ទាហាន​ថៃ និង ខ្មែរ​សហការគ្នា​ដើម្បី​ចាប់ចោរ​គាស់​ទូ ATM នៅ​ស្រុក​ព្រះ​ប្រ៉ៈ​ឌែ​ង ដែល​សង្ស័យថា​ជនជាតិ​ខ្មែរ​

6 Videos


​តាម​ព័ត៌មាន​ពី​គេហទំព័រ «​ខាវ​ស៊ុត​» របស់​ថៃ​បាន​ផ្សាយ​ឱ្យដឹងថា នៅវេលា​ម៉ោង 20:00 នាទី យប់​ថ្ងៃទី ១៣ ខែមីនា ខាង​ទាហាន​ព្រា​នទី ១៣ របស់​ថៃ បាន​សុំ​ចូលមក​ខាង​ទឹកដី​កម្ពុជា នៅ​ស្រុក​ដើម្បី​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា សុំ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​កម្ពុជា​ម្នាក់ ដែល​បានគាស់​បំបែក​ទូ ATM នៅ​ស្រុក​ព្រះ​ប្រ៉ៈ​ឌែ​ង ខេត្ត​សមុទ្រ​ប្រៈកាន ប្រទេស​ថៃ ។​

​ព័ត៌មាន​បាន​បន្ថែមថា សមត្ថកិច្ច​ប៉ូលិស និង អាជ្ញាធរ​កម្ពុជា បាន​សហការ​តាមរក រហូត​ចាប់បាន​ជនសង្ស័យ នៅ​ភូមិ​គីឡូម៉ែត្រ​លេខ ៩ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។ ជនសង្ស័យ​រូបនោះ​មានឈ្មោះ ហេង ច័ន្ទ​ហៀ​ង អាយុ ២១ ឆ្នាំ ត្រូវបាន​នាំខ្លួន​ទៅ​សួរចម្លើយ​នៅ​ខាង​ទឹកដី​ថៃ ស្រុក​បួរ​ឈើ​ត ខេត្ត​សុរិន្ទ បាន​សារភាពថា ខ្លួន​បានគាស់​បំបែក​ទូ ATM ពិតប្រាកដ​មែន ការ​គាស់​នេះ​មាន​គ្នា​តែម្នាក់ឯង​ប៉ុណ្ណោះ បន្ទាប់មក​ក៏​គេចខ្លួន​មក​ស្រុក​សំពៅ​លូន​តែម្តង ។ បន្ទាប់មក សមត្ថកិច្ច​កម្ពុជា​ក៏បាន​នាំខ្លួន មក​ដំណើរការ​ក្តី​តាមច្បាប់ ៕

M88


​សូរ្យកាន្ត (​ខាវ​ស៊ុត​)