​ប្តី​ប្រពន្ធ​មួយគូ​បែកគំនិត​ទៅ​លក់​ភី​ហ្សា​តាម​សមុទ្រ​

6 Videos


​មនុស្ស​មួយចំនួន​តែង​បោះបង់​ការងារ​ហើយ​ទៅធ្វើ​អ្វីដែល​ប្រសើរ​និង​អាច​រកប្រាក់​ចំណូល​បាន​ច្រើនជាង មុន ។ ប៉ុន្តែ​ប្តី​ប្រពន្ធ​មួយគូ​នៅ​ប្រទេស​អង់គ្លេស​ឯណោះ​វិញ​បាន​បែកគំនិត​ទៅ​លក់​ភី​ហ្សា​តាម​កប៉ាល់​នៅ តាម​សមុទ្រ​ទៅវិញ ។ ​នាង Tara អាយុ ៣២ ឆ្នាំ​ដែលជា​ប្រពន្ធ​របស់លោក Sasha Bouis ពីមុន​នាង​ធ្លាប់​ធ្វើជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​មួយកន្លែង ។

​ប្តី​ប្រពន្ធ​មួយគូ​បែកគំនិត​ទៅ​លក់​ភី​ហ្សា​តាម​សមុទ្រ​

M88


នាង​បានអោយដឹងថា ពួកគេ​ទាំង​ពីរបាន​នឹកឃើញ​នូវ​គំនិត​នេះ​ឡើង​ពីព្រោះ​វិស័យ​លក់​ចំណីអាហារ​មាន​ភាពងាយស្រួល​និង​មាន​មនុស្ស​ត្រូវការ​រាល់ថ្ងៃ ។ ​ចំណែក​លោក Sasha អាយុ ៣៨ ឆ្នាំ វិញ គឺជា​អ្នក​បញ្ចប់​ការសិក្សា​មកពី MIT ផ្នែក​សរសេរ​កម្មវិធី​កំ​ព្យូ​ទ័​រ បានអោយដឹងថា លោក​មានការ​ធុញថប់​នឹង​ការងារ​របស់លោក ហើយ​បាន​ស្វែងរក​អាជីព​អ្វីដែល​ចាប់អារម្មណ៍ ។

​ប្តី​ប្រពន្ធ​មួយគូ​បែកគំនិត​ទៅ​លក់​ភី​ហ្សា​តាម​សមុទ្រ​

​អ្នក​ទាំងពីរ​បានចាប់ផ្តើម​គំនិត​តាំងពី​ឆ្នាំ ២០០៥ មកម្ល៉េះ​ពេល​បាន​ជួបគ្នា ពេលធ្វើការ​នៅលើ​កប៉ាល់​មួយ ​និង ​ក្រោយមក​បាន​រៀបការ​ជាមួយគ្នា​នៅ​ឆ្នាំ ២០១២ ចាប់តាំងពី​ពេលនោះ​មក​ក៏បាន​ចាប់ផ្តើម​បែកគំនិត លក់​ភី​ហ្សា​តាម​កប៉ាល់​បែបនេះ​មក ។ ​អ្នក​ទាំងពីរ​បំរើសេវា​លក់​ភី​ហ្សា​ចាប់ពី​ម៉ោង ១១ ព្រឹក​ដល់​ម៉ោង ៦ ល្ងាច ។ ជា​មធ្យម​គេ​អាច​លក់បាន​ភី​ហ្សា ប្រមាណ​ជា ២៥ នំ ទៅដល់​អតិថិជន​ជាំ​ង ២០​នាក់​ផ្សេងៗ​គ្នា ។ នៅ​ថ្ងៃ​ខ្លាះ អាច​លក់ដាច់​ពី ៣០ ទៅ ៤០ នំ ឯណោះ ៕ សុផល

​ប្តី​ប្រពន្ធ​មួយគូ​បែកគំនិត​ទៅ​លក់​ភី​ហ្សា​តាម​សមុទ្រ​​ប្តី​ប្រពន្ធ​មួយគូ​បែកគំនិត​ទៅ​លក់​ភី​ហ្សា​តាម​សមុទ្រ​​ប្តី​ប្រពន្ធ​មួយគូ​បែកគំនិត​ទៅ​លក់​ភី​ហ្សា​តាម​សមុទ្រ​​ប្តី​ប្រពន្ធ​មួយគូ​បែកគំនិត​ទៅ​លក់​ភី​ហ្សា​តាម​សមុទ្រ​