បុរស​០២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​ករណី​ចាត់ចែង​និង​ប្រើប្រាស់​គ្រឿងញៀន​បញ្ជូន​ទៅកាន់​តុលាការ

បុរស​០២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​ករណី​ចាត់ចែង​និង​ប្រើប្រាស់​គ្រឿងញៀន​បញ្ជូន​ទៅកាន់​តុលាការ



សៀមរាប ៖ សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជូន​ជនសង្ស័យ​០២​នាក់​ទៅកាន់​សាលា ដំបូង​ខេត្ត​ពី​ករណី​ចាត់ចែង​និង​ប្រើប្រាស់​នៅ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ហើយ​ការ​ចុះ​ធ្វើ​សកម្មភាព បង្ក្រាប​ករណី​ចាត់ចែង​និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន ហើយ​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង២១​និង​០០​នាទី​ក្នុង​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៦ ដោយ​រួម​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ការពារ​និង​អន្តរាគមន៍​បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​ករណី​ខាងលើ​ស្ថិតនៅ​ចំណុច​ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្លក្រាម ក្រុងខេត្តសៀមរាប។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​៤​នាក់​ដែល សមត្ថកិច្ច​ឃាត់ខ្លួន​មាន ១ ឈ្មោះ ទ្រី​ វ៉ាន់​ធី​ ភេទ​ប្រុស កើត​នៅឆ្នាំ១៩៩៤ ​មុខរបរ​ធ្វើស្រែ រស់​នូវ​ភូមិ​អន្លុង​ព្រីង ឃុំ​អន្លុង​សំណរ ​ស្រុក​ជីក្រែង ខេត្តសៀមរាប ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៧​ ខែ​មីនា​ ឆ្នាំ​២០១៦ ពី​បទ​ចាត់ចែង​និង ប្រើប្រាស់ ២​ឈ្មោះ​ស្រៀ​ង​ ភី​អៀង ភេទប្រុស កើត​នៅ​ឆ្នាំ ១៩៨៨​មុខរបរ​សន្តិសុខ​LSA រស់​នូវ​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ឃាត់ខ្លួន​នូវ​ម៉ោង​២៣​និង​០០​នាទី ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦ ពី​បទ​ចាត់ចែង​និង ប្រើប្រាស់ ដកហូត​បាន​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន និង​ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​បច្ចុប្បន្ន​ជនសង្ស័យ ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​ធ្វើ​ការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ នៅ​ល្ងាច ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦​ដើម្បី​ចាត់ការ​បន្ត៕