំនាក់ទំនង​ផ្លាស់ប្តូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​កាន់តែច្រើន​»​។​

ឯកអគ្គរាជទូត​បាន​លើកឡើងថា​កាតា​មិន​ទទួល​យកតែ​ពលករ​សម្រាប់​បំរើការ​ងារ​តាម​ផ្ទះ​នោះទេ គឺ​ទទួលយក​ពល​​ករ​ទូទៅ​ទាំង​អ្នកមាន​ជំនាញ​ខ្ពស់ និង​ជំនាញ​ទាប ក្នុងនោះ​មាន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ផងដែរ ។​ ថ្លែង​នាឱកាស​នោះដែរ​លោក​រដ្ឋមន្ត្រី​អ៊ិត​សំហេង​លើកឡើងថា​ដើម្បី​ធ្វើការ​ទាក់ទាញ​ពលករ​ពី​កម្ពុជា ទៅធ្វើ​ការ​​នៅ​ទីនោះ វា​អាស្រ័យ​លើ​លក្ខខណ្ឌ​ការងារ បញ្ហា​ប្រាក់​ឈ្នួល ប្រព័ន្ធ​ទាក់ទង​គ្នា​បានល្អ ការផ្សព្វផ្សាយ ព័ត៌មាន​បាន​ទូលំទូលាយ នោះ​នឹង​ធ្វើអោយ​ពលករ​កម្ពុ​ជាមាន​ចំណាប់​អារ​ម្មរ​ណ៏​ចង់ទៅ​បម្រើ​ការងារ​នៅ​ទីនោះ​។​

លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា កម្ពុជា​បាន​បើកទូលាយ​សម្រាប់​ភាគី​ទាំងអស់​គឺ​ទាំង​ភាគី​និយោជក និង​ភាគី​កម្មករ​និ​យោ​ជិ​ក ព្រោះថា​ទីផ្សា​ការងារ​សម្រាប់​ពលករ​កម្ពុ​ជាមាន​ច្រើន ដូចជា​នៅ​ប្រទេស​ថៃ កូរ៉េ ជប៉ុន ជាដើម​។​នៅ​រដ្ឋ​កាតា​​ពិត​ជាមាន​ការងារ​ច្រើន​សម្រាប់​ពលករ​ដែលមាន​បំណង​ទៅធ្វើ​ការ​នៅ​ទីនោះ ។

លោក​អ៊ិត​សំហេង​បន្តថា​ប្រទេស​កម្ពុជា​បាន​ចុះ​កិច្ចសហប្រតិបត្តិការ​ជា​ផ្លូវការ​ក្នុងការ​ទទួលយក​ពល​ករ​ទៅ​បំរើ​ការងា​​រ​មានដូចជា​៖ ប្រទេស​ថៃ ម៉ាឡេស៊ី កូរ៉េ អារ៉ាប់​ប៊ី​សា​អូ​ឌិ​ត​ក្រៅពីនេះ​កម្ពុជា​កំពុងតែ​ស្វែងរក​ប្រទេស​ផ្សេងទៀត​។ សម្រាប់​ចំនួន​ពលករ​កម្ពុ​ជាស​រុ​ប​ទៅ​បម្រើ​ការងារ​នៅក្រៅ​ប្រទេស​មាន​ប្រមាណ​ជាង​៦២​ម៉ឺន​នាក់ ។​ គួរបញ្ជាក់​ផងដែរ​ថា​ក្នុងជំនួប​ទ្វេរ​ភាគី​លោក​ឯកអគ្គរាជទូត​កាតា​បាន​លើ​ឡើង​ពី​ការវិវត្ត របស់​ប្រទេស​កាតា​ហើយក៏​​បានស្នើ​សុំ​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ កាតា​ផងដែរ​។ ជាការ​ឆ្លើយតប​លោករ​ដ្ឋ​មន្ត្រី​ក្រសួង​ការងារ​បានទទួល​យក​សំណើរ​ក្នុង​ការអញ្ជើញ​ទៅ​បំ ពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កាតា​៕ ​ដេប៉ូ​