អគ្គិភ័យ​ឆាបឆេះ​រថយន្ត​១​គ្រឿង ​និង​ម៉ូតូ​មួយ​គ្រឿង​ នៅ​យានដ្ឋាន​ជួសជុល​រថយន្ត​(Update)

អគ្គិភ័យ​ឆាបឆេះ​រថយន្ត​១​គ្រឿង ​និង​ម៉ូតូ​មួយ​គ្រឿង​ នៅ​យានដ្ឋាន​ជួសជុល​រថយន្ត​(Update)

ភ្នំពេញ ​៖ ​រថយន្ត​ម៉ាក​កាមរី​ហាយ​ប្រ៊ី​ត​ ពណ៌​ខ្មៅ ​មួយ​គ្រឿង​ និង​ម៉ូតូ​មួយ​គ្រឿង​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំង​ស្រុង ក្រោយ​ពី​មាន​ការ​ផ្សារ​ដែក​ខ្ទាត​អណ្ដាតភ្លើង​ទៅ​ប៉ះ​នឹង​សាំង​រថយន្ត​នោះ។ ប៉ុន្តែ​ហេតុការណ៍​នេះ​មិន​បណ្ដាល​ឲ្យ​រាលដាល​ធ្ងន់ធ្ងរ​ឡើយ​ ដោយ​មាន​ឡានទឹក​ជាច្រើន​គ្រឿង​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់​ពេល។

គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦ ​នៅ​ចំណុច​រោង​ដែក​ក្បែរ​សាកលវិទ្យាល័យ​បញ្ញា​ជាតិ​ ផ្ទះ​លេខ​៣០​និង​៣២ ផ្លូវ​២១០ ភូមិ​៣ ក្រុម​១៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក។

យោង​តាម​ជាង​ជួសជុល​រថយន្ត​បាន​ប្រាប់​ថា ​មូលហេតុ​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​កើត​ឡើង​ដូច្នេះ​មកពី​ពេល​កំពុង​ផ្សារ​ខ្ទាត​កម្ទេច​ទៅ​ប៉ះ​ធុងសាំង​ ក៏​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ម៉ូតូ​១​គ្រឿង​ម៉ត់ ​ជាមួយ​រថយន្ត​Camry២០០៧​មួយ​គ្រឿង ​ហើយ​ក៏​រាលដាល​ទៅ​ហ្គារ៉ាស់​ជួសជុល​រថយន្ត​មួយទៀត​ជាប់​គ្នា​នៅ​ខាងលិច។ ក្នុង​ប្រតិបត្តិការ​​ពន្លត់​អគ្គិភ័យ​នេះ​មាន​រថយន្ត​ចំនួន​៦​គ្រឿង​ចូលរួម​សហការ​តែ​បាន​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​២​គ្រឿង​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ។

ម្ចាស់​យានដ្ឋាន​មានឈ្មោះ យុក សុភា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ផ្ទះ​លេខ​៣០ ផ្លូវ​២១០ ភូមិ​៣ ក្រុម​១៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក។

បច្ចុប្បន្ន​​​ភ្លើង ​ដែល​បាន​បំផ្លាញ​រថយន្ត​ម៉ូតូ​និង​ទ្រព្យសម្បត្តិ​សម្ភារៈ​បន្តិចបន្តួច​នេះ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​រលត់​ទាំងស្រុង​ហើយ៕