មាន សូ​នី​តា មាន​ទាំង​ការ​សរសើរ ​និង​រិះគន់​លើ​ការ​ច្នៃ​ម៉ូដ​រ៉ូប​ក្រមា​ខ្មែរ​

មាន សូ​នី​តា មាន​ទាំង​ការ​សរសើរ ​និង​រិះគន់​លើ​ការ​ច្នៃ​ម៉ូដ​រ៉ូប​ក្រមា​ខ្មែរ​



ភ្នំពេញ ៖ តារា​សម្ដែង​ធ្មេញ​ជំ​ពើ​ស មាន​រូប​សម្រស់​ស្រស់​សោភា ​កញ្ញា មាន សូ​នី​តា ត្រូវ​បាន​ទស្សនិកជន​ស្គាល់​គ្រប់គ្នា​ថា ​នាង​ជា​តារា​ស្រី​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ ទាំង​ការ​សម្ដែង​សិល្បៈ​និង​គំនិត​ច្នៃប្រឌិត​ផលិតផល​ក្រមា​ខ្មែរ​ឲ្យ​ក្លាយ​ជា​វត្ថុ​អនុស្សាវរីយ៍ ​ឬ​ទៅជា​ម៉ូដ​សំលៀកបំពាក់​យ៉ាង​ស្រស់​ស្អាត​គួរ​ឲ្យ​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ​បរទេស​ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​កន្លងមក​មិនសូវ​ឲ្យ​តម្លៃ​លើ​ផលិតកម្ម​ក្រមា​នេះ​តែម្ដង។

តាម​ការ​កត់សម្គាល់​កន្លង​មក​ តារា​ស្រី​ កញ្ញា មាន សូ​នី​តា ត្រូវ​បាន​ការ​គាំទ្រ​លើក​សរសើរ​ពី​សំណាក់​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន​ ខណៈ​ដែល​ការ​ប្រើ​គំនិត​ច្នៃប្រឌិត​ផលិតផល​ក្រមា​ខ្មែរ​ឲ្យ​ក្លាយ​ទៅ​ជា​របស់​ប្រើប្រាស់​ផ្សេងៗ​ទៀត​យ៉ាង​មានតម្លៃ​នោះ​។​

ទន្ទឹម​ពេល​ជាមួយគ្នា​ នៃ​ភាព​ជោគជ័យ​ ដោយ​ការ​គាំទ្រ​នេះ​ដែរ​ កញ្ញា មាន សូ​នី​តា កាលពី​១៤ ខែ​មីនា ឆ្នាំ​២០១៦​ នា​ឱកាស​ចូលរួម​ពិធី​មង្គលការ​របស់​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ នាង​បាន​សម្រេច​ចិត្ត​ច្នៃ​ម៉ូដ​សំលៀកបំពាក់​ខុសប្លែក​ពី​តារា​ស្រី​ផ្សេងទៀត​ដោយ​ការ​កែច្នៃ​ពី​ក្រមា​ទៅជា​រ៉ូ​ប​សម្រាប់​ស្លៀក​ចូលរួម​កម្មវិធី។

ការ​ប្រើ​គំនិត​ច្នៃប្រឌិត​របស់​កញ្ញា មាន សូ​នី​តា គេ​សង្កេតឃើញ​មានការ​គាំទ្រ ​និង​លើក​សរសើរ​ពី​សំណាក់​អ្នក​សិល្បៈ​រួម​អាជីព ​និង​មហាជន​ជាច្រើន​ផងដែរ​។​ ប៉ុន្តែ​ថ្មីៗ​នេះ ​ក៏​មាន​Pege​ហ្វេ​ស​ប៊ុ​កមួយ​បាន​សរសេរ​បង្ហោះ​ដោយ​សរសើរ​ និង​រិះគន់​ថា ​សូម​សរសើរ មាន សូ​នី​តា មាន​គំនិត​ច្នៃប្រឌិត​លើក​តម្កើង​ក្រមា​ខ្មែរ​យើង​ តែ​សូម​រិះគន់​មួយ​ដូចជា​លួច​ចម្លង​ម៉ូដ​របស់​គេ​ហើយ។​

ឆ្លើយតប​ចំពោះ​ការរិះគន់​ខាងលើ ​តារា​ស្រី​ដែល​ជា​អ្នក​ច្នៃ​ម៉ូដ​ កញ្ញា មាន សូ​នី​តា បាន​ផ្តល់​សម្ភាសន៍​ជាមួយ​កម្ពុ​ជា​ថ្មី​នា​រសៀល​ម៉ោង​០៣​និង​៤០​នាទី​ ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦ និយាយ​ដោយ​ខ្លី​ថា ខ្ញុំ​អត់​ខ្វល់​ទេ ​រឿង​រិះគន់​ថា​បាន​លួច​ចម្លង​ម៉ូដ​គេ​មក​ច្នៃ​ម៉ូដ​រ៉ូ​ប​ក្រមា​ស្លៀក​តាម​នោះ។​ និយាយ​ទៅ​ ខ្មែរ​យើង​អត់​ទាន់​ចែក​ដាច់​នៃ​ការ​ច្នៃ​ម៉ូដ​នោះ​ទេ ​ហើយ​បើ​គិត​ មិន​អាច​តម្រូវ​តាម​ចិត្ត​មនុស្ស​បាន​គ្រប់គ្នា​ឡើយ​ ព្រោះ​បើ​មាន​អ្នក​ស្រលាញ់​ចូលចិត្ត​ក៏​មាន​ខ្លះ​ទៀត​មិន​ពេញចិត្ត​ និង​ចាំ​តែ​អង្គុយ​ចាំ​កំហុស ​ជា​រួម​គឺ​ធ្វើ​អ្វី​ចាំតែ​ខុស​ ហេតុ​នេះ​ហើយ​អត់​ខ្វល់៕ មាន សូ​នី​តា មាន​ទាំង​ការ​សរសើរ ​និង​រិះគន់​លើ​ការ​ច្នៃ​ម៉ូដ​រ៉ូប​ក្រមា​ខ្មែរ​

មាន សូ​នី​តា មាន​ទាំង​ការ​សរសើរ ​និង​រិះគន់​លើ​ការ​ច្នៃ​ម៉ូដ​រ៉ូប​ក្រមា​ខ្មែរ​

មាន សូ​នី​តា មាន​ទាំង​ការ​សរសើរ ​និង​រិះគន់​លើ​ការ​ច្នៃ​ម៉ូដ​រ៉ូប​ក្រមា​ខ្មែរ​

មាន សូ​នី​តា មាន​ទាំង​ការ​សរសើរ ​និង​រិះគន់​លើ​ការ​ច្នៃ​ម៉ូដ​រ៉ូប​ក្រមា​ខ្មែរ​