ពិតជា​អស្ចារ្យ​! ហែល​ទឹក​រាប់ពាន់​គីឡូ មកជួប​អ្នក​ជួយ​ជីវិត​ខ្លួន​

6 Videos


​នេះ​ពិតជា​រឿង​ដ៏​គួរ​ឲ្យ​រំភើប និង​ក្ដុកក្ដួល​ក្នុង​ចិត្ត​យ៉ាងខ្លាំង ចំពោះ​ទំនាក់ទំនង​រវាង​សត្វ​ផេ​ន​ឃ្វី​ន មួយ​ក្បាល ជាមួយនឹង​បុរស​ចំណាស់​ម្នាក់​ដែលមាន​វ័យ​ដល់​ទៅ ៧១ ឆ្នាំ ។​

ពិតជា​អស្ចារ្យ​! ហែល​ទឹក​រាប់ពាន់​គីឡូ មកជួប​អ្នក​ជួយ​ជីវិត​ខ្លួន​

M88


​បុរស​ចំណាស់​ម្នាក់​នោះ មាន​ឈ្មោះថា Joao Pereira de Souza បាន​ចូល​និ​វត្ដ​ន៍​ពី​ការងារ​របស់ លោក​ទៅហើយ ហើយ​លោក​ក៏​ចាប់យក​ការងារ​ក្រៅ​ម៉ោង​ធ្វើជា​អ្នកនេសាទ​តែម្ដង ។ ក្នុង​ឆ្នាំ ២០១១ នៅ​ឆ្នេរសមុទ្រ​របស់​ប្រទេស​ប្រេ​ស៊ី​ល លោកតា Joao Pereira បាន​ជួប​ជាមួយនឹង​សត្វ​ផេ​ន​ឃ្វី​ន មួយ​ក្បាល ដែល​ជិត​ងាប់​ទៅហើយ ដោយសារតែ​វា​ត្រូវ​ប្រលាក់​ជាប់​ខ្លួន​ជាមួយនឹង​ប្រេងសាំង ដែល​កំពប់​ទើរ​នៅលើ​ឆ្នេរសមុទ្រ​នោះ ។ លោកតា​បាន​យក​វា​ទៅផ្ទះ ហើយ​មើលថែ​វារ​ហូត​មាន សុខ​ភាពល្អ​ឡើងវិញ ។ លោកតា Joao Pereira បានដាក់​ឈ្មោះ​សត្វ​ផេ​ន​ឃ្វី​ន​អាមេរិក​ខាងត្បូង​នេះ ថា Dindim ហើយ​គាត់​ក៏បាន​លែង​វា​ចូលទៅក្នុង​ធម្មជាតិ​វិញ ដោយ​មិន​រំពឹងថា វា​នឹង​ត្រឡប់​មករក លោក​វិញ​ឡើយ ។​

ពិតជា​អស្ចារ្យ​! ហែល​ទឹក​រាប់ពាន់​គីឡូ មកជួប​អ្នក​ជួយ​ជីវិត​ខ្លួន​

​ទោះជា​យ៉ាងណា នៅ​ទីបំផុត Dindim បាន​ត្រឡប់មកផ្ទះ​ដែន​កោះ ដែលជា​កន្លែង​វា​បាន​ជួបនឹង លោកតា Joao Pereira ត្រឹមតែ​ពីរ​បី​ខែ​បន្ទាប់​ប៉ុណ្ណោះ ។ ឥលូវ​នេះ Dindim បាន​ចំណាយ ៨ ខែ​ហើយ នៅ​ជាមួយនឹង​លោកតា Joao Pereira ហើយ​ពេលដែល​នៅសល់ វា​នឹង​ទៅ​បង្កាត់​ពូជ នៅឯ​ឆ្នេរ​របស់​ប្រទេស Argentina និង​ប្រទេស Chile ។ សត្វ​ផេ​ន​ឃ្វី​ន​នេះ ត្រូវបាន​គេ​ជឿថា បាន​ហែល​ឆ្លង​សមុទ្រ​ចំងាយ​ដល់​ទៅ ៥០០០ ម៉ា​យ (​ប្រមាណ ៨១០០ គីឡូម៉ែត្រ​) ដើម្បី​មកជួប​នឹង លោកតា Joao Pereira ដែល​បាន​ជួយ​ជីវិត​របស់​វា ។​

ពិតជា​អស្ចារ្យ​! ហែល​ទឹក​រាប់ពាន់​គីឡូ មកជួប​អ្នក​ជួយ​ជីវិត​ខ្លួន​

​លោកតា Joao Pereira បាន​និយាយថា «​ខ្ញុំ​ស្រឡាញ់​ផេ​ន​ឃ្វី​ន​មួយ​ក្បាល​នេះ ដូចជា​កូន​របស់ខ្ញុំ អ៊ីចឹង ហើយ​ខ្ញុំ​ក៏​ជឿថា​កូន​ផេ​ន​ឃ្វី​ន​របស់ខ្ញុំ ក៏​ស្រឡាញ់​ខ្ញុំ​ដែរ​» ។ លោកតា​បន្តថា «​គ្រប់គ្នា​បាន និយាយថា កូន​ខ្ញុំ (​សត្វ​ផេ​ន​ឃ្វី​ន​) នឹងមិន​ត្រឡប់​មករក​ខ្ញុំ​វិញ​ទេ តែ​ពេលនេះ គេ​បាន​វិល​មករក​ខ្ញុំ​វិញ ទោះជា​ពេលវេលា​កន្លងទៅ ៤ ឆ្នាំ​ក៏ដោយចុះ​» ៕ ខេមរា​

ពិតជា​អស្ចារ្យ​! ហែល​ទឹក​រាប់ពាន់​គីឡូ មកជួប​អ្នក​ជួយ​ជីវិត​ខ្លួន​

​ប្រភព​៖ People’s daily, China