ពលរដ្ឋ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​មេឃុំ​សុចិត្រ ដែល​បើកដៃ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ

ពលរដ្ឋ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​មេឃុំ​សុចិត្រ ដែល​បើកដៃ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ

កំពង់ធំ ​៖​ ប្រជាពលរដ្ឋ ​នៅ​ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ​ បាន​សម្ដែង​ការ​មិន​ចិត្ត​ចំពោះ​ការដឹកនាំ​របស់​មេឃុំ​ ដែល​បើក​ដៃ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ភូមិសាស្ត្រ​ខ្លួន ​ក្នុង​នោះ​មាន​ទាំង​កូនប្រុស​ខ្លួន​២​នាក់​ផង​ដែរ ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នេះ។ ប៉ុន្តែ​បើ​អ្នក​រកស៊ី​ឈើ​ណា មិន​ត្រូវ​នឹង​ខ្លួន​វិញ គឺ​ប្រើ​អំណាច​គំរាម​កំហែង និង​ហៅ​មេព្រៃ​ទៅ​ចាប់​គ្មាន​សល់។

ការ​លើក​ឡើង​បែបនេះ បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ និង​នៅ​ព្រឹក​ថ្ងៃនេះ ​មាន​ប្រជាពលរដ្ឋ​បាន រាយការណ៍​មក​ថា មាន​ទីតាំង​អារ​ឈើ​ខុសច្បាប់​១​កន្លែង មាន​ឈើ​ប្រមាណ​ជិត​២០​ម៉ែត្រ​គូប​ និង មាន​សម្ភារៈ​ ព្រមទាំង​ឧបករណ៍​អារ​ឈើ​កំប្លេ។ ទីតាំង​អារ​ឈើ​នេះ​ស្ថិតនៅ​ភូមិ​ប្រ​រោង ឃុំ​សុចិត្រ បាន​និង​កំពុង​សម្ងំ​ធ្វើ​សកម្មភាព​ម៉ា​សេរី ក្រោម​ការ​ត្រូវរ៉ូវ​គ្នា ជាមួយ​លោក​ប្រាក់ មិន មេឃុំ​ និង​ជំនាញ មេព្រៃ ដែល​មាន​ភារកិច្ច​ប្រចាំ​នៅ​ទីនោះ។

ប្រភព​នេះ បាន​បន្ត​ថា បើ​បទល្មើស​ណា​មិន​ត្រូវរ៉ូវ ជាមួយ​មេឃុំ ឬ​លោក​មេឃុំ​យល់ថា ជា មនុស្ស​ដែល​ខ្លួន​ស្អប់​វិញ គឺ​ប្ដឹង​ហៅ​មេព្រៃ​ឬ​ឲ្យ​ដៃជើង​ខ្លួន ដែលជា​ប្រជាពលរដ្ឋ​ដូចគ្នា ទៅ​ចាប់​គ្មាន សល់ ហើយ​បញ្ជា​ឲ្យ​ចាប់​ទាំង​មនុស្ស​ទៀត​ផង សូម្បី​ដឹក​សសរ​ពីរ​បី​ដើម​ក៏ដោយ។ ចំណែក​កូន ប្រុស​របស់លោក​មេឃុំ​ឈ្មោះ​មេ​ត និង​ឈ្មោះ​មេន មាន​រណា​យន្ត​ក្នុង​ម្នាក់ៗ​ពីរ បី គ្រឿង អារឈើ នៅក្នុង​តំបន់​ព្រៃ​ឡង់​យ៉ាងសកម្ម មិនតែប៉ុណ្ណោះ​ឲ្យ​មេភូមិ​ និង​អនុ​ភូមិ​បណ្ដោះអាសន្ន នៅ​ភូមិ​រំ​លួស ឬ​សាមគ្គី​ថ្មី​ឈ្មោះ​ស៊ីន និង​ឈ្មោះ​គា ឃាត់​យក​លុយ​ពី​គោយន្ត​កន្ត្រៃ​ដឹក​ឈើ ក្នុង​១​គ្រឿង​ចំនួន​៥​ម៉ឺន រៀល ហើយ​ក្នុង​១​ថ្ងៃៗ គោយន្ត​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​នេះ មិន​ក្រោម​ពី​១៥​ទៅ​២០​គ្រឿង​នោះ ទេ។

ប្រជាពលរដ្ឋ​​​នៅ​ឃុំ​សុចិត្រ បាន​សុំ​ឲ្យ​លោក​អភិបាលខេត្ត មេត្តា​ពិនិត្យមើល​សកម្មភាព របស់​លោក​ប្រាក់ មិន មេឃុំ​សុចិត្រ​ផង បើ​មិន​ដូច្នេះ​ទេ ប្រជាពលរដ្ឋ​នឹង​ថមថយ​ជំនឿ ទៅលើ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល។

លោក ប្រាក់ មិន មេឃុំ​សុចិត្រ បាន​មាន​ប្រតិកម្ម​តប​នឹង​ការ​សម្ភាសន៍​របស់​អ្នកសារព័ត៌មាន ថា រឿង​លោក​ស៊ីន និង​លោក​គា ជា​មេភូមិ​សាមគ្គី​ថ្មី ឬ​រំ​លួស យកលុយ​ពី​គោយន្ត​កន្ត្រៃ​ដឹកឈើ​នោះ សូម​សួរ​វា​ទៅ តើ​អ្នកណា​ជា​បញ្ជា​វា។ ចំណែក​ព្រៃ​ឡង់​គឺ​អស់​ដោយសារតែ​កូន​គាត់​២​នាក់ ឈ្មោះ​មេ​ត និង​មេន ហ្នឹង​ឬ (​និយាយ​តែប៉ុណ្ណោះ​ក៏​បិទ​ទូរស័ព្ទ​តែម្ដង​)​។

ព័ត៌មាន​ចុងក្រោយ​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹងថា ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​១​កន្លែង ដែល​ប្រជា ពលរដ្ឋ​រាយការណ៍​មក​នោះ​ត្រូវ​សមត្ថកិច្ច​មេព្រៃ​សង្កាត់​ទំរីង ចុះ​បង្ក្រាប​ហើយ យោង​តាម​ការ​ស្នើ​ សុំ​ឲ្យ​មាន​អន្តរាគមន៍​ពី​អ្នកសារព័ត៌មាន​នោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ សង្កាត់​ទំរីង បាន​ចេញ​បង្ក្រាប​ជា​បន្តបន្ទាប់ ប៉ុន្តែ​ការ​បង្ក្រាប​គឺ​ប្រៀប​បាន​ដូចជា​ការ​វែក​ចក៕