កម្មករ​រោងចក្រ​GHI ​បន្ទាប់ពី​បិត​ផ្លូវ​ធ្វើ​ការ​តវ៉ា​មិនបាន​សម្រេច​ ក៏​នាំគ្នា​មក​សាលាក្រុង​តាខ្មៅ​វិញ

កម្មករ​រោងចក្រ​GHI ​បន្ទាប់ពី​បិត​ផ្លូវ​ធ្វើ​ការ​តវ៉ា​មិនបាន​សម្រេច​ ក៏​នាំគ្នា​មក​សាលាក្រុង​តាខ្មៅ​វិញ

កណ្ដាល ៖ កម្មករ​ជាង​ពាក់កណ្ដាល​នៃ​ចំនួន​ជាង​៩០០​នាក់​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ “​ជី អេក អាយ​(GHI)” ​ស្ថិតនៅ​ភូមិ​បត់​តាជី​ សង្កាត់​ព្រែកហូរ​ ក្រុង​តាខ្មៅ​ នា​រសៀល​ថ្ងៃ​ទី​១៨​ ខែ​មីនា ​ឆ្នាំ​២០១៦ បាន​នាំ​គ្នា​មកកាន់​សាលាក្រុង​តាខ្មៅ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ បន្ទាប់ពី​បាន​បិត​ផ្លូវ​ធ្វើការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​១៨ ខែ​​មីនា​ ឆ្នាំ​២០១៦​ មិន​មាន​ដំណោះស្រាយ។ លោក ហេង ធៀ​ម​ អភិបាល​ នៃ​គណៈ​អភិបាលក្រុង​តាខ្មៅ​បានឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨​មីនា​នេះ​ថា ​កម្មករ​បាន​ចាត់​តំណាង​មក​ជួប​លោក​ហើយ​នៅ​សាល​ប្រជុំ​របស់​សាលាក្រុង​។​

លោក​អភិបាល​បាន​ថ្លែង​បញ្ជាក់​ថា​ អាជ្ញាធរ​រក​ដំណោះ​ជូន​បាន​ លុះ​ត្រា​កម្មករ​បាន​ដាក់​សំណើ​ឲ្យ​ជាក់លាក់​ និង​ស្របតាម​ច្បាប់​ការងារ​ និយាយ​ឲ្យ​ចំ​ដាក់​លើ​តុ​ទាំងអស់​គ្នា​។
​លោក​បញ្ជាក់​ថា​ ពេលនេះ​(​រសៀល​ម៉ោង​៣) ​លោក មន្ត្រី​ជំនាញ​ និង​តំណាង​កម្មករ តំណាង​ភាគី​រោងចក្រ ​កំពុង​ធ្វើការ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ ហើយ​សង្ឃឹមថា​ កម្មករ ​និង​ទទួល​យក​បាន​។

សូម​រម្លឹក​ថា ​កម្មករ​នៅ​រោង​កាត់ដេរ “ជី​ អេក​ អាយ ( GHI )” ស្ថិតនៅ​ផ្លូវជាតិ​លេខ​២ ភូមិ​ប​ត្តា​ជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល បាន​ធ្វើ​កូដកម្ម​តវ៉ា​ប្រឆាំង​និយោជក​ក្រុមហ៊ុន មាន​រយៈពេល​២​ថ្ងៃ​ហើយ ចាប់ពី​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦​។

ដោយឡែក​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា ​ឆ្នាំ​២០១៦​ កម្មករ​ជាង​ពាក់កណ្ដាល​នៃ​ចំនួន​ជាង​៩០០​នាក់​ បាន​ធ្វើការ​កូដកម្ម​តវ៉ា ​ដោយ​បិត​ផ្លូវជាតិ​លេខ​២​ជិត​៣​ម៉ោង​ តែ​បាន​កម្លាំង​សមត្ថកិច្ច​រៀបចំ​សណ្ដាប់ធ្នាប់ ទើប​មិន​មាន​ការ​កកស្ទះ​ចរាចរណ៍។ ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​រោងចក្រ​GHI​ ដឹកនាំ​ដោយ​សហជីព ០៣ ៖ ១-សហជីព​កម្មករ​និយោជិក។ ២-សហជីព​សិទ្ធិ​កម្មករ​ខ្មែរ។​ ៣-សហជីព​សម្ព័ន្ធ​កម្មករ​ខ្មែរ។​

មូលហេតុ​មកពី​ខាង​ក្រុមហ៊ុន​បន្ត​ការបញ្ឈប់​កម្មករ​គ្មាន​មូលហេតុ​ និង​មិនបាន​គោតរព​នូវ​លក្ខ​ខណ្ឌ​ការងារ​ចំនួន​១៤​ចំណុច​ដែល​បាន​ដោះស្រាយ​គ្នា​ម្តង​រួច​ហើយ​កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៦​កន្លង​មក​៕​