ស្ពាន​អាកាស​ស្ទឹងមានជ័យ កន្លែង​ប្លន់​ត្រូវប៉ាន់​

6 Videos


​ ជនសង្ស័យ​ចំនួន ២ នាក់ ក្នុងចំណោម​បក្សពួក​ចំនួន ៦ នាក់​ដែល​ជិះ​ម៉ូតូ​ចំនួន ៣ គ្រឿង ដោយ​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ និង កាំបិត ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​ម៉ាក MSX មួយគ្រឿង​ពី​ជនរងគ្រោះ ២ នាក់ យកទៅ​បាត់​នៅលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី​យប់ ថ្ងៃទី ១៥ ខែមីនា​នេះ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ ធ្វើការ​ឃាត់ខ្លួន​បាន ហើយ​ប្រគល់​មកឱ្យ​នគរបាល​ប៉ុស្តិ៍​ទំនប់ទឹក​វិញ កាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី​ព្រឹក ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៦​នេះ ។​

​តាម​ប្រភពព័ត៌មាន​ពី​ មន្ត្រីនគរបាល​ប៉ុស្តិ៍​ទំនប់ទឹក​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា ក្រុម​ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​ឃាត់ខ្លួន​បាន​នោះ មាន​ទី ១ – ឈ្មោះ ជា វាសនា អាយុ ១៨ ឆ្នាំ មុខរបរ​រត់​តុ​ការ មាន​ទីលំនៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ និង ទី ២ – ឈ្មោះ យូ សារ៉ាន់ អាយុ ១៦ ឆ្នាំ មុខរប​រត់​តុ​ការ មាន​ទីលំនៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោរ ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ ។

M88


​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ហុង សីហា ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី ៣ មាន​ទីលំនៅ​ផ្ទះជួល​ម្តុំ​សាលា​បាក់​ទូក ក្នុង​សង្កាត់​វាលវង់ ខណ្ឌ ៧ មករា ហើយ​ម៉ូតូ​ដែល​ក្រុមចោរប្លន់​យកទៅ​បាត់​នោះ គឺ​ម៉ាក MSX ព៌​ណស ( បិទ​ស្កុ​ត​ខ្មៅ ) ពាក់​ស្លាក​លេខ​ភ្នំពេញ 1FB-2016 មួយគ្រឿង ។
​មុនពេល ​កើតហេតុ បុរស​ជា​ជនរងគ្រោះ​រួមទាំង​មិត្តភក្តិ​ចំនួន ៤ នាក់​ផ្សេងទៀត បាន​ជិះ​ម៉ូតូ​ចំនួន ៣ គ្រឿង​ប្រដេញ​គ្នា​ចេញពីផ្ទះ​មិត្តភក្តិ​ម្នាក់ទៀត​នៅ​ម្តុំ​អូរ​បែកក្អម ដោយ​ខ្លួន​បាន​ឌុប​មិត្តភក្តិ​ម្នាក់ទៀត​ផងដែរ ។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក្រុម​របស់ខ្លួន​ក៏បាន​ជិះ​ម៉ូតូ​ដាច់​ឆ្ងាយ​ពីគ្នា រំពេច​នោះ​ក៏​លេចមុខ​ក្រុម​ជនសង្ស័យ​ចំនួន ៦ នាក់ ជិះ​ម៉ូតូ​ចំនួន ៣ គ្រឿង​មក​ក្បែរ​ម៉ូតូ​របស់ខ្លួន ក៏បាន​ដក​ដា​វសា​ម៉ូ​រ៉ៃ និង កាំបិត​គ្រប់​ដៃ​ធ្វើ​សកម្មភាព​កាប់​មកលើ​ពួកគេ​តែម្តង ។ ដោយ​ឃើញ​សភាព​បែប​នោះ ពួកគេ​ទាំងពីរ​នាក់​មានការ​ភ័យ​ស្លន់ស្លោ​ក៏បាន​នាំគ្នា​ផ្តួល​ម៉ូតូ​ទុក​លើ ​ស្ពាន​នោះ និង រត់គេច​យកតែ​រួចខ្លួន​តែម្តង ។

​ក្រោយពេល​មាន​សភាពការណ៍ ​ស្ងប់ស្ងាត់ ពួកគេ​ក៏​ដើរ​មករក​ម៉ូតូ​របស់គេ​វិញ ក៏ត្រូវ​ក្រុម​ជនសង្ស័យ​យកទៅ​បាត់ រួចហើយ​ក៏បានរ​ត់ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទំនប់ទឹក​តែម្តង ។
​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ទាំងពីរ​នាក់​ពី​ករណី​ ប្លន់​ខាងលើ កម្លាំង​ង​នគរបាល​ក៏​ធ្វើការ​ប្រកាស​តាម​វិទ្យុទាក់ទង​ពី​ផិ​នភា​គរ​បស់​ ក្រុម​នោះ​ទៅកាន់​បណ្តា​កម្លាំង​មាន​សម្ថ​កិច្ច​ដែលមាន​ភូមិសាស្ត្រ​ជាប់​ គ្នា​ផងដែរ ។ ក្រោយពី​មានការ​ប្រកាស​អំពី​ភិនភាគ​របស់​នគរបាល​ប៉ុស្តិ៍​ទំនប់ទឹក​រួចមក កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ​ចំនួន ២ នាក់ ជិះ​ម៉ូតូ​ម៉ាកវ៉េវ ព៌​ណ​ខ្មៅ លាយ​ក្រហម ពាក់​ស្លាក​លេខ​កណ្តាល 1R-5226 មួយគ្រឿង និង ដកហូត​បាន​ដាវ​សា​ម៉ូ​រ៉ៃ​មួយ​ដើម​ផងដែរ ។​

ស្ពាន​អាកាស​ស្ទឹងមានជ័យ កន្លែង​ប្លន់​ត្រូវប៉ាន់​

​លុះ​ព្រឹក​ឡើង​ក្រោយពី​ ទទួលបាន​ដំណឹង​ពី​ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់​រួចមក ក្រុម​ជនរងគ្រោះ​ក៏បាន​ទៅ​មើល និង បញ្ជាក់ថា ពួកគេ​ទាំងពីរ​នាក់​ពិតជា​បានធ្វើ​សកម្មភាព​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​ របស់ខ្លួន​កាលពី​យប់​ពិតប្រាកដ​មែន ។

​ក្រោយពី​ទទួលបាន​ការចង្អុលបង្ហាញ ​ច្បាស់​អំពី​ភិនភាគ​របស់​បក្ស​ពួកក្រុម​ជនសង្ស័យ​ដែល​បានធ្វើ​សកម្មភាព​ កាប់​ប្លន់​យក​ម៉ូតូ​របស់​ជនរងគ្រោះ​រួចហើយ ក៏បាន​បញ្ជូន​ខ្លួន​ពួកគេ​រួមទាំង​វត្ថុតាង​ទៅកាន់​ប៉ុស្តិ៍នគរបាល​ប៉ុស្តិ៍ ​ទំនប់ទឹក​ធ្វើការ​សាកសួរ និង បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​ទៅតាម​ ផ្លូវច្បាប់​ជា​បន្តទៅទៀត ៕

                                                                                                        ភី ផល​