ជិះ​ម៉ូតូ​លឿនពេក ​បុក​គោដែល​រត់​កាត់​ផ្លូវ ដួលសន្លប់​

6 Videos


ខេត្តស្វាយរៀង : បុរស​ម្នាក់​សន្លប់​ ស្តូកស្តឹង​នៅនឹងកន្លែង ខណៈដែល​ជូ​ប​គ្រោះថ្នាក់​ចរាចរណ៍​មូ​យ​ដែល​បណ្តាល មកពី​មេគោ​មូ​យ​ក្បាល​រត់​កាត់​ថ្នល់ ហើយ​ហ្វ្រាំង​មិន​ជាប់ បណ្តាលឱ្យ​បុក​ចំ​ពីមុខ​រងរបួស​ធ្ងន់ ។ ហេតុការណ៍នេះបាន ​កើតឡើង​កាលពី​វេលា​ម៉ោង​នៅ ៤ និង ៣០ នាទី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ១ ស្ថិត​ភូមិ លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង ។​

​បើតាម​សមត្ថកិច្ច​បានឱ្យ​ដឹ​ថា បុរស​ជា​ជ​នេ​ង​គ្រោះ​មានឈ្មោះ ភោគ សាក់ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ រោងដំរី​ឃុំ ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង ។ ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា​មុនពេល​កើតហេតុ គេ ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សង់ សេ​-១២៥ ស៊េរី​ឆ្នាំ ២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង 1G  2898 ពី​លិច​មក​កើត លុះដល់​ចំនុចកើតហេតុ​ខាង​ជនរងគ្រោះ​បាន​ដោះ​មូ​ក​សុវត្ថិភាព​ចេញ​យកមក​ដាក់​ នៅ​ចង្អើរ​ខាងមុខ ស្របពេលនោះ​ស្រាប់​តែមាន​គោ ៣ ក្បាល​រត់​កាត់​ពីមុខ​ម៉ូតូ ក៏​បណ្តាល​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​ជន​រង​ដូ​ល​បោក​ក្បាល់​នឹង​ថ្នល់​បែក​ហូរឈាម​សន្លប់​ស្តូកស្តឹង​ នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង ចំណែក​សត្វ​គោ​រត់​ចេញទៅ​បាត់​ពី​កន្លែង​កើត ។​

M88


ជិះ​ម៉ូតូ​លឿនពេក ​បុក​គោដែល​រត់​កាត់​ផ្លូវ ដួលសន្លប់​

​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ជូ ​យ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ប្រសូត្រ ។ ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការដ្ឋាន​នគរបាល ​ស្រុក​ស្វាយទាប​យកមក​រក្សាទុក ។​

​សូមបញ្ជាក់​ផងដែរ​ថា ករណី​គ្រោះ​ចរាចរណ៍​បុក​គោក្របី​តែងតែ​កើតមាន​ជា​ញឹកញាប់ ហើយ​មិនដែល​ឃើញ​ម្ចាស់​ចេញមុខ​ដោះស្រាយ​នោះឡើយ ។ ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​នានា សំណូមពរ​ដល់​សមត្ថ​កិច្ច​មេត្តា​ជូ​យ​ទប់ស្កាត់​រឿង​គោក្របី​ដែល​ដើរ​ពាសវាល ​ពាសកាល និង ម្ចាស់​សត្វ​ទាំងឡាយ​ជូ​យ​មើល​ផង​ទាន ៕

                                    ( ប្រភព : TV5 )