រឿងរ៉ាវ​ស្នេហា​បុរស​ម្នាក់​សុំ​មិត្តស្រី​រៀបការ​នៅលើ​ឡានក្រុង​ ​

6 Videos


​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ យើង​តែងតែ​ជួបប្រទះ​ការសុំ​រៀប​អាពាហ៍ពិពាហ៍​ដ៏​រ៉ូ​មែន​ទិ​ក​ប្លែកៗ​ពីគ្នា​ជាច្រើន ប៉ុន្តែ​ប្រហែលជា​គ្មាន​នរណាម្នាក់​អាច​គិតដល់​បុរស​ម្នាក់​មកពី​តំបន់ Zhengzhou នេះ​ទេ ដែល​គាត់​បាន​សុំ​មិត្តស្រី​ជាទី​ស្រឡាញ់​រៀបការ​នៅលើ​រថយន្តក្រុង​មួយ​ដែល​អ្នក​ទាំងពីរ​ជួបគ្នា​ជា​លើកដំបូង​នា​រយៈពេល ៦ ឆ្នាំមុន ។​

រឿងរ៉ាវ​ស្នេហា​បុរស​ម្នាក់​សុំ​មិត្តស្រី​រៀបការ​នៅលើ​ឡានក្រុង​ ​

M88


​ ​លោក Li Chong បាន​រំឭក​ពី​អនុស្សាវរីយ៍​របស់គាត់​ដល់​សារព័ត៌មាន​ថា កាលពី​ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១០ លោក​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នារី​ស្រស់ស្អាត​ម្នាក់​ភ្លាមៗ ពេលដែល​នារី​នោះមក​អង្គុយ​កៅអី​ក្បែរ​គាត់​លើ​រថយន្តក្រុង ។ លោក​បាន​សម្លឹងមុខ​នាង​យ៉ាងយូរ តែ​នាង​មិនបាន​ចាប់អារម្មណ៍​នឹង​លោក​ទេ ព្រោះ​អារម្មណ៍​នាង​កំពុង​ដាម​ដិត​នឹង​សៀវភៅ​រឿង ។

រឿងរ៉ាវ​ស្នេហា​បុរស​ម្នាក់​សុំ​មិត្តស្រី​រៀបការ​នៅលើ​ឡានក្រុង​ ​

លោក​បាន​ប្រាប់ទៀតថា ពេលនោះ​លោក​ក៏​សម្រេចចិត្ត​និយាយ​ទៅរក​នាង​មុន ទាំង​អារម្មណ៍​ភ័យខ្លាច ព្រោះ​មិនដឹងថា​នាង​នឹង​តបត​នឹង​លោក​យ៉ាងណា ប៉ុន្តែ​ក្រោយពី​សន្ទនា​គ្នា​រយៈពេល​ខ្លី លោក​ក៏បាន​ដឹងថា នាង និង លោក​ចុះ​នៅ​ចំណត​តែមួយ រួចហើយ​លោក​ក៏បាន​សុំ​លេខ​ទូរស័ព្ទ​នាង រហូត​អាច​បង្កើតជា​ទំនាក់ទំនង​ស្នេហា​មកដល់​សព្វថ្ងៃនេះ ។​ ​ដើម្បី​អាចធ្វើ​ការសុំ​រៀប​អាពាហ៍ពិពាហ៍​ដ៏​ភ្ញាក់ផ្អើល​នេះ លោក​បាន​ទៅសុំ​ជួល​រថយន្តក្រុង​ដែល​លោក​ជួប​មិត្តស្រី​លើកដំបូង និង បាន​ហៅ​មិត្តភក្តិ​មួយចំនួន​មក​ធ្វើ​សាក្សី​ចំពោះ​ការសុំ​រៀបការ​នេះ ។

រឿងរ៉ាវ​ស្នេហា​បុរស​ម្នាក់​សុំ​មិត្តស្រី​រៀបការ​នៅលើ​ឡានក្រុង​ ​

មិត្តភក្តិ​លោក​បាន​ក្លែងខ្លួន​ជា​អ្នកដំណើរ​ធម្មតា ហើយ​លោក និង មិត្តស្រី​បាន​អង្គុយ​នៅ​កៅអី​ដែល​លោក​ជួបគ្នា​ដំបូង រហូតដល់​ពេលវេលា​ត្រឹមត្រូវ​មួយ មិត្តភក្តិ​លោក​ក៏បាន​មក​រោម​ជុំវិញ​លោក ហើយ​លោក​ក៏បាន​លុតជង្គង់​សុំ​មិត្តស្រី​លោក​រៀបការ​តែម្តង ។ នាង​បាន​ឆ្លើយ​យល់ព្រម​នឹង​សំណើរ​នេះ ហើយ​គ្រប់គ្នា​ក៏​ចាប់ផ្តើម​ហ៊ោរ​ដោយ​ក្តីសប្បាយ​រីករាយ ។ បណ្តា​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត​ជាច្រើន​ពិតជា​រំភើប​រីករាយ​នឹង​ស្នេហា​លោក​ណាស់ និង បាន​ជូនពរ​ស្នេហា​លោក​ឲ្យ​បាន​ស្ថិតស្ថេរ​ជា​រៀងរហូត ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ សៀង​ហៃ អ៊ី​ស​)

រឿងរ៉ាវ​ស្នេហា​បុរស​ម្នាក់​សុំ​មិត្តស្រី​រៀបការ​នៅលើ​ឡានក្រុង​ ​