ជាប់គុក ៦ ខែ ដោយសារ​ជួយ​ចិញ្ចឹម និង អប់រំ​កូន​គេ​

6 Videos


​ម្តាយ​អប្រិយ​ដែល​វាយ​កូន​រហូត​មាន​ស្លាកស្នាម​ជាច្រើន​ពេញ​ខ្លួន ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​វិញ កាលពី​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ​២០១៦ បន្ទាប់ពី​តុលាការ​កាត់ក្តី​ឃុំខ្លួន​នាង​អស់​ពេល ៦ ខែ ។​

ជាប់គុក ៦ ខែ ដោយសារ​ជួយ​ចិញ្ចឹម និង អប់រំ​កូន​គេ​

M88


​ ​បន្ទាប់ពី​ចេញពី​ពន្ធនាគារ​ភ្លាមៗ ម្តាយចិញ្ចឹម​អប្រិយ Li Zhengqin ត្រូវបាន​ក្មេងប្រុស​រងគ្រោះ ម្តាយបង្កើត​របស់គេ​មក​ទទួល ដោយ​ពេលនោះ​ម្តាយបង្កើត​ក្មេងប្រុស​រងគ្រោះ​ក៏បាន​ស្រែក​ដែរ​ថា «​បងស្រី ខ្ញុំ​សុំទោស​ចំពោះ​អ្វីៗ​ដែល​បងស្រី​ទទួល​» ។ គេ​មិនដឹង​ច្បាស់ ហេតុអ្វី​បានជា​ម្តាយបង្កើត​ក្មេងប្រុស​រងគ្រោះ ធ្វើបែបនេះ​ទេ ទាំង​ដែល​អ្នកស្រី Li វាយ​កូនប្រុស​គាត់​រហូត​មាន​ស្លាកស្នាម​ពេញ​ខ្លួន ។

ជាប់គុក ៦ ខែ ដោយសារ​ជួយ​ចិញ្ចឹម និង អប់រំ​កូន​គេ​

ចំពោះ​រឿងរ៉ាវ​វាយដំ​ក្មេងប្រុស​នេះ ត្រូវបាន​បែកធ្លាយ បន្ទាប់ពី​គ្រូបង្រៀន​ក្មេងប្រុស​រងគ្រោះ​ថតរូប​ស្នាមរបួស​ដែល​ម្តាយចិញ្ចឹម​អប្រិយ​វាយដំ​បង្ហោះ​ទៅលើ​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត ។ ក្រោយពី​រូបថត​នោះ​ត្រូវបាន​បង្ហោះ អ្នកស្រី Li ក៏ត្រូវ​បាន​គេ​ឃាត់ខ្លួន​មក​សួរនាំ រហូត​ចុងក្រោយ​គេ​បាន​កាត់ក្តី​ឲ្យ​អ្នកស្រី​ជាប់ពន្ធនាគារ​រយៈពេល ៦ ខែ ។

ជាប់គុក ៦ ខែ ដោយសារ​ជួយ​ចិញ្ចឹម និង អប់រំ​កូន​គេ​

​គួរបញ្ជាក់​ផងដែរ​ថា ក្មេងប្រុស​រងគ្រោះ​ត្រូវបាន​អ្នកស្រី Li យកមក​ចិញ្ចឹម​កាលពី​ឆ្នាំ ២០១៣ ព្រោះតែ​ម្តាយបង្កើត​ក្មេងប្រុស​នោះ សង្ឃឹមថា កូន​គាត់​អាច​ទទួលបាន​ការអប់រំ​នៅ​ទីក្រុង​គ្រាន់បើ​ជាង​នៅ​ជនបទ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ សៀង​ហៃ​អ៊ី​ស​)

ជាប់គុក ៦ ខែ ដោយសារ​ជួយ​ចិញ្ចឹម និង អប់រំ​កូន​គេ​ជាប់គុក ៦ ខែ ដោយសារ​ជួយ​ចិញ្ចឹម និង អប់រំ​កូន​គេ​ជាប់គុក ៦ ខែ ដោយសារ​ជួយ​ចិញ្ចឹម និង អប់រំ​កូន​គេ​