ឪពុក​អប្រិយ​ចាប់​រំលោភ​កូន​បង្កើត​​បានសម្រេច​ជាច្រើន​ដង រួច​គំរាម​សម្លាប់ចោល​ទៀត

ឪពុក​អប្រិយ​ចាប់​រំលោភ​កូន​បង្កើត​​បានសម្រេច​ជាច្រើន​ដង រួច​គំរាម​សម្លាប់ចោល​ទៀត



ភ្នំពេញ​ ៖ ​ឪពុក​ចិត្ត​អប្រិយ​ម្នាក់​ បាន​ចាប់​កូន​ស្រី​បង្កើត​របស់​ខ្លួន​អាយុ​៩​ឆ្នាំ​រំលោភ​សេពសន្ថវៈ​បាន​សម្រេច​ជាច្រើន​ដង រួច​គំរាម​សម្លាប់​ចោល​ថែម​ទៀត។ ទោះ​យ៉ាងណា​ឪពុក​តិរច្ឆាន​នេះ មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាស់​ឡើយ ពោល​គឺ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​បូរី​អង្គរ​ភ្នំពេញ ​ផ្លូវ​បេតុង​ក្រុម​១៣ ស្ថិត​ក្នុង​ភូមិ​ទួលគោក​ សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ឪពុក​តិរច្ឆាន​​នោះ​មាន​ឈ្មោះ ហ៊ិ​ន សំអាត អាយុ​៣៤​ឆ្នាំ មុខរបរ​គ្មាន​ស្នាក់នៅ ផ្ទះ​លេខ​៤៧៦១H ផ្លូវ​៥៩៨ ក្រុម​ទី​៣ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ។

ចំណែក​ក្មេង​ស្រី​រងគ្រោះ​មាន​ឈ្មោះ ស​.​អ​.​ណ អាយុ​៩​ឆ្នាំ​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា នាង ត្រូវបាន​ឪពុក​បង្កើត​ចាប់​រំលោភ​បានសម្រេច​២-៣ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦​នៅក្នុង​ផ្ទះ ព្រមទាំង​គំរាម​សម្លាប់ចោល​ថែមទៀត។ ប៉ុន្តែ​ក្រោយមក​ជនសង្ស័យ​ជា​ឪពុក​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​នគរបាល​ខណ្ឌឫស្សីកែវ​ចាប់ខ្លួន​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕