កាច់ក​ចំ​ម៉ូតូ​បែក​កង់​ ជិះ​មិន​រួច ​ម្ចាស់​ទាន់​ ត្រូវក្រែល

6 Videos


​ភ្នំពេញ : ជនសង្ស័យ​កាច់ក​ម៉ូតូ​ម្នាក់បានធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ​ ១ ​គ្រឿង ប៉ុន្តែ​ចំ​ថ្ងៃ​ស៊យ​ប៉ះចំម៉ូតូ​បែក​កង់ ហើយ​ក្រោយពេល​កាច់​បានសម្រេច​ហើយជិះ​មិន​រួច ត្រូវ​ម្ចាស់​គេ​ទាន់​ស្រែក​ចោរៗ បង្ក​ការ​ភ្ញាក់ផ្អើល​ឆោ​រ​ឡោ នាំគ្នា​ដេញតាម​ចាប់បាន​ព្រួត​វាយ​វិះ​ក្ស័យ បន្ទាប់មក​ទើប​ប្រគល់​ទៅ​ឲ្យ​ប៉ូលិសសាកសួរ​ និង កសាង​សំណុំរឿងចាត់ការ​តាមផ្លូវ​ច្បាប់ ។​

កាច់ក​ចំ​ម៉ូតូ​បែក​កង់​ ជិះ​មិន​រួច ​ម្ចាស់​ទាន់​ ត្រូវក្រែល

M88


​ហេតុការណ៍​នោះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១២ និង ១០ នាទី ថ្ងៃត្រង់​ទី ១៧ ខែមីនា ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្ទះជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ កូយ វុ​ធ ហៅ ម៉ាប់ អាយុ ២៩ ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត នៅក្នុង​ភូមិ​បារាយណ៍ ឃុំ​បារាយណ៍ ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ​។​បានធ្វើ​សកម្មភាព កាច់​សោ​រក​ម៉ូតូ ១ គ្រឿង ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី និ​ច ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ​1FK-1848 ដែលជា​កម្ម សិទ្ធិ​របស់​យុវជន​ម្នាក់ ឈ្មោះ កែវ ម៉ៅ អាយុ ២៤ ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត នៅក្នុង​ខេត្តព្រៃវែង ។​

កាច់ក​ចំ​ម៉ូតូ​បែក​កង់​ ជិះ​មិន​រួច ​ម្ចាស់​ទាន់​ ត្រូវក្រែល

​ម្ចាស់​ម៉ូតូ​បាន​និយាយថា នៅ​មុនពេល​កើតហេតុ​ម៉ូតូ​បាន​បែក​កង់​ក្រោយ ហើយ​ខ្លួន​បាន​ទុក​នៅក្នុង​របង​បរិវេណ​ផ្ទះ បន្ទាប់មក​បាន​ចូលទៅ​ធ្វើការ​នៅក្នុង​ឃ្លាំង​ក្បែរ​នោះដែរ ។ លុះ​ដល់ពេល​កើតហេតុ​ខណៈពេល កំពុង​ដើរ​ចេញពី​ក្នុង​ឃ្លាំង បាន​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ ។ ខ្លួន​ក៏បាន ស្រែកថា​ចោរៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅក្បែរនោះ នាំគ្នា​រត់​ដេញតាម​ចាប់ បាន ព្រួត​គ្នា​វាយ​ទាត់​ធាក់​បណ្ដាល​ឲ្យ រងរបួស​ធ្ងន់ធ្ងរ ស្ទើ​ស្លាប់​ស្ទើរ​រស់ រួច​ទើប​ប្រគល់​ឲ្យ​ប៉ូលិស ដើម្បី​សាក សួរ និង កសាង​សំ​ណុ​រឿង​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

                                                                ( ប្រភព : TV5 )​