ក្មេង​តូច​វ័យ​មួយ​ខួប​កន្លះ ធ្លាក់​ពីលើ​អគារ​ជាន់​ទី ៥? (​មាន​វីដេអូ​)

6 Videos


​សម្ដី​ដែល​ស្រែក​ឡើង «​កុំ​កម្រើក​ទៀត​, ក្មេង​តូច​! កុំ​កម្រើក​ទៀត​, ក្មេង​តូច​!» ជា​ពាក្យសម្ដី​ប៉ុន្មាន ម៉ាត់​ចុងក្រោយ​ដែល​ប៉ូលិស​បាន​ស្រែក​ឡើង មុន​ត្រឹមតែ​ពីរ​វិនាទី មុន​ពេលដែល​ក្មេង​តូច​បាន​ធ្លាក់ ចុះ​ពី​ឡៅតឿ​នៃ​អគារ​ជាន់​ទី ៥ ចុះមក​ក្រោម ។​

ក្មេង​តូច​វ័យ​មួយ​ខួប​កន្លះ ធ្លាក់​ពីលើ​អគារ​ជាន់​ទី ៥? (​មាន​វីដេអូ​)

M88


​កាមេរ៉ា​ដែល​បាន​ថត​យក​សកម្មភាព​នៅ​កន្លែងកើតហេតុ បានបង្ហាញ​ពី​អ្នកជិតខាង​ជាច្រើន​ចូលរួម ក្នុងការ​សង្គ្រោះ នា​ពេលដែល​ក្មេងប្រុស​នោះបាន​ធ្លាក់​ពី​ជា​ន់ទី ៥ នៃ​ឡៅតឿ​អគារ កាលពី​ថ្ងៃ​អង្គារ នាទី​ក្រុង Dongguan ខេត្ត Guangdong ប្រទេស​ចិន ។ សាក្សី​ដែល​បាន​ថត​វីដេអូ​ដ៏​រន្ធត់​នេះ បាន​បញ្ជាក់ថា ក្មេងប្រុស​ដែលមាន​អាយុ ១ ខួប​កន្លះ​នេះ បាន​រួច​រស់​ពី​សេចក្ដីស្លាប់​ហើយ ។​

ក្មេង​តូច​វ័យ​មួយ​ខួប​កន្លះ ធ្លាក់​ពីលើ​អគារ​ជាន់​ទី ៥? (​មាន​វីដេអូ​)

​នៅក្នុង​វីដេអូ គេ​បានឃើញ​អ្នកជិតខាង​ឈរ​កាន់​ភួយ​ចាំ​ត្រង​ក្មេងប្រុស​រងគ្រោះ​ខាងលើ នៅ​ជាន់ ផ្ទាល់​ដី​ខាងក្រោម​ឡៅតឿ ហើយ​ក្មេងប្រុស​រងគ្រោះ បាន​តោង​យី​ង​យោង​ចុះ​ឡើងលើ​បង្កាន់ដៃ នៃ​អគារ​ជាន់​ទី ៥ នោះ ។​

ក្មេង​តូច​វ័យ​មួយ​ខួប​កន្លះ ធ្លាក់​ពីលើ​អគារ​ជាន់​ទី ៥? (​មាន​វីដេអូ​)

​សូមបញ្ជាក់ថា គ្រោះថ្នាក់​ខាងលើនេះ បាន​កើតឡើង​នៅពេលដែល​លោកយាយ​របស់​ក្មេង​តូច​ខាង លើ បាន​ចាក់សោរ​ផ្ទះ​ចេញទៅ​ខាងក្រៅ ហើយ​ក្មេងប្រុស​តូច​ខាងលើ ក៏បាន​វា​ឡើង​តោង​បង្កាន់ដៃ និង​មាន​រឿងនេះ​កើតឡើង​តែម្ដង ៕ ខេមរា​

ក្មេង​តូច​វ័យ​មួយ​ខួប​កន្លះ ធ្លាក់​ពីលើ​អគារ​ជាន់​ទី ៥? (​មាន​វីដេអូ​)

​វីដេអូ​៖

Toddler falls from fifth floor saved in south China “Do not move, little kid! Do not move, little kid!” Those were the last words shouted by a policeman seconds before a toddler fell from a fifth floor balcony. Dramatic footage captures the moment neighbors save the child when he falls from a fifth floor balcony in Dongguan, a city of China’s Guangdong Province, on Tuesday. A witness shot the video of the terrifying moment that the one-and-a-half-year-old boy narrowly escaped death. In the video neighbors are seen standing below the balcony holding four cotton quilts, as the boy dangles from the balcony rail on the fifth floor of an apartment building. The accident occurred after the boy had locked his grandmother out of the room and climbed on to the balcony.

Posted by CCTVNews on Friday, March 11, 2016

​ប្រភព​៖ CCTVNews